Episode 62 : ប្រពន្ធកូនរបស់យើង.!

2.5K 287 5
                                    


   Taehyungគិតតែពីសើចឡើងរញាក់ខ្លួនព្រោះអស់សំណើចនឹងជុងហ្គុកដែលបារម្ភពីកូនជ្រុលហួសហេតុ កូនមិនទាន់ទាំងមានរូបរាងផងអោយទៅក្រឡកខួរយ៉ាងមិចកើត?

« សើចស្អី? យើងមិនបាននិយាយរឿងកំប្លែងទេ.! »Jungkookសួរទាំងមុខងាប់ព្រោះនាយតូចគិតតែពីសើចធ្វើដូចជានាយអ្នកកំប្លែងអ៊ីចឹង។

« កូនខ្ញុំ.! ខ្ញុំដឹងអ្វីគួរធ្វើនិងអ្វីមិនគួរធ្វើហើយ..អូយ »Taehyungនិយាយមិនទាន់អស់ស្រួលបួលផងក៏ត្រូវស្រែកឡើងទាំងភ័យព្រោះជុងហ្គុកស្រាប់តែក្រោកអង្គុយទាំងមិនបានផ្តល់ដំណឹងជាមុនធ្វើអោយកាយតូចដួលផ្ងារក្រោយទៅលើពូកទន់ៗ។

« អាងតែយើងមិនតដៃបានដៃវៃយើងណាស់មែនទេ? យើងមិនតដៃតែយើងនឹងតមាត់ »Jungkookថាហើយក៏ស្ទុះទៅបឺតមាត់របស់ថេយ៉ុងភ្លាមៗធ្វើអោយនាយតូចភ្ញាក់កន្ត្រាក់ខ្លួនបន្តិចខណៈពេលដែលនាយក្រាស់កំពុងតែសង្កត់ពីលើថេយ៉ុងប៉ុន្តែសង្កត់ស្រាលៗប៉ុណ្ណោះ។

« អឹម... »Taehyungបិទភ្នែកទទួលយកការថើបដ៏ថ្នាក់ថ្នមរបស់ជុងហ្គុកធ្វើអោយថេយ៉ុងអត់នឹងតបមិនបាន ដៃស្រឡូនក៏លើកទៅស្រាក់ជាមួយកញ្ចឹង.ករបស់នាយក្រាស់ដោយស្វ័យប្រវត្តិ។

« ចិត្តងាយណាស់យើងនឹង.! »Jungkookដកបបូរមាត់ចេញវិញបន្ទាប់ពីថើបអស់មួយសន្ទុះធំ បន្ទាប់មកនាយក៏លើកដៃទៅប៉ះចុងច្រមុះស្រួចរបស់ថេយ៉ុងតិចៗហើយក៏ឆ្លៀតនិយាយបង្អាប់ធ្វើអោយថេយ៉ុងអៀនឡើងក្រហមដល់ចុងច្រមុះ។

« គេងមុនទៅ.! យើងទៅរកធ្វើអាហារញ៊ាំសិន »Jungkookថាហើយក៏ក្រោកចេញពីកាយតូចវិញប៉ុន្តែក៏ត្រូវលើកជញ្ចើមបន្តិចនូវពេលដែលឃើញថេយ៉ុងកាន់ជាយអាវរបស់នាយជាប់។

« សុំទៅដែរមក.! »Taehyungហាមាត់សុំនាយក្រាស់ទាំងបើកភ្នែកម៉ក់ៗគួរអោយស្រឡាញ់ធ្វើអោយជុងហ្គុកប្រកែកមិនបាន។

« អូខេ.! តោះក្រោកមក »Jungkookងើបចេញពីគ្រែបន្ទាប់មកក៏បោះដៃអោយថេយ៉ុងចាប់កាន់ដើម្បីក្រោកប៉ុន្តែថេយ៉ុងក៏ប្រវីក្បាល។

« អៀវ.! »Taehyungពេបមាត់ក្រោកអង្គុយចង់អោយជុងហ្គុកអៀវ ខណៈពេលនោះជុងហ្គុកមិនមាត់ប៉ុន្តែក៏បន្ទន់ជង្គង់ចុះបែរខ្នងមករកនាយតូចបំណងអោយគេឡើងជិះលើខ្នង។

💙Make you mine🦋[ ចប់ ]Where stories live. Discover now