Taehyungឈរគាំងមួយសន្ទុះរួចក៏ងាកទៅសម្លឹងជុងហ្គុកបន្តិចមុននឹងចាប់អូសដៃជេនចេញមកខាងក្រៅបន្ទប់ដើម្បីនិយាយគ្នាព្រោះឃើញថាជុងហ្គុកកំពុងតែផ្ទៀងត្រចៀកស្តាប់។« បងប្រាប់នាងទៅថាខ្ញុំរវល់.! អាចយូរបន្តិចទើបខ្ញុំអាចទៅជួបនាងបាន បើចាំមិនបានក៏ទៅវិញចុះព្រោះភ្ញៀវដូចជានាងខ្ញុំមិនចង់ទទួលទេ ណាមួយខ្ញុំត្រូវមើលអោយប្រាកដថាជុងហ្គុកគេងលក់សិន »Taehyungប្រាប់ទៅកាន់ជេនវិញទាំងមុខស្មើរ គ្រាន់តែឮឈ្មោះនាងក៏អាចធ្វើអោយគេដឹងដល់បំណងរបស់នាងបាត់ទៅហើយ។
« អូខេ.! សម្រេចថាអ៊ីចឹងចុះ »Jenថាហើយក៏ដើរចេញទៅដើម្បីបញ្ជូនដំណឹងប្រាប់Noraវិញ ក្នុងចិត្តក៏លួចហួសចិត្តនឹងNoraណាស់ដែរ ស្រីស្អីមកដល់ផ្ទះប្រុសទាំងកណ្តាលយប់បែបនេះនោះ?
« ជុង~ អូនដឹងថាបងមិនទាន់គេងទេ »Taehyungបើកទ្វាចូលមកក៏ឃើញជុងហ្គុកកំពុងតែគេងផ្កាប់មុខដូចដើមទើបគេសម្រេចចិត្តហៅតែម្តងទៅ គេដឹងថាលេងធម៌ក្តៅយ៉ាងណាក៏គ្មានប្រសិទ្ធភាពដែរដូចច្នេះមានតែលេងធម៌ត្រជាក់ម្តង។
« អោយអូនលាបថ្នាំអោយណា.! សូមអង្វរ..ខ្សឺត »Taehyungដាក់ខ្លួនអង្គុយលើពូកក្បែរជុងហ្គុករួចក៏និយាយលួងលោមអង្វរ.កដោយសម្តីផ្អែមហើយថែមទាំងអោនទៅថើបកញ្ចឹង.ករបស់ជុងហ្គុកដែលកំពុងគេងផ្កាប់មុខនោះពីក្រោយថែមទៀត។
« ឥឡូវបងប្រុងគិតយ៉ាងមិចជាមួយអូន?...ហិកៗ...តើបងមិនយល់ចិត្តអូនខ្លះទេឬ? របួសបងឡើងចង់រលួយផុងសាច់ទៅហើយបងនៅចេះមកលេងដូចកូនក្មេងទៅកើត...ហិកៗ បងចង់អោយអូនប្រេះទ្រូងស្លាប់មែនទេទើបបងសមចិត្ត? អូនដឹង ដឹងថាបងឈឺខ្លាំងតែបងមិនអាចទ្រាំដើម្បីអូននិងកូនទេឬ? បើបងមិនព្រមលាបសួរថាពេលណាទើបជា? »Taehyungទ្រាំមិនបានក៏ពេបមាត់ស្រែកយំដាក់ជុងហ្គុកតែម្តងព្រោះគេពិតជាបារម្ភពិតមែនប៉ុន្តែជុងហ្គុកហាក់ដូចជាមិនព្រមស្តាប់គេសោះ។
« ថេយ៍~ កុំយំ.! បងព្រមលាបក៏បាន ឈប់យំទៅ »Jungkookស្ទុះក្រោកមកទាញថេយ៉ុងយកទៅអោបយ៉ាងលឿននូវពេលដែលឮសម្លេងរបស់ថេយ៉ុងស្រែកយំដោយសារតែនាយ។
YOU ARE READING
💙Make you mine🦋[ ចប់ ]
Fanfictionស្នេហារវាងកម្លោះឃាតករនិងក្មេងប្រុសកំព្រា ដោយសារតែគុំនំពីអតីតជាតិទើបធ្វើអោយជុងហ្គុកមានចិត្តចងគំនុំបោកប្រាស់ក្តីស្រឡាញ់របស់ថេយ៉ុងដើម្បីធ្វើបាបផ្លូវកាយនិងផ្លូវចិត្ត គោលដៅដែលធំបំផុតរបស់ជុងហ្គុកគឺចង់ក្លាយជាបិសាច.! តើសាច់រឿងនឹងទៅជាយ៉ាងណាបើជុងហ្គុកមានគំនិត...