Episode 40 : ក្មេងគួរអោយធុញ.!

1.9K 211 2
                                    


   គ្រាន់តែលោកKimចេញផុតភ្លាមថេយ៉ុងក៏ដាក់ខ្លួនគេងលើសាឡុងម្តងទៀត នាយតូចគេងគិតរឿងអ្វីមិនដឹងរហូតដល់ហូរទឹកភ្នែកចេញមកទើបគេរហ័សជូតចេញរួចបិទភ្នែកសង្ងំគេង។

ក្រាក~

   មួយសន្ទុះធំក្រោយមកសម្លេងបើកទ្វាក៏បន្លឺឡើងសារជាថ្មីប៉ុន្តែលើកនេះគឺជាជុងហ្គុក នាយក្រាស់ដើរចូលមកដល់ខាងក្នុងក៏ឃើញថាថេយ៉ុងកំពុងតែគេងអោបខ្លួនលើសាឡុងបាត់ទៅហើយ។

« ... »Jungkookដើរសម្តៅមករកថេយ៉ុងទាំងដើរថ្នមជើងព្រោះខ្លាចសម្លេងកែងស្បែកជើងរបស់នាយធ្វើអោយថេយ៉ុងភ្ញាក់ មកដល់ជិតកាយតូចជុងហ្គុកក៏លើកដៃទៅស្ទាបថ្ងាស់និងកញ្ចឹង.ករបស់ថេយ៉ុងបន្តិចមុននឹងដោះអាវធំរបស់នាយដណ្តប់លើខ្លួនរបស់ថេយ៉ុង។

« សឺត.! »Jungkookបន្ទៀបខ្លួនចុះក្បែរថេយ៉ុងមុននឹងលើកដៃទៅវែកសក់របស់ថេយ៉ុងថ្នមស្របពេលដែលមុខក៏អោនទៅថើបថ្ងាស់របស់ថេយ៉ុងមួយខ្សឺតមុននឹងក្រោកទៅអង្គុយតុធ្វើការរបស់នាយវិញ។

   រំលងរហូតដល់ម៉ោង11ទើបថេយ៉ុងចាប់ផ្តើមបើកភ្នែកសន្សឹមៗឡើង នាយតូចក្រោកអង្គុយទាំងបើកភ្នែកមិនចង់រួចព្រោះមិនទាន់ស្វាងនៅឡើយ។

« ភ្ញាក់ហើយហេស៎? »សម្លេងស្រាលៗរបស់ជុងហ្គុកបន្លឺឡើងធ្វើអោយថេយ៉ុងរហ័សបើកភ្នែកងាកទៅសម្លឹងមុខរបស់នាយក្រាស់ដែលកំពុងតែអង្គុយគងជើងពិនិត្យឯកសារនោះ។

« ... »Taehyungមិនឆ្លើយតែក៏ងក់ក្បាលតិចៗទាំងពេបមាត់មុខម៉ីងមាំងៗដូចក្មេងទើបក្រោកពីគេង ដោយសារមិនឮសម្លេងថេយ៉ុងឆ្លើយទើបជុងហ្គុកទម្លាក់ឯកសារចុះសម្លឹងមុខថេយ៉ុុង។

« មកនេះ.! »Jungkookបក់ដៃហៅថេយ៉ុងទាំងមុខស្មើរ ទឹកមុខរបស់ជុងហ្គុកធ្វើអោយថេយ៉ុងរាងភ័យបន្តិចខ្លាចថាខ្លួនធ្វើអ្វីខុសអោយជុងហ្គុកខឹង។

« ... »Taehyungនៅតែមិនមាត់ប៉ុន្តែក៏ក្រោកឡើងដើរទីងតាំងៗមករកជុងហ្គុក គ្រាន់តែថេយ៉ុងមកដល់ភ្លាមជុងហ្គុកក៏រហ័សទាញចង្កេះរបស់ថេយ៉ុងអោយអង្គុយលើភ្លៅរបស់នាយ។

« បងធ្វើអ្វីនឹង? »Taehyungសួរទាំងលើកដៃទៅប៉ះស្មាររបស់ជុងហ្គុក ឃើញធ្វើមុខកាចខំតែភ័យស្មានតែធ្វើបាបគេទៀតហើយ។

💙Make you mine🦋[ ចប់ ]Where stories live. Discover now