Episode 14 : រោគចិត្ត.!

2.2K 229 3
                                    


« អូនសុំពេលគិតមើលសិនបានទេ? ព្រោះអូនមិនទាន់យល់ចិត្តខ្លួនឯងច្បាស់នៅឡើយទេក្នុងពេលនេះ.! សុំទោសបើសិនជាអូននិយាយត្រង់ពេក »Taehyungដកដៃរបស់គេចេញពីជីហ៊ុនវិញទាំងទឹកមុខស្រពោន ណាមួយគេមិនទាន់ហ៊ានសម្រេចភ្លាមៗព្រោះគេមិនទាន់យល់ចិត្តខ្លួនឯងច្បាស់ថាស្រឡាញ់នរណាអោយប្រាកដ។

« មិនអីទេ.! បងនឹងរងចាំចម្លើយរបស់អូន មិនថាយូរប៉ុណ្ណារឬចម្លើយចេញមកបែបណាក៏បងស្របតាមអូនទាំងអស់ »Jihunរាងទម្លាក់ទឹកមុខចុះបន្តិចដែលត្រូវថេយ៉ុងមិនផ្តល់ចម្លើយអោយ មុននឹងចូលទៅអោបថេយ៉ុងបន្តិចរួចឈរធម្មតាវិញ។

« ហឹម.! »Taehyungក្រហឹមងក់ក្បាលតិចៗរួចក៏ងាកមុខមកអាំងសាច់បន្តដោយភ្នែកចេះតែដៀងសម្លឹងមើលជុងហ្គុកដែលកំពុងតែឈរថ្មឹងដូចជារូបចម្លាក់នោះហើយក៏រាងឆ្ងល់បន្តិចដែរថាជុងហ្គុកទៅឈរថ្មឹងកន្លែងងងឹតដូចខ្មោចធ្វើអ្វី។

« ... »Jihunមិននិយាយស្តីអ្វីប៉ុន្តែនាយក៏បានចាប់អារម្មណ៍ថាថេយ៉ុងចេះតែសម្លឹងជុងហ្គុករហូត។

« យើងថាគ្មានសង្ឃឹមទេ.! គេរើសរាជបុត្ររបស់គេហើយ មិនមែនយើងនោះទេ »Jungkookបោះផ្កាអោយទៅយ៉ុនហ្គីដែលឈរចាំមើលនោះវិញមុននឹងដើរចេញទៅបាត់ព្រោះនាយមើលពីចម្ងាយមិនបានឮសម្លេងពួកគេនិយាយឡើយឃើញជីហ៊ុនលុតជង្គងបែបនេះមិនបាច់ឮក៏ដឹងថាសុំត្រូវគ្នាវិញហើយថែមទាំងឃើញអោបទៀតមើលទៅប្រហែលជាថេយ៉ុងយល់ព្រមហើយ| (• ◡•)|។

« ហីយ៉ា.! ហេតុអ្វីក៏ប្រញាប់ចុះចាញ់យ៉ាងនេះ? ឮថាជាឃាតករដ៏អស្ចារ្យផងហេតុអ្វីក៏មកកំសាករឿងស្នេហាទៅវិញ.! »Yoongiកាន់ផ្ការរត់តាមជុងហ្គុកព្រោះមើលទៅជុងហ្គុកដូចជាខ្សោយខាងញ៉ែរណាស់មិនដូចគេសោះរកសង្សារមួយគ្មាន😐។

« គេចាត់ទុកយើងត្រឹមមិត្តប៉ុណ្ណោះ.! ជម្រើសគេល្អជាងយើងឆ្ងាយណាស់ ឯងគិតឬថាគេមកយកយើងចោលរាជបុត្ររបស់គេនោះ? »Jungkookបន្តដើរទៅខាងមុខចេញផុតពីរបងផ្ទះថេយ៉ុងខណៈនោះយ៉ុនហ្គីក៏រហ័សចាប់ទាញដៃរបស់នាយទៅវិញព្រោះមេឃយប់ណាស់ទៅហើយនាយចង់ទៅណាទៀត?

« កុំអន់ពេកទៅមើល.! »Yoongiទាញដៃជុងហ្គុកចូលទៅផ្ទះរបស់ថេយ៉ុងវិញទោះជាជុងហ្គុកប្រកែកយ៉ាងណាក៏នាយមិនស្តាប់ដែរ។

💙Make you mine🦋[ ចប់ ]Donde viven las historias. Descúbrelo ahora