Episode 61 : ប្តីប្រពន្ធស្អី?

2.5K 281 6
                                    


   បន្ទាប់ពីម៉ាស្សាពោះអោយថេយ៉ុងរួចរាល់ ជុងហ្គុកក៏ទាញអាវរបស់ថេយ៉ុងបិទអោយបានស្រួលបួលវិញមុននឹងយកភួយមកដណ្តប់លើកាយតូចដែលកំពុងតែគេងលក់យ៉ាងស្កប់ស្កល់នោះ។

« ថេយ៉ុងគេងបាត់ហើយមែនទេ? »Yoongiងាកទៅសួរអ្នកជាអ៊ុំបន្ទាប់ពីឃើញជុងហ្គុកដើរចុះមកខាងក្រោមតែម្នាក់ឯង។

« អឺរ.! »Jungkookឆ្លើយហីៗរួចក៏ដើរត្រុយចូលផ្ទះបាយបាត់ព្រោះភាគច្រើនជុងហ្គុកចូលចិត្តធ្វើម្ហូបញ៊ាំខ្លួនឯង ចង់ចុងភៅដៃឯកមកពីណាក៏នាយថាចាញ់ស្នាដៃរបស់នាយដែរហើយនាយចូលចិត្តធ្វើតែមួយចានញ៊ាំម្នាក់ឯងប៉ុណ្ណឹង នរណាក៏មិនអោយប៉ះម្ហូបនាយដែរប៉ុន្តែលើកនេះនាយក៏ត្រូវធ្វើអាហារពីរចានព្រោះត្រូវទុកអោយថេយ៉ុងមួយ។

« ហីយ៉ា.! ឈ្ងុយពេញវិមានតែម្តងហើយ...ថ្ងៃនេះធ្វើម្ហូបច្រើនដល់ហើយលោកអ៊ុំ ធ្វើអោយខ្ញុំញ៊ាំដែរមែនទេ? »Yoongiដើរមកអ៉ើត.កមើលជុងហ្គុកកំពុងតែឈរចំអិនអាហារនោះហើយក៏មិនភ្លេចលាន់មាត់សរសើរ។

« ណូ.! ទុកអោយថេយ៉ុងទេ »Jungkookរហ័សប្រកែកយ៉ាងលឿនព្រោះចរឹកយ៉ុនហ្គីនេះបើប្រាប់មិនទាន់ទេលូកឥឡូវហើយ។

« គេធ្វើទុកអោយប្រពន្ធគេសោះ.! ឯងខំតែអរ »Yoongiលួចសម្លក់ជុងហ្គុកទាំងពេបមាត់ជ្រេញព្រោះជុងហ្គុកអាក្រក់ដាក់ក្មួយខ្លួនឯងណាស់ ម្ហូបមួយម៉ាត់ក៏មិនដែលអោយគេភ្លួកផង។

« ប្រពន្ធឪឯងស្អី? »Jungkookឆ្លៀតងាកមកជេយ៉ុនហ្គីភ្លាមនូវពេលដែលឮយ៉ុនហ្គីថាថេយ៉ុងជាប្រពន្ធរបស់នាយ។

« លើកមុនឮហៅថេយ៉ុងថាប្រពន្ធសម្លាញ់សោះហ្នឹង មកធ្វើឯងអីណា៎ »Yoongiធ្វើមាត់ជីបអូចៗដាក់ជុងហ្គុកបន្តិចមុននឹងរហ័សដើរចេញទៅយ៉ាងលឿនព្រោះខ្លាចវែកឆាហោះមករកក្បាល។

« មិនបានផ្គើនយើងមួយថ្ងៃប្រហែលវាដេកមិនលក់ទេមើលទៅ »Jungkookរអ៊ូរង៉ូវៗទាំងហួសចិត្តនឹងកំពូលក្មួយ និយាយពីថាញោះនាយគ្មានបាត់មួយថ្ងៃណាទេ នាយវៃពកក្បាលពីរ_បីដងហើយនៅមិនទាន់រាងទៀត។

   ទម្រាំចំអិនអាហាររួចជុងហ្គុកប្រើពេលជិតមួយម៉ោងឯណ្ណោះ បន្ទាប់មកទៀតនាយក៏យកអាហារទៅគ្របទុកសិនទើបឡើងទៅរកថេយ៉ុងក្នុងបន្ទប់តាមក្រោយ។

💙Make you mine🦋[ ចប់ ]حيث تعيش القصص. اكتشف الآن