ភាគបញ្ចប់ : ហេតុអ្វីអូនស្ងាត់មិនតបនឹងបង?

7.6K 483 71
                                    


   Jungkookដើរចូលទៅខាងក្នុងឋាននរកជាមួយយមទូតទាំងគ្មានកម្លាំងព្រោះចិត្តនឹកស្រណោះដល់ប្រពន្ធកូនដែលមិនដឹងខ្យល់អ្វីនៅមន្ទីពេទ្យ ទើបតែចេញផុតប៉ុន្មាននាទីសោះនាយនឹកប្រពន្ធកូនដល់ម្លឹងទៅហើយ ចុះទម្រាំ1000ឆ្នាំទៀតនោះ?

« មកហើយមែនទេ? »យមរាជដែលកំពុងអង្គុយលើកៅអីរាជបល្ល័ង្គនោះគ្រាន់តែឃើញជុងហ្គុកដើរចូលមកភ្លាមគាត់ក៏រហ័សសួរឡើងភ្លែតព្រោះកំពុងតែអង្គុយរងចាំផ្លូវរបស់ជុងហ្គុកស្រាប់។

« បាទ.! »Jungkookឆ្លើយមួយម៉ាត់យ៉ាងខ្លីទាំងមុខស្រពោនហើយអោនមុខចុះជាប់រហូត មើលទៅនាយហាក់ដូចជាសោកសៅខ្លាំងមែនទែន។

« យើងអោយឯងមកនេះគ្រាន់តែចង់ប្រាប់ឯងថាឯងមិនចាំបាច់ត្រូវបម្រើនៅឋាននរកនេះទៀតនោះទេ.! ឯងអាចរស់នៅបានធម្មតាវិញហើយ »យមទូតមិនស៊ាំញ៊ាំច្រើនក៏ប្រាប់រឿងដែលគាត់ចង់និយាយប្រាប់ជុងហ្គុកនោះចេញមកតែម្តង ចំណែកជុងហ្គុកឯណ្ណោះវិញគ្រាន់តែឮបែបនេះភ្លាមនាយស្រាប់តែបើកភ្នែកធំៗទាំងភ្ញាក់ផ្អើលហើយងើបមុខឡើងយ៉ាងលឿនសម្លឹងទៅយមរាជទាំងចម្ងល់។

« ហេតុ...ហេតុអ្វីទៅ? »Jungkookសួរទាំងរដាប់រដុបព្រោះនាយសប្បាយចិត្តរកពាក្យថ្លែងមិនត្រូវឡើងប៉ុន្តែទោះយ៉ាងណាក៏ដោយ នាយក៏មិនភ្លេចសួររកហេតុផលផងដែរព្រោះវាចម្លែកពេកហើយ។

« រឿងអ្វីយើងត្រូវឆ្លើយនឹងឯងនោះ? បានហើយឆាប់ចេញទៅប្រយ័ត្នយើងប្តូរចិត្តវិញ »យមទូតបកដៃដេញជុងហ្គុកអោយចេញទាំងមុខក្រញូវព្រោះធុញជុងហ្គុកដែលសួរនាំច្រើន បើអោយទៅហើយមិនព្រមទៅអោយបាត់ៗទេនៅសួរស៊នហ្នឹងហើយ។

« ថេយ៍ទីបំផុតបងអាចទៅរកអូនបានវិញហើយប្រពន្ធសម្លាញ់.! »Jungkookគិតវាក្នុងចិត្តទាំងញញឹមញញែមសប្បាយចិត្តស្ទើរស្រក់ទឹកភ្នែកទៅហើយព្រោះមិននឹកស្មានថាអាចមានថ្ងៃនេះឡើយ ថ្ងៃដែលនាយអាចជួបជុំប្រពន្ធកូនរបស់នាយវិញ។

   បន្ទាប់មកប្រលឹងរបស់ជុងហ្គុកក៏បានចូលទៅក្នុងខ្លួនរបស់នាយវិញចំពេលដែលមនុស្សកំពុងតែនាំគ្នាឈប់មើលរាងកាយស្តូកស្តឹងរបស់នាយ គ្រប់គ្នាគិតថានាយស្លាប់ទៅហើយព្រោះឃើញដេកសន្លប់គ្មានដង្ហើមនៅទីប្រជុំជនប៉ុន្តែនរណាទៅដឹងសុខៗនាយស្រាប់តែដឹងខ្លួនឡើងវិញហើយក្រោកដើរចេញទៅធ្វើមិនដឹងទៅវិញ ស៊ាំពិតមែន។

💙Make you mine🦋[ ចប់ ]Hikayelerin yaşadığı yer. Şimdi keşfedin