ការវះកាត់ក៏ចាប់ផ្តើមឡើងរយៈពេលខ្ទង់ពីរម៉ោងទៅហើយធ្វើអោយអ្នកដែលនៅឈរចាំខាងក្រៅអន្ទះសារក្នុងចិត្តគ្រប់គ្នា ខុសអ្វីតែជុងហ្គុកដែលអង្គុយចុចទូរស័ព្ទឆាតជាមួយស្រីធ្វើមិនដឹង។« បងជុងមិនខ្វល់ពីថេយ៍ខ្លះទេឬ? »Boraឃើញទើសភ្នែកពេកក៏សួរទៅកាន់បងប្រុសទាំងលើកជញ្ជើម មើលទៅជុងហ្គុកចុះ ឆាតផងសើចផងធ្វើដូចជាមិនខ្វល់ពីថេយ៉ុងសោះទាំងដែលគ្រប់គ្នាភ័យឡើងត្រជាក់ចុងដៃចុងជើងអស់ទៅហើយ។
« មានអ្វីត្រូវខ្វល់? »សម្តីមាសរបស់ជុងហ្គុកហារឡើងមួយម៉ាត់ក៏ធ្វើអោយប៉ូរ៉ាគាំងមិនដឹងតបថាមិចទើបសម ដោយសារដឹងចរឹកបងប្រុសទើបប៉ូរ៉ាឈប់ហាស្តីរួចក៏ងាកទៅមើលបន្ទប់សង្គ្រោះបន្ទាន់វិញ។
រំលងប្រហែល30នាទីក្រោយមកក្រុមគ្រូពេទ្យក៏ចាប់ផ្តើមដើរចេញមកម្តងម្នាក់ៗរហូតដល់គ្រូពេទ្យធំដែលដើរចេញមកក្រោយគេដើម្បីនិយាយជាមួយសាច់ញាតិអ្នកជំងឺ។
« ចូលរួមសោកស្តាយផង.! ខ្ញុំខំអស់ពីសមត្ថភាពហើយ »Doctorនិយាយឡើងទាំងមុខស្រពោនធ្វើអោយជុងហ្គុកដែលឮនោះស្រឡាំងកាំងមួយកន្លែង។
« ទេ.! មិនពិតទេ...ហិកៗ »Boraគ្រាន់តែឮភ្លាមក៏ដង្ហក់យំចង់ខ្យល់ចាប់ភ្លាមៗតែម្តងទើបយ៉ុនហ្គីរហ័សរត់ទៅទ្រម្តាយ ទោះជាគាត់ជួបថេយ៉ុងក្នុងរយៈពេលខ្លីប៉ុន្តែគាត់ស្រឡាញ់ថេយ៉ុងណាស់។
« ខ្ញុំចង់ចូលទៅមើលគេ.! »Jungkookដោយសារតែមិនឮសម្លេងជីមីនទើបនាយងាកក្រោយក៏ឃើញថាបាត់Jiminទៅហើយ ក្នុងចិត្តក៏ចាប់ផ្តើមសង្ស័យមុននឹងទារពេទ្យចូលទៅមើលសាកសព។
« ប៉ុន្តែលោក... »Doctorចាប់ផ្តើមភ័យហើយប្រុងនឹងឃាត់ទៅហើយប៉ុន្តែជុងហ្គុកក៏ដើរបំបុកស្មារពេទ្យចូលទៅបន្ទប់វះកាត់តែម្តង ទាល់តែឃើញសាកសពទើបនាយជឿរ។
« ថេយ៉ុងនៅឯណ្ណារ? »គ្រប់យ៉ាងក៏ដូចជាការគិតរបស់ជុងហ្គុកមិនខុស នូវពេលដែលនាយចូលមកដល់ខាងក្នុងក៏ឃើញថាលើគ្រែវះកាត់គឺគ្មានថេយ៉ុងនៅទីនោះទេទើបនាយរហ័សងាកមកក្របួច.កអាវរបស់ពេទ្យរួចស្រែកសួររកថេយ៉ុង។
YOU ARE READING
💙Make you mine🦋[ ចប់ ]
Fanfictionស្នេហារវាងកម្លោះឃាតករនិងក្មេងប្រុសកំព្រា ដោយសារតែគុំនំពីអតីតជាតិទើបធ្វើអោយជុងហ្គុកមានចិត្តចងគំនុំបោកប្រាស់ក្តីស្រឡាញ់របស់ថេយ៉ុងដើម្បីធ្វើបាបផ្លូវកាយនិងផ្លូវចិត្ត គោលដៅដែលធំបំផុតរបស់ជុងហ្គុកគឺចង់ក្លាយជាបិសាច.! តើសាច់រឿងនឹងទៅជាយ៉ាងណាបើជុងហ្គុកមានគំនិត...