ជុងហ្គុកអង្គុយសើចកាយវិការរបស់នាយតូចបន្តិចមុននឹងដាក់ខ្លួនគេងបន្តទាំងអាវនៅចំហទ្រូងនៅឡើយ រំលងដល់យប់បន្តិចថេយ៉ុងក៏ចូលមកម្តងទៀតជាមួយនឹងទឹកមួយចានដែកម្តងទៀតព្រោះគេមិនដាច់ចិត្តអោយជុងហ្គុកគេងឈឺអញ្ចឹងទេ។« នែ.! ក្រោកឡើងលេបថ្នាំ »Taehyungចូលមកអង្គុយក្បែរជុងហ្គុកមុននឹងលើកដៃទៅទះស្មាររបស់ជុងហ្គុកតិចៗអោយក្រោកដើម្បីលេបថ្នាំដែលគេទើបតែសុំពីយ៉ុនហ្គីមុននេះនោះ។
« ហឹម? »Jungkookបើកភ្នែកសម្លឹងមុខថេយ៉ុងទាំងមីងមាំងមិនទាន់ស្វាងប៉ុន្តែនាយក្រោកមិនរួចនោះទេព្រោះខ្លួននាយកាន់តែក្តៅហើយដៃជើងរបស់នាយក៏ទន់អស់ទៀត។
« ញ៊ាំថ្នាំសិនទៅចាំដេកទៀត »Taehyungចូលមកជួយលើកជុងហ្គុកអោយក្រោកអង្គុយមុននឹងហុចថ្នាំពីរគ្រាប់និងទឹកមួយកែវទៅអោយនាយក្រាស់ប៉ុន្តែជុងហ្គុកបែរជាសម្លឹងមុខគេភ្លឹសៗទៅវិញ ដោយសារតែទើសភ្នែកពេកថេយ៉ុងក៏បញ្ចុកថ្នាំជុងហ្គុកតែម្តងទៅប៉ុន្តែមិនមែនបញ្ចុកធម្មតាទេ សុទ្ធតែអោយហារមាត់រួចគប់ថ្នាំពីចម្ងាយចូលទៅក្នុងមាត់ទៀតធ្វើដូចជាខ្លាចជុងហ្គុកខាំដាច់ដៃអញ្ចឹង។
« ចាំយើងញ៊ាំដោយខ្លួនឯង »Jungkookប្រកែកមិនចង់អោយថេយ៉ុងបញ្ចុកព្រោះមុននេះបញ្ចុកថ្នាំសុទ្ធតែគប់ខ្លាចថាបញ្ចុុកទឹកបែរជាជះដាក់មាត់វិញទៀតទេ។
« នៅអោយស្ងៀមទៅ.! »Taehyungសម្លក់មុខនាយក្រាស់មុននឹងយកទឹកទៅបញ្ចុកតាមសម្រួលមិនជះដូចនាយក្រាស់គិតឡើយ។
« គេងវិញទៅ.! ខ្ញុំមិនរំលោភលោកឯងទេកុំភ័យ »Taehyungរុញអោយជុងហ្គុកគេងវិញបន្ទាប់ពីផឹកថ្នាំរួច ប៉ុន្តែជុងហ្គុកមិនព្រមបិទភ្នែកគេងទាល់តែសោះទាំងដែលភ្នែកនាយឡើងទន់ទៅហើយ។
« ហឹម.! រាត្រីសួស្តី.! »Jungkookក្រហឹមបន្តិចមុននឹងបិទភ្នែកគេងតាមថេយ៉ុងប្រាប់ រីឯថេយ៉ុងវិញអង្គុយចាំមើលទាល់តែជុងហ្គុកគេងលក់ទើបគេចាប់ផ្តើមយកកូនកន្សែងទៅជូតខ្លួនអោយជុងហ្គុកម្តងទៀត។
« ហ៊ើយ~ អាថេយ៍អឺយអាថេយ៍ប៉ះស្អីគេនេះ »Taehyungជូនបណ្តើរប្រញែញខ្លួនស្រែកបណ្តើរព្រោះត្រូវដោះខោររបស់ជុងហ្គុកចេញដើម្បីនាយងាយស្រួលជូតសព្វប្រាណ នាយជូតបណ្តើរងាកមុខចេញទាំងចង់យំបណ្តើរ មិនដឹងជាប៉ះស្អីខ្លះទេ។
ESTÁS LEYENDO
💙Make you mine🦋[ ចប់ ]
Fanficស្នេហារវាងកម្លោះឃាតករនិងក្មេងប្រុសកំព្រា ដោយសារតែគុំនំពីអតីតជាតិទើបធ្វើអោយជុងហ្គុកមានចិត្តចងគំនុំបោកប្រាស់ក្តីស្រឡាញ់របស់ថេយ៉ុងដើម្បីធ្វើបាបផ្លូវកាយនិងផ្លូវចិត្ត គោលដៅដែលធំបំផុតរបស់ជុងហ្គុកគឺចង់ក្លាយជាបិសាច.! តើសាច់រឿងនឹងទៅជាយ៉ាងណាបើជុងហ្គុកមានគំនិត...