Episode 44 : សំណួរលើកចុងក្រោយ.!

2.5K 272 14
                                    


   ទោះTaehyungប្រឹងនិយាយជាមួយនាយយ៉ាងណាក៏ជុងហ្គុកនៅតែមិនឆ្លើយតប រីឯនាយតូចគិតតែពីនិយាយជាមួយនាយទាំងហូរទឹកភ្នែកតក់ៗរហូតដល់នាយក្រាស់ធុញ។

« ឈប់និយាយទៅរំខានប្រសាទយើងណាស់.! »Jungkookទម្លាក់ទូរស័ព្ទចុះមុននឹងងាកមកស្តីអោយថេយ៉ុងដែលកំពុងអង្គុយមើលមុខនាយនោះទាំងទឹកមុខក្រញូវធុញទ្រាន់។

« អូនគ្រាន់តែចង់ឱ្យបងដឹងថា អូនស្រឡាញ់បងតែបើបងមិនស្រឡាញ់អូនវិញក៏មិនអីដែរ សុំត្រឹមតែកុំឱ្យទំនាក់ទំនងដែលយើងមានសព្វថ្ងៃបាត់បង់ទៅបានហើយ.! »Taehyungញញឹមទាំងបង្ខំដាក់ជុងហ្គុកមុននឹងងាកទៅមើលទេសភាពវិញ នាយស្ងាត់បានមួយសន្ទុះក៏និយាយបន្តទៀតព្រោះនាយចង់និយាយជាមួយជុងហ្គុកអោយបានច្រើន ទោះជាជុងហ្គុកធុញគេយ៉ាងណាក៏ដោយ។

« អូនមិនចាំទេថាពីអតីតជាតិអូនបានធ្វើអ្វីចំពោះបងខ្លះទើបបងខឹងគុំអូនដល់ថ្នាក់នេះប៉ុន្តែអូនមិនខឹងបងទេ អូនគិតថាប្រហែលមកពីកម្មដែលអូនបានសាងឡើងកាលពីជាតិមុនហើយទើបកើតមកជាតិនេះលំបាកវេទនាមិនដែលមានក្តីសុខដូចគេបែបនេះ »Taehyungនិយាយឡើងទាំងសម្លេងខ្សោយៗស្របពេលដែលភ្នែកសម្លឹងមើលទៅទេសភាពនៅខាងមុខខ្លួន រីឯជុងហ្គុកក៏ស្រាប់តែចាប់អារម្មណ៍នឹងពាក្យទាំងនេះរបស់ថេយ៉ុងទើបនាយងាកមកមើលមុខរបស់នាយតូចទាំងមិនហាស្តី។

« ប៉ុណ្ណឹងឯងរអ៊ូថាលំបាក? យើងលំបាកលើសឯងរាប់រយដងឯណ្ណោះ »Jungkookតបថេយ៉ុងវិញទាំងមុខស្មើរ នូវពេលដែលនឹកឃើញរឿងអតីតកាលម្តងៗនាយសឹងតែហក់ទៅច្របាច់.ករបស់ថេយ៉ុងអោយស្លាប់នៅហ្នឹងកន្លែងទៅហើយ។

« ហឹម.! »Taehyungក៏ក្រហឹមតិចៗតបជុងហ្គុកវិញព្រោះមិនដឹងថាគួរឆ្លើយបែបណាឡើយបើជុងហ្គុកនិយាយបែបហ្នឹងទៅហើយនោះ។

« មនុស្សឯងជាមនុស្សដែលគួរអោយរំខាន.! គួរអោយធុញគួរអោយស្អប់ ទោះឯងប្រឹងធ្វើចរឹកទេវតាដាក់យើងយ៉ាងណាក៏ឯងនៅតែជាបិសាចក្នុងភ្នែករបស់យើង សន្តានឯងវាថោកទាបតាំងពីរាប់សិបឆ្នាំមុន យើងស្អប់ឯងដល់ឆ្អឹងអោយចាំក្នុងខួរផង.! »Jungkookបិទទូរស័ព្ទទុកក្នុងហោប៉ៅមុននឹងនិយាយទៅកាន់ថេយ៉ុងខ្លាំងៗទាំងមិនគិតអារម្មណ៍មនុស្សកំពុងតែមានជម្ងឺដូចជាថេយ៉ុងសូម្បីបន្តិច។

💙Make you mine🦋[ ចប់ ]जहाँ कहानियाँ रहती हैं। अभी खोजें