Episode 89 : បងលាអូនរហូតហើយ.!

2.7K 260 19
                                    


   បន្ទាប់ពីផ្អែមល្ហែមអស់ចិត្តហើយជុងហ្គុកក៏ត្រឡប់ទៅអង្គុយធ្វើការវិញដោយថេយ៉ុងជាអ្នកសម្អាតតុអាហារ ដំបូងឡើយជុងហ្គុកមិនព្រមអោយថេយ៉ុងធ្វើនោះទេប៉ុន្តែដោយសារថេយ៉ុងទទូចខ្លាំងពេក សំពះផងចង់យំផងទើបព្រមអោយធ្វើទៅ។

« លោកប្តីហា៎.! បងនឹងទើសទាល់ទេបើអូនសុំអង្គុយមើលមុខបង? »Taehyungសម្អាតតុរួចក៏ដើរមករកប្តីវិញដោយទៅអង្គុយលើកៅអីទល់មុខជុងហ្គុកដែលកំពុងឈ្ងោកមុខធ្វើការនោះ។

« ហឹម?? ហេតុអ្វី?? ថ្ងៃនេះបងសង្ហារពេកហ៎? »Jungkookងើបមុខឡើងសម្លឹងទៅអ្នកចំពោះមុខដែលកំពុងច្រត់ចង្ការសម្លឹងមុខខ្លួននោះទាំងឆ្ងល់ព្រោះសុខៗថេយ៉ុងស្រាប់តែមកសុំអង្គុយមើលមុខគេ បើថាលួចមើលទៅមិនសូវអីទេតែមកសុំស្រស់ៗ ហើយសម្លឹងមិនព្រិចភ្នែកបែបនេះសូម្បីតែប្រពន្ធខ្លួនឯងក៏មានអារម្មណ៍ថាខ្មាស់អៀនដែរ>,<។

« អត់ទេប្តីអូនសង្ហារគ្រប់ពេលហ្នឹង.! ប៉ុន្តែថ្ងៃនេះអូនចង់អង្គុយមើលមុខបងបែបនេះ...សង្ឃឹមថាបងមិនទើសទាល់អូនទៅចុះ »Taehyungនិយាយទាំងញញឹមហើយក៏គិតតែពីសម្លឹងមុខជុងហ្គុកមិនដាក់ភ្នែក មើលសឹងតែធ្លុះដល់ខួរទៅហើយ។

« បងម្តេចនឹងអាចប្រកែកជាមួយអូនបានទៅប្រពន្ធសម្លាញ់.! ធ្វើអ្វីដែលអូនចង់ចុះ »Jungkookថាហើយក៏ក្រោកឈរឡើងលោរខ្លួនទៅក្រសោបថើបមាត់ថេយ៉ុងអស់មួយសន្ទុះធំទើបឈប់រួចដាក់គូថអង្គុយមើលការងារវិញទាំងញញឹមបិទមាត់មិនជិត។

« ហ៊ឹសៗ.! ប្រុសឆ្កួត »Taehyungសើចតិចៗទាំងថ្ពាល់ឡើងក្រហមសងខាងព្រោះអៀនហើយក៏ផ្ទុះសំណើចខ្លាំងនូវពេលដែលអង្គុយមើលសុខៗជុងហ្គុកស្រាប់តែធ្វើមុខឡប់ៗដាក់គេ។

Taehyungក៏បន្តអង្គុយមើលមុខរបស់ជុងហ្គុកមួយថ្ងៃពេញចំណែកជុងហ្គុកឯណ្ណោះវិញបន្តធ្វើមុខឡប់ៗដាក់ប្រពន្ធធ្វើអោយថេយ៉ុងសើចស្ទើរគាំងម្តងៗ សម្លេងសើចសប្បាយរបស់ពួកគេបន្លឺចេញពីក្នុងអូហ្វីស ស្តាប់ទៅពិតជាមានក្តីសុខខ្លាំងណាស់។

2ខែកន្លងផុតទៅ~

   ថ្មិចបើកៗ2ខែក៏កន្លងផុតទៅយ៉ាងឆាប់រហ័ស ចំណែកគ្រួសាររបស់ថេយ៉ុងវិញដូចប៉ុន្មានខែមុនអ៊ីចឹងគឺធម្មតាប៉ុន្តែគ្រាន់តែថាមានសុភមង្គលជាងមុនទៅទៀត ពេលនេះពោះថេយ៉ុងគ្រប់ខែហើយ រងចាំតែថ្ងៃឈឺពោះសម្រាលតែប៉ុណ្ណោះ ជុងហ្គុកត្រូវឈប់ទៅក្រុមហ៊ុនហើយយកការងារមកធ្វើនៅផ្ទះវិញតាំងពីខែទី8មកម្លេះព្រោះពោះថេយ៉ុងកាន់តែធំ ថេយ៉ុងក៏កាន់តែងិកង៉ក់ជាងមុន ហើយក៏ខ្លាចថាថេយ៉ុងឈឺពោះគ្មានអ្នកនៅក្បែរទើបលោកប្តីសែនល្អសម្រេចចិត្តនៅផ្ទះតាមបម្រើលោកប្រពន្ធតែម្តង។

💙Make you mine🦋[ ចប់ ]Tahanan ng mga kuwento. Tumuklas ngayon