Episode 33 : កូនប្រុសម៉ាក់.!

2.1K 213 1
                                    


   គ្រាន់តែឮសម្តីរបស់ថេយ៉ុងនិយាយដូចច្នេះភ្លាមជុងហ្គុកក៏ត្រូវគាំងមិនដឹងតបតថាមិចទៀតព្រោះថេយ៉ុងនិយាយមិនខុសទេ នាយខ្លួនឯងជាអ្នកជាន់ពន្លឹចនាយតូចដោយផ្ទាល់ តើអោយគេមានកម្លាំងចិត្តឯណ្ណារទៅព្យាបាលជំងឺនោះ?

« ជីវិតរបស់អូនគ្មានតម្លៃតាំងពីចាប់កំណើតដំបូងម្លេះ.! ទោះអូនស្លាប់ឬរស់ក៏គ្មាននរណាទៅចាប់អារម្មណ៍ខ្វល់ខ្វាយដែរ ថាមិនត្រូវរាល់ថ្ងៃនេះបងទើសមុខអូនមិនស្ទើរទេ »Taehyungនិយាយបន្តទាំងអួលដើម.ក ដោយសារតែមិនឃើញជុងហ្គុកឆ្លើយទើបថេយ៉ុងលើកដៃទៅជូតទឹកភ្នែកចេញមុននឹងក្រោកអង្គុយវិញ។

« ពេលណាដែលបងធុញនឹងអូនខ្លាំង.! បងប្រាប់អូនតែមួយម៉ាត់មក អូននឹងទៅភ្លាម »Taehyungងាកមកប្រាប់ជុងហ្គុកទាំងសម្លឹងភ្នែកជុងហ្គុកចំៗ រីឯជុងហ្គុកវិញនាយក៏រហ័សងាកមុខចេញនូវពេលដែលសម្លឹងកែវភ្នែកពោពេញដោយទឹកភ្នែករបស់ថេយ៉ុងម្តងៗនាយពិតជាមិនអាចទ្រាំបានទេ។

« ឯងគ្មានសិទ្ធទៅណាទាំងអស់.! ឮទេថាឯងគ្មានសិទ្ធ »Jungkookស្រែកដាក់ថេយ៉ុងបន្តិចមុននឹងស្ទុះក្រោកឡើងដើរចេញទៅខាងក្រៅបាត់ ដោយទុកអោយថេយ៉ុងនៅអង្គុយបង្ហូរទឹកភ្នែកម្នាក់ឯង។

« ហេតុអ្វីក៏គ្មានសិទ្ធ...ហិកៗ ហេតុអ្វី.! »Taehyungស្រែកយកខ្នោយវាវត្ថុក្នុងបន្ទប់ធ្លាក់បែកខ្ចាយពេញបន្ទប់ នាយតូចដាក់ខ្លួនអង្គុយលើគ្រែវិញទាំងដៃក្តាប់ខ្នោយយ៉ាងជាប់។

   ងាកមកមើលជុងហ្គុកវិញនាយដើរចេញពីបន្ទប់មិនទាន់ឆ្ងាយផងក៏ស្រាប់តែឮសម្លេងធ្លាក់បែកវត្ថុរញេរញៃចេញពីបន្ទប់របស់ថេយ៉ុង នាយក្រាស់ងាកក្រោយចិត្តចង់បកក្រោយបន្តិចអត់បន្តិចប៉ុន្តែចុងក្រោយនាយក៏ជ្រើសរើការដើរចេញដដែល។

« នរណាគេមក? »Jungkookដើរមកសួរអ្នកបម្រើនូវពេលដែលឃើញពួកគេកំពុងតែជ្រួលច្របល់រត់ទៅទទួលនរណាម្នាក់នៅខាងមុខវិមាន។

« ចា៎អ្នកប្រុសគឺអ្នកស្រីJeon Boraទើបតែអញ្ជើញមកពីក្រៅប្រទេស »អ្នកបម្រើស្រីតបវិញធ្វើអោយជុងហ្គុកស្រឡាំងកាំង ព្រោះBoraជាប្អូនស្រីជីដូនមួយរបស់គេ កាលពីមុនមិនធ្លាប់ឮយ៉ុនហ្គីនិយាយពីម៉ាក់របស់គេធ្វើអោយជុងហ្គុកគិតថាBoraប្រហែលស្លាប់បាត់ហើយ។

💙Make you mine🦋[ ចប់ ]Where stories live. Discover now