Episode 86 : ប្រពន្ធបងអើយ.!

1.9K 210 15
                                    


   Taehyungរត់ចុះពីលើជណ្តើរទាំងភ័យត្រហេបត្រហប់សម្តៅមករកជុងហ្គុកដែលកំពុងអង្គុយបែរខ្នងលើសាឡុងនោះ នូវពេលដែលចុះមកដល់ឃើញជុងហ្គុកភ្លាមថេយ៉ុងក៏បោះជំហ៊ានយឺតៗដើរទៅរកកាយក្រាស់ដែលអង្គុយដូចគ្មានវិញ្ញាណក្នុងខ្លួន។

« ជុង~ »Taehyungដើរយឺតៗមកដាក់ខ្លួនអង្គុយក្បែរជុងហ្គុកខណៈភ្នែកសម្លឹងទៅរបួសរបស់ជុងហ្គុកទាំងមុខស្ងួតដឹងកំហុសរួចក៏លើកដៃអន្រួនស្មារដាស់ជុងហ្គុកតិចៗព្រោះកាយក្រាស់មិនដឹងជាអណ្តែតអណ្តូងទៅដល់ណាហើយទេ ដល់ថ្នាក់គេមកអង្គុយក្បែរហើយនៅមិនចាប់អារម្មណ៍ទៀត។

« ... »Jungkookភ្ញាក់ពីការហៅទាំងមីងមាំមុននឹងងាកមកមើលមុខរបស់នាយតូចទាំងទឹកមុខឡេឡឺព្រោះមិនដឹងថាថេយ៉ុងមកតាំងពីពេលណានោះទេ នាយភាំងបន្តិចមុននឹងស្ទុះទៅអោបកាយតូចមួយទំហឹងទាំងរំភើបចិត្ត។

« ថេយ៍...បងសុំទោសណាបងសុំទោស..! បងពិតជាមិនអាចប្រាប់វាទៅកាន់អូនបានពិតមែន »Jungkookអោបកាយតូចយ៉ាងណែនរួចក៏ពោលញាប់មាត់ម្នាក់ឯងព្រោះដឹងថាថេយ៉ុងអន់ចិត្តនឹងនាយខ្លាំងណាស់។

« ដៃបងយ៉ាងមិចហើយ? ហេតុអ្វីក៏បងធ្វើបាបខ្លួនឯងទៀតហើយ?...សាច់ហ្នឹងមិនចេះឈឺទេឬយ៉ាងមិច? »Taehyungរុញជុងហ្គុកចេញពីការអោបរួចក៏ប្តូរមកជាចាប់ដៃរបស់ជុងហ្គុកដើម្បីមើលរបួសវិញ គេមិនខ្វល់ពីពាក្យសុំទោសរបស់ជុងហ្គុកឡើយ សំខាន់គេខ្វល់ពីរបួសរបស់ជុងហ្គុកជាងព្រោះមុខរបួសឡើងដាច់រលាត់ស្បែកពោពេញដោយឈាមព្រោះយ៉ុនហ្គីមិនទាន់បានចាប់ផ្តើមលាងរបួសអោយជុងហ្គុកស្រួលបួលផងថេយ៉ុងក៏មកកាត់។

« ឈឺ.! ត្រង់នេះវាឈឺណាស់Bubby.! ឈឺស្ទើរតែទ្រាំលែងបាន »Jungkookនិយាយហើយក៏ទាញដៃរបស់ថេយ៉ុងមកដាក់លើដើមទ្រូងរបស់នាយដើម្បីចង់បញ្ជាក់ថានាយឈឺបេះដូងច្រើនជាង ចំណែកថេយ៉ុងមិនមាត់អ្វីនោះទេតែក៏សម្លឹងទៅកែវភ្នែករបស់ជុងហ្គុកដែលកំពុងតែសម្លឹងមកកាន់គេដូចគ្នានោះទាំងអួលដើម.ក រលីងរលោងឡើងមក។

« ហិកៗ...អូនសុំទោស~ »Taehyungស្ទុះទៅអោបនាយក្រាស់ម្តងទៀតទាំងទឹកភ្នែកហូរចុះមកម៉ាត់ៗ ចំណែកលោកគីមនិងយ៉ុនហ្គីបានត្រឹមអង្គុយស្ងៀមសម្លឹងទៅពួកគេទាំងមិនហ៊ានលូកមាត់។

💙Make you mine🦋[ ចប់ ]Donde viven las historias. Descúbrelo ahora