នៅតាមផ្លូវទៅមន្ទីពេទ្យ ជេនបើកឡានដោយមានថេយ៉ុងនៅគេងលក់លើភ្លៅរបស់នាយ ជេនមានចិត្តបារម្ភយ៉ាងខ្លាំងនូវពេលដែលឃើញមានឈាមហូរចេញមកតាមជើងខោររបស់ថេយ៉ុង។« ហិកៗ...បងជេន ថេយ៍ឈឺ »Taehyungដែលគេងសុខៗគេក៏ស្រាប់តែមមើរនិយាយទាំងបិទភ្នែកជ្រាបទឹកភ្នែកចេញមកតាមកន្ទុយភ្នែក មើលទៅប្រហែលជាកំពុងឈឺខ្លាំងហើយ។
« ជិតដល់ហើយអ្នកប្រុស.! ទ្រាំបន្តិចណា៎ »Jenលើកដៃម្ខាងទៅចាប់ដៃរបស់ថេយ៉ុងយកមកកាន់រួចអង្អែលលើខ្នងដៃនោះតិចៗលួងលោមដើម្បីអោយគេគេងស្ងប់វិញ។
មួយសន្ទុះក្រោយជេនក៏បានជិះឡានមកដល់ខាងមុខមន្ទីពេទ្យ បន្ទាប់មកទៀតជេនក៏រត់ញាប់ជើងបីកាយតូចចូលទៅខាងក្នុងបន្ទប់ពិនិត្យយ៉ាងឆាប់រហ័ស ហើយនាយក៏មកចាំនៅខាងក្រៅវិញ។
« យ៉ាងមិចហើយលោកគ្រូពេទ្យ? »Jenគ្រាន់តែឃើញគ្រូពេទ្យចេញមកភ្លាម នាយក៏រហ័សស្ទុះក្រោកឡើងដើរមកសួរនាំគ្រូពេទ្យម្នាក់នោះ។
« អ្នកជំងឺមិនអីទេ ពេលនេះខាងខ្ញុំបានដាក់សារ៉ូមប៉ូវកម្លាំងអោយគេរួចហើយ.! មូលហេតុដែលធ្វើអោយផ្នែកខាងក្រោមមានឈាមចេញមកព្រោះអ្នកជំងឺត្រូវបានគេប្រើអំពើហិង្សាលើផ្លូវភេទធ្ងន់ធ្ងរ ហើយនឹងមានឃើញស្នាមពាស់ពេញរាងកាយដូចជាការវាយដុំ.! អ្នកជំងឺខ្សោយព្រោះគេធ្លាប់ទទួលការវះកាត់ដូចច្នេះមិនគួរធ្វើបាបផ្លូវកាយនិងផ្លូវចិត្តរបស់គេពេកនោះទេ »គ្រូពេទ្យនិយាយណែនាំធ្វើអោយជេនលួចក្តាប់ដៃទាំងខឹងក្នុងចិត្តដល់អ្នកដែលធ្វើបាបថេយ៉ុងនៅយប់មិញនេះ មនុស្សរួសរាយគួរអោយស្រឡាញ់ដូចថេយ៉ុងមិនគួរមានសត្រូវនោះទេ។
« បាទអរគុណលោកគ្រូពេទ្យ.! »Jenអោនគោរពអរគុណគ្រូពេទ្យបន្តិចមុននឹងដើរហួសពេទ្យចូលទៅមើលថេយ៉ុងទាំងទឹកមុខក្រៀមក្រំ។
« សុំទោសដែលបងមិនអាចការពារអ្នកប្រុសបាន.! បងជេនសន្យាថានឹងមិនអោយនរណាធ្វើបាបអ្នកប្រុសបានទៀតនោះទេ.! បើបងការពារអ្នកប្រុសមិនបាន បងនឹងដាក់ទោសខ្លួនឯង »Jenចាប់ដៃរបស់ថេយ៉ុងយកមកថើបរួចក៏និយាយសន្យាជាមួយខ្លួនឯងក៏ដូចជាជាមួយថេយ៉ុងដែលកំពុងលង់លក់។
YOU ARE READING
💙Make you mine🦋[ ចប់ ]
Fanfictionស្នេហារវាងកម្លោះឃាតករនិងក្មេងប្រុសកំព្រា ដោយសារតែគុំនំពីអតីតជាតិទើបធ្វើអោយជុងហ្គុកមានចិត្តចងគំនុំបោកប្រាស់ក្តីស្រឡាញ់របស់ថេយ៉ុងដើម្បីធ្វើបាបផ្លូវកាយនិងផ្លូវចិត្ត គោលដៅដែលធំបំផុតរបស់ជុងហ្គុកគឺចង់ក្លាយជាបិសាច.! តើសាច់រឿងនឹងទៅជាយ៉ាងណាបើជុងហ្គុកមានគំនិត...