Episode 84 : កូនរបស់ខ្ញុំត្រូវតែបានឃើញពន្លឺថ្ងៃ.!

1.9K 214 9
                                    


ដោយសារសម្លេងក្អួតចង្អោររបស់ជុងហ្គុកបន្លឺឡើងខ្លាំងពេករហូតធ្វើអោយថេយ៉ុងដែលឈរចាំនៅខាងក្រៅទ្រាំលែងបានក៏រហ័សបើកទ្វាចូលទៅមើលរួមទាំងយ៉ុនហ្គីតាមពីក្រោយ។

« ជុង.! បងយ៉ាងមិចហើយ? »Taehyungស្ទុះមកលត់ជង្គង់ក្បែរជុងហ្គុករួចលើកដៃអង្អែលខ្នងអ្នកដែលកំពុងអង្គុយអោបចានបង្គន់ទាំងមុខស្លេកស្លាំងនោះថ្នមៗទាំងបារម្ភ។

« អ៊ួក~ »Jungkookមិនខ្វល់ហើយក៏មិនបានចាប់អារម្មណ៍ជាមួយអ្នកដែលបានចូលមកមើលដែរ នាយគិតតែពីលើកដៃរុកមាត់ខ្លួនឯងបង្ខំអោយក្អួតចេញមកមិនឈប់។

« ជុង.!...ហិកៗ បងធ្វើអ្វីនឹងឈប់ភ្លាមទៅ »Taehyungស្រែកចាប់ទាញដៃរបស់ជុងហ្គុកអោយបញ្ឈប់ទាំងស្លុតចិត្ត ក្នុងចិត្តច្របូកច្របល់ព្រោះមិនយល់ថាជុងហ្គុកកំពុងធ្វើអ្វី។

« ថេយ៍.! លែងបង »Jungkookងាកមកសម្លឹងមុខនាយតូចទាំងហូរទឹកភ្នែក នាយនិយាយអោយថេយ៉ុងលែងទាំងសម្លេងស្រាលៗបែបអង្វរស្របជាមួុយដៃលើកទៅប្រឡេះដៃរបស់ថេយ៉ុងចេញថ្នមៗ។

« លែងអោយបងធ្វើរឿងឆ្កួតៗនឹងឬ?...ហិកៗ មានរឿងអ្វីប្រាប់អូនបានទេ? ហេតុអ្វីបងធ្វើបាបខ្លួនឯង? »Taehyungចាប់ផ្តើមយំហើយដៃក៏នៅតែចាប់ដៃរបស់ជុងហ្គុកជាប់មិនលែងដដែលព្រោះគេដឹងថាបើហ៊ានលែង ជុងហ្គុកច្បាស់ជាធ្វើដូចមុននេះទៀតមិនខានឡើយ។

« Bubbyហា៎~ ស្តាប់បង.! បងធ្វើគ្រប់យ៉ាងដើម្បីអូននិងកូន...បងមិនបានធ្វើបាបខ្លួនឯងទេ.! សូមលែងបង អោយបងធ្វើអ្វីដែលបងចង់ទៅ »Jungkookនិយាយលួងលោមថេយ៉ុងស្របជាមួយដៃក៏ព្យាយាមប្រឡេះដៃរបស់ថេយ៉ុងចេញម្តងបន្តិចៗប៉ុន្តែមិនទាន់បានប៉ុន្មានផងក៏ត្រូវថេយ៉ុងស្ទុះមកអោបនាយជាប់បាត់ទៅហើយ។

« ទេ.!...ហិកៗ អូនមិនព្រមអោយបងធ្វើបាបខ្លួនឯងទៀតទេ! »Taehyungស្រែកដាក់ជុងហ្គុកទាំងយំរង៉ូវៗក្នុងទ្រូងរបស់នាយក្រាស់ គេមិនយល់នោះទេថាជុងហ្គុកមានបំណងអ្វីប៉ុន្តែគេដឹងត្រឹមថាមិនចង់ឃើញជុងហ្គុកធ្វើបាបខ្លួនឯងយ៉ាងដូចច្នេះ ចំណែកយ៉ុនហ្គីនិងជីមីនបានត្រឹមឈររារែកនៅមាត់ទ្វាព្រោះមិនហ៊ានរំខានអ្នកទាំងពីរកំពុងលួងលោមគ្នា។

💙Make you mine🦋[ ចប់ ]Where stories live. Discover now