Episode 85 : អូនថាពួកយើងមិនដូចជាគូរស្នេហ៍ទាល់តែសោះ.!

1.7K 180 9
                                    


   អោបយូរទៅថេយ៉ុងចាប់ផ្តើមមានអារម្មណ៍ចម្លែកនូវពេលដែលឃើញជុងហ្គុកអោបខ្លួនកាន់តែណែនទៅៗ ហើយក៏មានអារម្មណ៍ដឹងដល់ទឹកភ្នែកស្រក់មកប៉ះនឹងកញ្ចឹង.ករបស់នាយថែមទៀត។

« បងមិនអីទេឬ? ហេតុអ្វីក៏បងយំ? មានរឿងអ្វីកើតឡើង? »Taehyungសួរឡើងខ្សោយៗស្របជាមួយដៃក៏លើកទៅអង្អែលខ្នងរបស់ជុងហ្គុកថ្នមៗព្រោះគេមានអារម្មណ៍ថាជុងហ្គុកកំពុងពិបាកចិត្ត។

« ហឹម...បងមិនអីទេ! នេះបងបានទិញការ៉េមយកមកផ្ញើរអូនណា!! សប្បាយចិត្តទេ? »Jungkookលែងកាយតូចពីការអោបរួចក៏លើកថង់ការ៉េមបង្ហាញនាយតូចទាំងសើចលាយទឹកភ្នែក ចំណែកថេយ៉ុងគិតតែពីតាមសម្លឹងមើលមុខរបស់ជុងហ្គុកមិនឈប់។

« បងយំពិតមែន.!...ហិក បងកើតអីឆាប់ប្រាប់អូនមក »Taehyungស្រាប់តែពេបមាត់យំតាមជុងហ្គុកតែម្តងនូវពេលដែលបានឃើញភ្នែកដ៏ក្រហមដោយសារយំរបស់ជុងហ្គុក ដំបូងគេមិនប្រាកដចិត្តទេថាជុងហ្គុកយំប៉ុន្តែនូវពេលដែលបានឃើញភ្នែករបស់ជុងហ្គុកហើយទើបគេប្រាកដចិត្ត100%។

« បងបានទិញការ៉េមរសជាតិVanillaដែលអូនចូលចិត្តមកច្រើនណាស់.! »Jungkookមិនឆ្លើយហើយក៏ព្យាយាមនិយាយបន្លប់ថេយ៉ុងកុំអោយចាប់អារម្មណ៍រឿងនេះតទៀតប៉ុន្តែថេយ៉ុងមិនមែនជាកូនក្មេងដែលងាយបន្លប់ដូចនាយគិតនោះទេ។

« ជុង~ »Taehyungហៅជុងហ្គុកទាំងបង្អូសសម្លេងបែបមិនសុខចិត្តហើយក៏ពេបមាត់បែបអង្វរអោយនាយក្រាស់ឆ្លើយជាមួយខ្លួន។

« បាទ.! »Jungkook

« បងកើតអី? »Taehyungសួរទាំងទឹកភ្នែករលីងរលោងទើបជុងហ្គុកអស់សំណើចបន្តិចមុននឹងលើកដៃទៅក្រសោបថ្ពាល់ថេយ៉ុងទាំងសងខាងអោយបួញមាត់ឡើងរួចក៏អោនទៅថើបមួយខ្សឺត។

« Bubbyហា៎~ បងប្រាប់ហើយថាបងមិនអីទេ.! អូនមិនទុកចិត្តបងទេឬ? »Jungkookប្រើម្រាមមេដៃអង្អែលលើថ្ពាល់រលោងរបស់ថេយ៉ុងថ្នមៗទាំងស្នាមញញឹមខ្សោះ មាត់របស់នាយប្រាប់ថាមិនអីប៉ុន្តែក្នុងចិត្តរបស់នាយលំបាកស្ទើរឆ្កួតម្តងៗទៅហើយ។

« បងតែងតែបែបហ្នឹង.! មិនអីរហូតនឹង...ហិកៗ តើបងមិនចាត់ទុកអូនជាមនុស្សសំខាន់របស់បងទេឬ? បានជាបងតែងតែលាក់បាំងនឹងអូនយ៉ាងដូចច្នេះ.! បានហើយបើបងមិនព្រមប្រាប់ក៏មិនអីដែរព្រោះអូនវាគ្មានប្រយោជន៍ ទោះដឹងក៏មិនអាចជួយអ្វីបងបាន »Taehyungថាហើយក៏ក្រវាសដៃជុងហ្គុកចេញ ងរខ្ទើតរត់ឡើងទៅខាងលើបន្ទប់បាត់ តាមពិតគេមិនបានខឹងជុងហ្គុកនោះទេប៉ុន្តែគេធ្វើបែបនេះដើម្បីអោយជុងហ្គុកព្រមប្រាប់គេប៉ុន្តែគេមិនដឹងនោះទេ ថាកាលដែលគេធ្វើបែបនេះវាធ្វើអោយជុងហ្គុកស្ទើរតែប្រេះទ្រូងស្លាប់មួយតង់ទៀតទៅហើយ។

💙Make you mine🦋[ ចប់ ]Donde viven las historias. Descúbrelo ahora