Episode 50 : បុរសម្នាក់នេះដូចជាប្រហែលៗ.!

2.2K 264 9
                                    


   គ្រាន់តែថូរធ្លាក់បែកភ្លាមធ្វើអោយជីមីនស្លុតចិត្តកាន់តែខ្លាំង នាយស្រវ៉េស្រវ៉ាប្រុងនឹងរត់ទៅហើយប៉ុន្តែក៏ត្រូវឈប់វិញនូវពេលដែលត្រូវលោកគីមនិងអ្នកស្រីគីមចេញមកទាន់ដដែលហើយហៅគេអោយឈប់ថែមទៀត ទើបធ្វើអោយជីមីនងាកមុខទៅរកវិញទាំងបុកពោះស្ទើរតែធ្លាយមកក្រៅ។

« ឯងមកលួចស្តាប់ពួកយើងនិយាយគ្នាមែនទេ? »លោកKimសួរទៅកាន់ជីមីនទាំងមុខស្មើរ រីឯជីមីនវិញក៏រហ័សក្រវីក្បាលប្រកែកយ៉ាងលឿន។

« អត់ទេៗ...គឺខ្ញុំទើបមកពីខាងក្រៅហើយក៏ដើរកាត់នេះដោយចៃដន្យ »Jiminរហ័សបកស្រាយប្រាប់លោកគីមវិញទាំងញ័រមាត់ព្រោះខ្លាចនឹងទឹកមុខរបស់លោកគីមដែលកំពុងសម្លឹងមកកាន់គេទាំងមុខកំណាចនោះណាស់។

« ចុះឯងបានស្តាប់ឮអ្វីខ្លះ? »លោកKimក៏បន្តសួរដេញជីមីនទាំងភ្នែកសម្លក់ជីមីនស្ទើរជ្រុះភ្នែកដែលជាហេតុធ្វើអោយជីមីនវ័យរហូតដល់យំ។

« មិនបានឮអ្វីទេ.! »Jiminព័ទ្ធដៃទៅក្រោយហើយក្តាប់ដៃខ្លួនឯងណែន មុននឹងឆ្លើយទៅកាន់លោកគីមទាំងញ័រមាត់ រីឯទឹកភ្នែកក៏ហូរចុះមកម៉ាតៗព្រោះគេខ្លាចហើយក៏ឈឺចាប់នូវពេលដែលដឹងថាលោកគីមមានបំណងអាក្រក់ចំពោះថេយ៉ុង។

« យើងមិនជឿរ.! ឆ្លើយអោយត្រង់មក »លោកKimស្រាប់តែស្រែកដាក់ជីមីនយកតែម្តងធ្វើអោយជីមីនភ្ញាក់កន្ត្រាក់ខ្លួនភ្លាមៗ រីឯអ្នកស្រីគីមបានត្រឹមឈរស្ងៀមទាំងមិនហ៊ានលូកមាត់។

« ហិកៗ...គឺខ្ញុំបានឮថាលោកអ៊ុំចង់យកថេយ៍ទៅចាក់ថ្នាំបំបាត់ការចងចាំហើយ.... »Jiminនិយាយបានតែបន្តិចក៏ត្រូវឈប់វិញព្រោះនិយាយមិនចេញមុននឹងអោនមុខចុះស្រក់ទឹកភ្នែកតក់ៗទៅលើឥដ្ឋ។

Skip✨

សាច់រឿងក៏កាត់មកអោយយើងឃើញអំពីដំណើររបស់ជីមីនកំពុងតែបោះជំហ៊ានឡើងទៅខាងលើបន្ទប់ថេយ៉ុងទាំងទឹកភ្នែករហាមហាក់ដូចជាមានរឿងក្នុងចិត្តប៉ុន្តែសាច់រឿងមិនទាន់បង្ហាញនៅឡើយទេថាលោកគីមបាននិយាយអ្វីខ្លះជាមួយគេទើបគេឡើងទៅរកថេយ៉ុងទាំងយំបែបនេះ។

« ... »Jiminបោះជំហ៊ានចូលទៅខាងក្នុងបន្ទប់យ៉ាងស្ងៀមស្ងាត់បំផុត មកដល់ក៏ឃើញថេយ៉ុងកំពុងតែគេងលក់យ៉ាងស្កប់ស្កល់នៅលើគ្រែទើបគេដើរចូលទៅអង្គុយក្បែរមិត្ត។

💙Make you mine🦋[ ចប់ ]Hikayelerin yaşadığı yer. Şimdi keşfedin