Episode 79 : សង្គ្រាមឪពុកក្មេកនិងកូនប្រសារ.!

2.7K 272 11
                                    


   គ្រាន់តែJenនិយាយចប់ភ្លាមថេយ៉ុងក៏ស្រាប់តែច្រឡោតស្ទុះមកចាប់ដៃរបស់ជេនរួចក៏ស្រែកសួរទាំងមុខចង់យំភ្លាមៗព្រោះគេពិតជាខ្លាចខ្លាំងណាស់ ខ្លាចជុងហ្គុកទៅចោលគេម្តងទៀត។

« គេទៅណាបងជេន?...ហិកៗ ឆាប់ប្រាប់ខ្ញុំមក »Taehyungស្រែកទាំងទឹកភ្នែកខណៈពេលដែលដៃក៏ចាប់អន្រួនដើមដៃរបស់ជេនខ្លាំងៗទាំងអន្ទះសារចង់ដឹងថាជុងហ្គុកទៅណា។

« គឺគេនៅខាងក្រោយជាមួយលោកម្ចាស់ »Jenខ្ចិលធ្វើបាបទើបប្រាប់តាមត្រង់ទាំងអស់សំណើច គ្រាន់តែកុហកបន្តិចសោះក៏ពេបមាត់ចង់ដល់ចង្ការទៅហើយក្មេងអើយក្មេង។

« ... »Taehyungគ្រាន់តែឮបែបនេះភ្លាមមិនចាំយូរនោះទេនាយក៏រហ័សរត់ចេញទៅរកជុងហ្គុកភ្លាមៗព្រោះខ្លាចជេនកុហកគេ។

« ហ៊ឹសៗ »Jenបានត្រឹមឈរមើលដំណើរប្រញាប់ប្រញាលរបស់ថេយ៉ុងពីក្រោយទាំងក្រវីក្បាល សើចហួសចិត្តនឹងថេយ៉ុងម្នាក់ឯង។

ចំណែកថេយ៉ុងឯណ្ណេះវិញនាយរត់ចុះពីលើជណ្តើរទាំងជើងញាប់ឆ្មេរ ហើយថែមទាំងជាន់ខុសជណ្តើរម្តងៗថែមទៀត សំណាងហើយដែលមិនដួលផ្កាប់មុខនោះ ដំណើររត់ចុះមករបស់គេធ្វើអោយអ្នកជាឪពុកដែលកំពុងអង្គុយមើលមកគេនៅខាងក្រោមប្រហោងពោះប៉ុនលូទឹកស្អុយទៅហើយ។

« ហើយរត់ចុះមកប្រញាប់ទៅណា? បើភ្លាត់ជើងធ្លាក់ចុះមកគិតយ៉ាងមិច? ខ្លួនកំពុងមានផ្ទៃពោះផងឯងនេះ »លោកKimគ្រាន់តែឃើញកូនចុះមកដល់ជិតខ្លួនភ្លាមគាត់ក៏បន្ទោសថេយ៉ុងយកតែម្តងព្រោះគាត់បារម្ភសឹងតែស្លាប់ទៅហើយ។

« ជុងហ្គុក.! គេ..គេនៅឯណា? »Taehyungមិនបានខ្វល់ពីការស្តីបន្ទោសរបស់ឪពុកឡើង សំខាន់ពេលនេះគឺគេមិនបានឃើញជុងហ្គុកនៅជាមួយលោកគីមដូចដែលជេនបានប្រាប់ឡើយ។

« ?? »លោកKimមិនឆ្លើយហើយក៏ធ្វើមុខដូចជាកំពុងឆ្ងល់ថែមទៀត ទឹកមុខរបស់គាត់ធ្វើអោយថេយ៉ុងចាប់ផ្តើមភ័យម្តងទៀត។

« ប៉ាកុំលេងសើចបានទេ? »Taehyungក៏ពេបមាត់ចង់យំម្តងទៀតព្រោះអ្នកក្នុងផ្ទះនេះដូចជាធ្វើបាបផ្លូវចិត្តរបស់គេដល់ហើយ។

💙Make you mine🦋[ ចប់ ]Where stories live. Discover now