បន្ទាប់ពីឆែកមើលដៃគូរសហការណ៍ក្រុមហ៊ុនរួច ថេយ៉ុងក៏ឆ្លៀតរៀបចំខោអាវមួយវ៉ាលីត្រៀមចេញដំណើរនៅថ្ងៃស្អែកនេះ ក្រោយពីរៀបចំរួចរាល់អស់ទើបនាយងូតទឹកចូលគេង។« ស្អែកជួបគ្នាប្រទេសកំណើត »Taehyungសើចឡើងខិកៗតែម្នាក់ឯងដូចជាកូនក្មេងព្រោះតែរំភើបចិត្តខ្លាំងពេកដែលបានទៅកូរ៉េតាមបំណង នាយសង្ងំគិតមួយសន្ទុះមុននឹងលង់លក់បាត់ទៅ។
ព្រឹកថ្ងៃថ្មីឈានមកដល់យ៉ាងឆាប់រហ័ស ថ្ងៃរះមិនទាន់ខ្ពស់ស្រួលបួលផងថេយ៉ុងក៏ក្រោកមុនបាត់ទៅហើយ នាយតូចអើត.កពីខាងក្នុងបន្ទប់ចេញទៅខាងក្រៅទ្វា មើលទាល់តែប្រាកដចិត្តថាគ្មានមនុស្សទើបគេអូសវ៉ាលីចេញក្រៅបន្ទប់។
« សុំទោសផងម៉ាក់.! កូនទៅតែមួយអាទិត្យទេ »Taehyungនិយាយឡើងតិចៗព្រោះគេដឹងថានូវពេលដែលអ្នកស្រីគីមដឹងថាគេលួចទៅ គាត់ច្បាស់ជាខឹងដាច់ក្បាលដាច់កន្ទុយមិនខាន ថេយ៉ុងអូសវ៉ាលីចេញពីបន្ទប់មិនទាន់ឆ្ងាយប៉ុន្មានផងក៏ត្រូវបុកនឹងទ្រូងបុរសមាឌមាំដែលស្គាល់ថាជាជេននេះឯង មុននេះថេយ៉ុងរវល់តែគិតទើបភ្លេចមើលផ្លូវ។
« នេះ? អ្នកប្រុសយកវ៉ាលីទៅណាធំម្លេះ? »Jenសួរទាំងភាំងនូវពេលដែលឃើញថេយ៉ុងអូសវ៉ាលីប្រុងចេញទៅណាមិនដឹងទាំងដែលថេយ៉ុងគ្មានកាលវិភាគត្រូវទៅខេត្តឬប្រទេសណាឡើយ។
« និយាយតិចៗបានហើយ.! មកជាមួយខ្ញុំ »Taehyungលើកដៃខ្ទប់មាត់ជេនទាំងធ្វើសញ្ញាអោយស្ងាត់ នាយតូចមើលស្តាំមើលឆ្វេងបន្តិចមុននឹងអូសដៃជេនចូលបន្ទប់របស់គេវិញ។
« មានរឿងអ្វីមែនទេអ្នកប្រុស? »Jenសួរថេយ៉ុងទាំងចម្លែកចិត្តព្រោះថេយ៉ុងមិនធ្លាប់ធ្វើចរឹកលាក់លាមដូចច្នេះទេ។
« គឺខ្ញុំចង់ទៅកូរ៉េនៅពេលនេះ.! បងជេនជួយខ្ញុំបន្តិចទៅណា៎.! »Taehyungប្រាប់ជេនទាំងសម្លេងខ្សឹបៗហើយធ្វើមុខអង្វរ.កដាក់ជេន រីឯនាយម្ខាងវិញគ្រាន់តែឮភ្លាមស្រែកសឹងតែបែកបន្ទប់។
« ថាមិច? មិនបានទេៗ...បើលោកប្រុសធំដឹងគាត់ច្បាស់ជាកាត់ក្បាលបងបោះអោយត្រីឆ្លាមស៊ីមិនខាន »Jenរហ័សប្រកែកញាប់ឆ្មេរព្រោះលោកគីមពិតជាកាចខ្លាំងណាស់ ហើយគាត់បានហាមដាច់ខាតមិនអោយថេយ៉ុងទៅកូរ៉េឡើយ។
DU LIEST GERADE
💙Make you mine🦋[ ចប់ ]
Fanfictionស្នេហារវាងកម្លោះឃាតករនិងក្មេងប្រុសកំព្រា ដោយសារតែគុំនំពីអតីតជាតិទើបធ្វើអោយជុងហ្គុកមានចិត្តចងគំនុំបោកប្រាស់ក្តីស្រឡាញ់របស់ថេយ៉ុងដើម្បីធ្វើបាបផ្លូវកាយនិងផ្លូវចិត្ត គោលដៅដែលធំបំផុតរបស់ជុងហ្គុកគឺចង់ក្លាយជាបិសាច.! តើសាច់រឿងនឹងទៅជាយ៉ាងណាបើជុងហ្គុកមានគំនិត...