Episode 8 : បំភ័យ.!

2.2K 240 0
                                    


បន្ទាប់មកYoongiក៏បានបើកឡានជូនពួកគេទាំងពីរមកដល់ខាងក្នុងវិមាន គ្រាន់តែមកដល់ភ្លាមថេយ៉ុងចំហមាត់សម្លឹងមើលជុំវិញវិមានសឹងតែហ៊ារទឹកមាត់ទៅហើយព្រោះវិមាននេះស្អាតខ្លាំងមែនទែន គេមិនធ្លាប់ឃើញពីមុនមកឡើយ។

« ដើរមើលក្រោមផងប្រយ័ត្នជាន់អាចម៌ឆ្កែ »Jungkookនិយាយថាអោយនាយតូចព្រោះឃើញគេសម្លឹងមើលវិមានសឹងតែជ្រុះភ្នែកទៅហើយ ហើយខាងមុខជើងថេយ៉ុងក៏វាមានអាចម៌ឆ្កែពិតមែន។

« ហ៊ឹសៗ.! សុំទោសផងព្រោះឆ្កែខ្ញុំមិនចេះជុះអាចម៌ក្នុងបន្ទប់ទឹកទេ »Yoongiនិយាយរបៀបលេងសើចមុននឹងដើរនាំផ្លូវអ្នកទាំងពីរចូលទៅខាងក្នុងវិមានរបស់គេ មកដល់ខាងក្នុងកាន់តែធ្វើអោយថេយ៉ុងភ្លឺភ្នែកព្រោះវាដូចជាវិមានមាសអញ្ចឹង។

« ស្អាតណាស់ព្រះអឺយ.! មានអារម្មណ៍ថាដូចបានទៅលេងឋានសួគ៌អញ្ចឹង »Taehyungស្រែកហក់លោតពេញចិត្តនឹងវិមានមួយនេះខ្លាំងមែនទែន គ្រាន់តែបានចូលសោះក៏សប្បាយប៉ុណ្ណឹងទៅហើយ។

« ស្អាតស្អីគ្មានប្លែកត្រង់ណា៎ផង.! អាល្អិតនេះគ្មានគំនិតមែន.! »Jungkookចង់និយាយដៀមដាមអោយយ៉ុនហ្គីព្រោះវិមាននេះគ្មានអ្វីប្រែប្រួលទាល់តែសោះគឺដដែលដូចកាលពីមុនទាំងអស់ ខុសត្រង់តែមានសម្ភារៈទំនើបៗតែប៉ុណ្ណោះ។

« មកពីលោកអ៊ុំពូកែនោះអី.! វិមាននេះស្អាតតាំងពីដើមមកទៅហើយ ខ្ញុំមិនចង់កែប្រែវាទៀតទេ »Yoongiនិយាយទាំងសើចញឹមៗដាក់ជុងហ្គុក។

« នរណាអ៊ុំឯង? »Jungkookសួរទាំងមុខងាប់ សុខៗមកហៅគេអ៊ុំបែបនេះនរណាសុខចិត្ត? ចាស់គេអស់ហើយមុខគេឡើងក្មេងនៀក🤣។

« ពុទ្ធោលោកអ៊ុំ.! បើគិតមកដល់ពេលនេះលោកអ៊ុំប្រហែលអាយុ75ឆ្នាំទៅហើយ តើលោកអ៊ុំចង់ក្មេងដល់ណាទៀត? ហើយម៉ាក់របស់ខ្ញុំក៏ជាប្អូនជីដូនមួយរបស់លោកអ៊ុំដែរ.! »Yoongiថាឡើងទាំងចង់សើចព្រោះបើគិតៗទៅមកដល់ពេលនេះជុងហ្គុកអាយុ75 ឆ្នាំទៅហើយប៉ុន្តែមើលមុខចុក្មេងជាងគេទៀត។

« អូ...ហិៗ..! នេះ75ឆ្នាំហើយមែនទេ? តើខ្ញុំគួរតែហៅលោកថាលោកតាឬអត់? »Taehyungគ្រាន់តែឮភ្លាមនាយក៏រត់មកបង្អាប់ជុងហ្គុកភ្លែតតែម្តងប៉ុន្តែធាតុពិតគេស្តាប់មិនសូវយល់នោះទេ។

💙Make you mine🦋[ ចប់ ]Donde viven las historias. Descúbrelo ahora