Episode 48 : ថេយ៉ុង?

2.3K 241 7
                                    


   Yuriកាន់ទូរស័ព្ទប្រុងនឹងក្រោកចេញទៅហើយប៉ុន្តែក៏ត្រូវឈប់វិញនូវពេលដែលដៃតូចៗរបស់កូនលូកមកចាប់ដើមដៃរបស់នាងជាប់។

« Mommyយំមែនទេ? Mommyមានរឿងលាក់កូមែនទេ? »Jungkookសួរទាំងបើកភ្នែករលីងរលោងសម្លឹងទៅកាន់ម្តាយព្រោះតាមពិតគេមិនទាន់គេងលក់ឡើយ ហើយក៏ស្រាប់តែឮសម្លេងម្តាយយំនិងប្រាប់គេថាខ្លាច។

« ម៉ាក់...ម៉ាក់គ្មានអ្វីលាក់កូទេ.! »Yuriសម្រេចចិត្តកុហកកូនទាំងរដាប់រដុប ស្របពេលដែលជុងហ្គុកសម្លឹងមុខម្តាយទាំងឡេឡឺ។

« ម៉ាក់អាចគេងអោបកូពេលនេះបានទេ? កូគេងមិនលក់ទេ »Jungkookជាកូនមិនហ៊ានសួរដេញដោលម្តាយទើបបានត្រឹមងក់ក្បាលទាំងដឹងក្នុងចិត្តច្បាស់ថាម្តាយច្បាស់ជាកុហកខ្លួន។

« ហឹម.! ក៏បាន »Yuriសម្រេចចិត្តមិនលើកលេខរបស់Mariឡើយមុននឹងបិទទូរស័ព្ទដាក់ទៅលើតុរួចក៏ឡើងមកគេងជិតកូនប្រុសបណ្តូលចិត្ត នាងទាញកាយតូចរបស់កូនយកមកអោបណែនដៃមុននឹងអង្អែលខ្នងជុងហ្គុកតិចៗអោយគេគេងស្ងប់។

« Mommyដ៏រឹងមាំរបស់កូ.! Mommyជាវីរៈនារីរបស់កូ Mommyជាអ្វីគ្រប់យ៉ាងរបស់កូ កូនឹងមិនអោយនរណាយកMommyចេញពីកូបានឡើយ »Jungkookនិយាយងល់ៗចេញពីទ្រូងម្តាយព្រោះគេឃើញម្តាយពិបាកចិត្តទើបនិយាយលួងគាត់។

« កូក៏ជាកម្លាំងចិត្តរបស់ម៉ាក់ដូចគ្នា.! ម៉ាក់ស្រឡាញ់កូខ្លាំងបំផុត »Yuriញញឹមទាំងរលីងរលោងមុននឹងគេងអោបកូនប្រុសរហូតលង់លក់ជាមួយគ្នាបាត់ទៅ។

ព្រឹកថ្ងៃថ្មីឈានមកដល់យ៉ាងឆាប់រហ័ស ម្តាយកូនទាំងពីរក្រោកឡើងមកអង្គុយមើលទូរទស្សន៍ជាមួយគ្នាព្រោះថ្ងៃនេះជាថ្ងៃចុងសប្តាហ៍ទើបYuriមិនធ្វើការហើយជុងហ្គុកក៏មិនទៅរៀនផងដែរ។

« Mommyល្ងាចនេះជូនកូដើរលេងបានទេ? »Jungkookអង្គុយមើលទូរទស្សហ៍សុខៗក៏ស្រាប់តែនឹកឃើញសុំម្តាយព្រោះមួយរយៈនេះYuriរវល់មិនសូវមានពេលនៅជាមួយគេទេ។

« អូខេកូនសម្លាញ់.! »Yuriលើកដៃច្បិចច្រមុះស្រួចរបស់កូនបន្តិចទាំងសើចចេញមកតិចៗ កូក៏សើចដាក់ម្តាយវិញ ពួកគេសើចដាក់គ្នាមិនទាន់បានប៉ុន្មានផងក៏មានម្តាយកូនពីរនាក់ដើរចូលមក។

💙Make you mine🦋[ ចប់ ]Donde viven las historias. Descúbrelo ahora