« យ៉ាងមិចហើយ? ហេតុអ្វីក៏មើលមកបងបែបនេះ? »Jungkookក៏ចាប់ផ្តើមសួរឡើងទាំងចម្ងល់ព្រោះថេយ៉ុងស្រាប់តែថ្មឹងមួយកន្លែងហើយគិតតែពីភ្លឹកមើលមុខរបស់នាយក្រោយស្តាប់សម្លេងបេះដូងរួច។« គឺ...គឺបេះដូងរបស់បងមិនលោតទេ.! តើបងពិតជាខ្មោចឬ?...ហិក »Taehyungស្រាប់តែយំចេញមករួចក៏សួរជុងហ្គុកទាំងញ័រមាត់ព្រោះគេមិនបានឮសម្លេងបេះដូងរបស់ជុុងហ្គុកលោតនោះទេ។
« បានអីឮបើអូនស្តាប់ខាងស្តាំនឹង.! បេះដូងបងនៅខាងឆ្វេងទេតើ...ហ៊ឹសៗ តើBubbyភ័យឡើងវង្វេងហើយមែនទេ? »Jungkookមើលទៅថេយ៉ុងកំពុងយំទាំងអស់សំណើចព្រោះថេយ៉ុងភ័យឡើងវង្វេងទៅហើយ សូម្បីបេះដូងនៅខាងណាក៏មិនដឹង។
« ហាស៎?... »Taehyungរាងភ្ញាក់នឹងសម្តីរបស់ជុងហ្គុកបន្តិចមុននឹងសន្ទុះទៅស្តាប់ម្តងទៀតប៉ុន្តែលើកនេះគេស្តាប់ខាងឆ្វេងម្តង ហើយសម្លេងចង្វាក់បេះដូងរបស់ជុងហ្គុកក៏បន្លឺឡើងពេញត្រចៀករបស់ថេយ៉ុងដូចគ្នា។
« ហិកៗ ជុង~ »Taehyungរំភើបពេកគេក៏ពេបមាត់យំខណៈពេលដែលមុខក៏ញីញួកលើទ្រូងរបស់ជុងហ្គុកដូចកូនក្មេងព្រោះមុននេះគ្រាន់តែមិនឮសម្លេងបេះដូងរបស់ជុងហ្គុកលោតភ្លាមគេភ័យឡើងប្រលឹងហោះទៅស៊ីព្រលិតបាត់ទៅហើយ>,< ។
« ភ័យក៏យំ រំភើបក៏យំ.! ហេតុអ្វីក៏ពូកែយំដល់ម្លឹងហឹម? បងមានបានកើតអីឯណាក្មេងឆ្លាតរបស់បង »Jungkookលើកដៃអង្អែលក្បាលរបស់ថេយ៉ុងថ្នមៗទាំងញញឹមមុខស្ងួតព្រោះថានាយកំពុងកុហកថេយ៉ុងទៀតហើយ ហើយចិត្តក៏បារម្ភបើថេយ៉ុងពូកែយំម្លឹងៗចុះបើសុខៗនាយទៅបាត់តើគេនឹងយំខ្លាំងកម្រិតណាទៅ? តើនាយគួររកមនុស្សល្អម្នាក់ដើម្បីចាំជូតទឹកភ្នែកជំនួសនាយឬអត់? តែថាថេយ៉ុងជារបស់នាយតែម្នាក់គត់ នាយមិនអោយនរណាមកជំនួសកន្លែងរបស់នាយបានឡើយ។
« អូនមិនដឹងគួររៀបរាប់ប្រាប់បងបែបណាអោយសមនឹងចិត្តរំភើបរបស់អូននៅពេលនេះនោះទេ...ហិកៗ..Hubby.! អូនសប្បាយចិត្តខ្លាំងណាស់~ »Taehyungនៅតែបន្តយំហើយក៏អោបរឹតរាងកាយជុងហ្គុកណែនដៃ ពេលនេះគេពិតជាស្រឡាញ់ជុងហ្គុកណាស់ ចង់តែលេបចូលពោះអោយបាត់។
ESTÁS LEYENDO
💙Make you mine🦋[ ចប់ ]
Fanficស្នេហារវាងកម្លោះឃាតករនិងក្មេងប្រុសកំព្រា ដោយសារតែគុំនំពីអតីតជាតិទើបធ្វើអោយជុងហ្គុកមានចិត្តចងគំនុំបោកប្រាស់ក្តីស្រឡាញ់របស់ថេយ៉ុងដើម្បីធ្វើបាបផ្លូវកាយនិងផ្លូវចិត្ត គោលដៅដែលធំបំផុតរបស់ជុងហ្គុកគឺចង់ក្លាយជាបិសាច.! តើសាច់រឿងនឹងទៅជាយ៉ាងណាបើជុងហ្គុកមានគំនិត...