Taehyungមានការឆ្ងល់ជាខ្លាំងនូវពេលដែលឃើញមុខរបស់ខ្លួននៅក្នុងវីដេអូនោះ នាយតូចក៏ចាប់ផ្តើមចុចមើលដោយផ្តើមដំបូងនៃវីដេអូបង្ហាញអោយឃើញថេយ៉ុងកំពុងអង្គុយលើសាឡុង ពោលវាគឹជាវីដេអូតែមួយដែលថេយ៉ុងធ្លាប់ថតអោយជុងហ្គុកមុននឹងត្រូវលោកគីមបាញ់នោះហើយ។( បើភ្លេចថាក្នុងវីដេអូនឹងថេយ៉ុងនិយាយអ្វីខ្លះអាចចូលទៅអានក្នុងភាគទី46ម្តងទៀតបាន😚✨ )។« សួស្តីជុង.! ហ៊ឹសៗ...អូនមិនដឹងគួរនិយាយពីអ្វីមុនទេនៀក...ដំបូងអូនចង់ប្រាប់បងថាអូនស្រឡាញ់បង.!... »សម្លេងរបស់ថេយ៉ុងបន្លឺឡើងចេញពីខាងក្នុងទូរស័ព្ទស្របពេលដែលនាយតូចកំពុងឈរកាន់ទូរស័ព្ទមើលទៅVideoរបស់ខ្លួនឯងនោះទាំងញ័រដៃទទ្រើត ថេយ៉ុងក៏បន្តមើលវីដេអូមួយនោះពីដើមរហូតដល់ចប់។
« នេះជាខ្ញុំមែនទេ? តើមានរឿងអ្វីកើតឡើង...ហិកៗ ហេតុអ្វីខ្ញុំមិនចាំ ហេតុអ្វីខ្ញុំឈឺយ៉ាងនេះ? »ទម្រាំតែមើលចប់ថេយ៉ុងសឹងតែស្ទះខ្យល់ស្លាប់ទៅហើយ ចំណែកទូរស័ព្ទក៏ធ្លាក់ចុះពីលើដៃរបស់ថេយ៉ុងល្មម រូបភាពស្រពិចស្រពិលមើលមិនច្បាស់ថាជាអ្វីក៏លិចរូបរាងឡើងពេញក្នុងខួរក្បាលរបស់ថេយ៉ុង។
« ហិកៗ...ខ្ញុំវល់អស់ហើយ! ខ្ញុំនិងគេពីមុនជាអ្វីនឹងគ្នា? ហេតុអ្វីក្នុងវីដេអូនោះខ្ញុំដូចជាឈឺចាប់ខ្លាំងម្លេះ? អូយ~ ឈឺក្បាលណាស់ »Taehyungឈរវិភាគម្នាក់ឯងទាំងក្រវីក្បាលតិចៗស្របជាមួយទឹកភ្នែកហូររហាម កាន់តែគិតក្បាលរបស់គេក៏កាន់តែស្ពឹក រីឯភ្នែកដែលពោពេញដោយការឈឺចាប់របស់ថេយ៉ុងក៏សម្លឹងមើលទៅទូរស័ព្ទដែលមានរូបរបស់ខ្លួនឯងស្លេកស្លាំងដូចមនុស្សជិតស្លាប់យ៉ាងអ៊ីចឹង។
រំលងរហូតដល់ជាងកន្លះម៉ោងឯណ្ណោះទើបថេយ៉ុងចុះមកខាងក្រោយវិញទាំងភ្នែកឡើងហើមហើយក៏ភ្លឹកៗដូចគ្មានប្រលឹងនៅក្នុងខ្លួនសោះ រីឯសាច់រឿងក៏មិនទាន់បង្ហាញអោយយើងឃើញនៅឡើយទេថាថេយ៉ុងចងចាំវិញឬយ៉ាងណាដឹងត្រឹមថាគេកំពុងតែធ្វើកាយវិការខុសប្លែកពីធម្មតា។
« មកហើយមែនទេ? តោះយើងប្រញាប់ទៅវិញ »Yoongiគ្រាន់តែឃើញថេយ៉ុងចុះមកភ្លាមនាយក៏រហ័សក្រោកឈរពីសាឡុងរួចក៏ដើរនាំមុខចេញទៅព្រោះគេអង្គុយចាំថេយ៉ុងយូរណាស់ហើយ។
YOU ARE READING
💙Make you mine🦋[ ចប់ ]
Fanfictionស្នេហារវាងកម្លោះឃាតករនិងក្មេងប្រុសកំព្រា ដោយសារតែគុំនំពីអតីតជាតិទើបធ្វើអោយជុងហ្គុកមានចិត្តចងគំនុំបោកប្រាស់ក្តីស្រឡាញ់របស់ថេយ៉ុងដើម្បីធ្វើបាបផ្លូវកាយនិងផ្លូវចិត្ត គោលដៅដែលធំបំផុតរបស់ជុងហ្គុកគឺចង់ក្លាយជាបិសាច.! តើសាច់រឿងនឹងទៅជាយ៉ាងណាបើជុងហ្គុកមានគំនិត...