Episode 36 : បងដឹងខុសហើយ.!

2.4K 201 6
                                    


   បន្ទាប់ពីលាក់កាំបិទរួចថេយ៉ុងក៏ចូលទៅគេងក្បែរជុងហ្គុកដូចធម្មតា គ្រាន់តែខ្លួនតូចមកដល់លើពូកភ្លាមដៃក្រាស់របស់ជុងហ្គុកក៏ស្រវ៉ាទាញថេយ៉ុងយកមកអោបភ្លែតហើយរិទ្ធរង្វង់ដៃយ៉ាងណែន។

« កុំអោបអូនខ្លាំងពេក.! ថប់ដង្ហើមណាស់ »Taehyungប្រាប់ជុងហ្គុកទាំងសម្លេងខ្សោយៗព្រោះគេថប់ដង្ហើមពិតមែនប៉ុន្តែជុងហ្គុកបែរជាមិនខ្វល់ហើយក៏គេងធ្វើមិនដឹង។

« ... »Taehyungឈប់មាត់ព្រោះដឹងថាប្រាប់ជុងហ្គុកមិនស្តាប់ទើបនាយសម្រេចចិត្តនៅស្ងៀមគេងសម្លឹងមុខជុងហ្គុកភ្លឹសៗហាក់ដូចជាកំពុងគិតអ្វីម្យាង។

មួយសន្ទុះក្រោយមករង្វង់ដៃដែលអោបយ៉ាងណែននោះក៏ស្រាប់តែបន្ធូរម្តងបន្តិចៗព្រោះមើលទៅជុងហ្គុកដូចជាលង់លក់បាត់ទៅហើយ រីឯថេយ៉ុងវិញគ្រាន់តែឃើញជុងហ្គុកគេងលក់ភ្លាមនាយក៏រហ័សទាញដៃរបស់ជុងហ្គុកចេញពីចង្កេះរបស់គេ។

« បើគ្មានគេជីវិតខ្ញុំនឹងមានសេរីភាពមែនទេ? »Taehyungក្រោកអង្គុយមុននឹងសួរខ្លួនឯងក្នុងចិត្តស្របពេលដែលមុខចេះតែងាកទៅសម្លឹងជុងហ្គុកជារឿយៗ គិតមួយសន្ទុះថេយ៉ុងក៏ទាញកាំបិទនោះយកមកមើលទាំងរលីងរលោង។

« មែនហើយខ្ញុំនឹងមានសេរីភាពប៉ុន្តែជីវិតរបស់ខ្ញុំពេលដែលគ្មានគេវាហាក់ដូចជាខ្វះអ្វីម៉្យាងទោះជាគេធ្វើបាបខ្ញុំក៏ដោយ.! ខ្ញុំនឹងមានវិប្បដិសារីបើខ្ញុំលើកដៃសម្លាប់មនុស្សដែលខ្ញុំស្រឡាញ់ »Taehyungសម្លឹងកាំបិទក្នុងដៃទាំងហូរទឹកភ្នែក គេចង់មានសេរីភាពប៉ុន្តែគេក៏មិនអាចរស់ខ្វះជុងហ្គុកបានដែរ គិតចុះគិតឡើងថេយ៉ុងស្រាប់តែងាកទៅរកជុងហ្គុកមុននឹងលើកកាំបិទឡើងបម្រុងចាក់លើពោះរបស់ជុងហ្គុកប៉ុន្តែក៏ត្រូវស្កុបមួយកន្លែង។

« ទេ.! ខ្ញុំមិនអាចធ្វើវាទេ »ដៃរបស់ថេយ៉ុងចាប់ផ្តើមញ័រទឹកភ្នែកក៏ហូរចុះមកកាន់តែខ្លាំង កាំបិលដែលបម្រុងចាក់ជុងហ្គុកក៏បង្វិលមករកខ្លួនឯងវិញ។

« ខ្ញុំមិនគួរសម្លាប់គេទេ.! ឯងទេដែលត្រូវស្លាប់ថេយ៍ព្រោះបន្តិចទៀតឯងគង់តែស្លាប់ដដែលទេ...ឯងមិនគួរបំផ្លាញជីវិតរបស់គេទេ »Taehyungគិតដល់ចំណុចនេះនាយក៏តម្រង់កាំបិទចាក់ពោះរបស់ខ្លួនឯងវិញប៉ុន្តែមិនបានសម្រេចព្រោះត្រូវជុងហ្គុកចាប់កាន់កាំបិទរបស់គេជាប់។

💙Make you mine🦋[ ចប់ ]Donde viven las historias. Descúbrelo ahora