Episode 63 : ជួយអូនផង.!

2.4K 265 4
                                    


  បន្ទាប់មកថេយ៉ុងក៏បានទាញដៃរបស់ជុងហ្គុកអោយទៅអង្គុយលើសាឡុងឆ្ងាយពីលោកគីម ប៉ុន្តែទោះអូសអោយទៅអង្គុយឆ្ងាយពីគ្នាយ៉ាងណាក៏អ្នកទាំងពីរនៅតែតាមសម្លក់មុខគ្នាដដែល បើហ៊ានលែងច្បាស់ជាហក់ទៅវៃគ្នាទៀតមិនខាន។

« ហេតុអ្វីក៏វាយមនុស្សចាស់បែបនេះ? ខ្លួនជាក្មេងសោះកោតលើកដៃវាយមនុស្សវ័យចំណាស់ទៅកើត.! »Taehyungស្តីអោយនាយក្រាស់ផាំងៗទាំងមុខក្រញូវមើលមិនយល់ ក្នុងចិត្តមិននឹកស្មានថាជុងហ្គុកហ៊ានវាយប៉ារបស់គេទាល់តែសោះ។

« ក្មេង? »Yoongiផ្ទួនពាក្យរបស់ថេយ៉ុងស្របពេលដែលដៃលើកទៅខ្ទប់មាត់ទាំងអស់សំណើចនូវពេលដែលឮពាក្យថាជុងហ្គុកជាក្មេងចេញពីមាត់របស់ថេយ៉ុង ក្មេងយ៉ាងមិចបើអាយុបងទាំងប៉ារបស់ថេយ៉ុងទៅទៀតនោះ>,< ។

« សើចស្អីឯង.! នោះជីមីនរបស់ឯង ទៅញ៉ែរអោយបាត់ៗទៅកុំមកចំអកយើង »Jungkookមិនបានប្រកាន់សម្តីរបស់ថេយ៉ុងឡើយហើយបែរជាងាកមកថាអោយយ៉ុនហ្គីវិញ នាយនិយាយឡើងឮៗធ្វើអោយឮដល់ជីមីនដែលឈរក្បែរនោះដែរ។

« លោកអ៊ុំ~~ »Yoongiហៅជុងហ្គុកបង្អូសសម្លេងទាំងខឹងចិត្តព្រោះជុងហ្គុកនិយាយឡើងជីមីនងាកមកមើលមុខរបស់នាយទៅហើយ។

« ស្តាប់ខ្ញុំនិយាយឬអត់ហាស៎? »Taehyungស្រែកដាក់ជុងហ្គុកមួយទំហឹងធ្វើអោយនាយក្រាស់ភ្ញាក់ព្រឺតព្រោះមុននេះរវល់និយាយឌឺយ៉ុនហ្គីភ្លេចស្តាប់ថេយ៉ុងនិយាយធ្វើអោយនាយតូចកាន់តែខឹងថែមមួយកម្រិតទៀត។

« ស្តាប់ហើយៗ និយាយមកលោកប្រុស »Jungkookតបថេយ៉ុងវិញទាំងមុខធុញទ្រាន់ព្រោះនាយភ្លេចស្តាប់តែបន្តិចសោះលេងមកស្រែកដាក់នាយសឹងតែបែកត្រចៀក។

« ហ៊ឹស..! »Taehyungសម្លក់មុខជុងហ្គុកបន្តិចរួចក៏ស្ទុះក្រោកដើរទៅអង្គុយក្បែរឪពុករបស់គេបាត់ធ្វើប្រងើយ ចំណែកជុងហ្គុកបានត្រឹមតាមសម្លឹងនាយតូចទាំងហួសចិត្ត ចង់អោយនាយស្តាប់ប៉ុន្តែនូវពេលដែលនាយព្រមស្តាប់បែរជាឈប់និយាយទៅវិញ។

« កូនថេយ៍.! និយាយអ៊ីចឹងល្ងាចនេះប៉ាចង់អោយកូនទៅចូលរួមកម្មពិធីជប់លាងប្រជុំដៃគូរសហការណ៍មុខជំនួញធំៗជំនួសប៉ាព្រោះប៉ាបានយកឈ្មោះកូនមកកាន់ក្រុមហ៊ុននៅប្រទេសកូរ៉េវិញហើយ »លោកKimគ្រាន់តែឃើញកូនប្រុសដើរមកអង្គុយក្បែរគាត់ភ្លាមគាត់ក៏រហ័សនិយាយប្រាប់ព្រោះគាត់មកនេះក៏មានបំណងដើម្បីប្រាប់ថេយ៉ុងដូចគ្នា។

💙Make you mine🦋[ ចប់ ]Where stories live. Discover now