Episode 23 : អូនមិនបានទះនាងទេ.!

2.6K 205 0
                                    


បន្ទាប់ពីថេយ៉ុងយល់ព្រមនិយាយរកនាយក្រាស់វិញហើយ Jungkookក៏ញញឹមបន្តិចមុននឹងដើរទៅលើកជើងថេយ៉ុងអោយដកបន្តិចដើម្បីនាយអង្គុយលើសាឡុងនោះដែររួចក៏ដាក់ជើងថេយ៉ុងអោយគងពីលើភ្លៅរបស់នាយវិញ។

« ឈប់អង្អែលជើងរបស់អូនទៅ.! អូនចង់គេង »Taehyungនិយាយទៅកាន់នាយក្រាស់ស្របជាមួយភ្នែកសម្លក់ព្រោះជុងហ្គុកអង្អែលជើងគេអូសទៅលើភ្លៅបន្លំៗរហូត បើមិនឃាត់ទេច្បាស់ជាឈឺខ្លួនមួយតង់ទៀតពុំខាន។

« យើងមិនធ្វើស្អីឯងទេកុំភ័យ »Jungkookឆ្លើយហីៗចំណែកដៃក៏បង្អូសអង្អែលជើងថេយ៉ុងដដែល រីឯដៃម្ខាងទៀតរបស់នាយវិញក៏កាន់តេឡេបញ្ជាទូរទស្សន៍មើល។

« មិនភ័យទេគ្រាន់តែមិនទុក្ខចិត្ត »Taehyungរអ៊ូតិចៗដាក់នាយក្រាស់វិញមុននឹងឈោងដៃទៅយកទូរស័ព្ទដែលនៅលើតុដើម្បីខលទៅJihunម្តងទៀត នូវពេលដែលឃើញថេយ៉ុងទាញទូរស័ព្ទយកទៅមើលជុងហ្គុកក៏ដៀងភ្នែកមើល។

« អូនខលតែបន្តិចទេ.! »Taehyungប្រាប់ជុងហ្គុកអោយហើយព្រោះកាលដែលដៀងភ្នែកមើលបែបនេះបើមិនប្រាប់មុនទេច្បាស់ជាកញ្ឆក់យកមិនអោយខលទៀតពុំខាន។

« 1នាទី.! ហ៊ានតែលើសទូរស័ព្ទរបស់ឯងនឹងត្រូវខ្ទេច »Jungkookនិយាយប្រាប់ថេយ៉ុងទាំងច្រត់ចង្ការមើលទូរទស្សន៍ធ្វើដូចជាមិនបាននិយាយជាមួយថេយ៉ុងអញ្ចឹង។

« បិទសិទ្ធតាំងពីនិយាយទូរស័ព្ទឡើង.! ហួសហេតុពេកទេដឹងជុង? សូម្បីតែក្នុងគុកក៏និយាយបានយូរជាងនេះដែរ »Taehyungដាក់ទូរស័ព្ទចុះមុននឹងតវ៉ាជាមួយជុងហ្គុកទាំងជ្រួញជញ្ចើម។

« ... »Jungkookឈប់និយាយហើយក៏មើលទូរទស្សន៍ធ្វើមិនដឹង ចំណែកឯថេយ៉ុងវិញដកដង្ហើមធំបន្តិចមុននឹងយកទូរស័ព្ទផ្ញើរសារទៅជីហ៊ុនជំនួសវិញព្រោះបើខលក៏មិនកើតដែរបើជុងហ្គុកអង្គុយផ្ទៀងត្រចៀកចាំស្តាប់អញ្ចឹងដដែលនោះ។

   បន្ទាប់ពីផ្ញើរសារទៅជីហ៊ុនរួចថេយ៉ុងក៏ងាកទៅមើលទូរទស្សន៍ជាមួយជុងហ្គុកដែរ ពួកគេបន្តមើលជាមួយគ្នារហូតដល់យប់ម៉ោង9។

« ងងុុយហើយមែនទេ? »Jungkookងាកមកសួរព្រោះឃើញថេយ៉ុងស្ងាបច្រើនដងទៅហើយប៉ុន្តែគេនៅខំបើកភ្នែកមើលទូរទស្សន៍ទៀត។

💙Make you mine🦋[ ចប់ ]Where stories live. Discover now