Jungkookឃើញថេយ៉ុងមិនមាត់ទើបនាយអោនទៅប្រុងថើបថេយ៉ុងម្តងទៀតប៉ុន្តែក៏ត្រូវថេយ៉ុងរហ័សងាកមុខចេញរួចលើកដៃទៅរុញទ្រូងនាយចេញមុននឹងស្ទុះក្រោកឡើងវិញ។« ខ្ញុំទៅវិញហើយ.! សុំទោសជំនួសបងជេនម្តងទៀត »Taehyungនិយាយញាប់មាត់ទាំងមុខឡើងក្រហមព្រោះអៀនមុននឹងដើរទៅដាស់ជេនដែលកំពុងគេងលើសាឡុងនោះ ប៉ុន្តែទោះដាស់យ៉ាងណាក៏ជេនមិនភ្ញាក់ទើបថេយ៉ុងគ្រានាយឡើងតែម្តង។
« បងរងចាំចម្លើយណាអូនស្អាត.! បងស្រឡាញ់អូន »Jungkookស្រែកឡើងនូវពេលដែលថេយ៉ុងគ្រាជេនដល់មាត់ទ្វា រីឯថេយ៉ុងធ្វើជាមិនឮហើយក៏គ្រាជេនចេញពីOfficeរបស់ជុងហ្គុកទាំងលួចញញឹម។
« ហ៊ើយ~ ហេតុអ្វីក៏ទៅផឹកស្រាស្រវឹងជោគជាំកណ្តាលថ្ងៃត្រង់បែបនេះ? »Taehyungរអ៊ូឡើងទាំងដកដង្ហើមៗដង្ហក់ៗបន្ទាប់ពីគ្រាជេនមកដាក់ឡានរួច ទម្រាំតែគ្រាមកដល់គេសឹងតែបាកស្មាទៅហើយព្រោះជេនធ្ងន់ណាស់។
« យើងនឹងវាយឯងអោយងាប់...អាចង្រៃ យើងនឹងសម្លាប់ឯង »Jenគេងសុខៗស្រាប់តែស្រែកឡើងទាំងសម្លេងងុលៗបែបមនុស្សស្រវឹងហើយក៏លើកដៃច្រង៉េងច្រង៉ាងធ្វើអោយថេយ៉ុងដកដង្ហើមធំទាំងតឹងទ្រូង។
« បានហើយបងជេន.! ខ្ញុំថេយ៉ុងមិនមែនជាគេទេ »Taehyungប្រាប់ជេនទាំងហួសចិត្តមុននឹងចូលទៅអង្គុយក្នុងឡានរួចក៏បើកឡានចេញទៅសណ្ឋាគារវិញព្រោះបើនៅយូរទៀត ជេនច្បាស់ជារត់ចុះពីលើឡានទៅវៃជុងហ្គុកទៀតមិនខាន។
មកដល់សណ្ឋាគារថេយ៉ុងក៏បានគ្រាជេនទៅបន្ទប់របស់នាយ ក្រោយពីដាក់ជេនអោយគេងបានស្រួលបួលរួចទើបគេទៅបន្ទប់របស់គេវិញ គ្រាន់តែថេយ៉ុងឈានជើងមកដល់ក្នុងបន្ទប់សណ្ឋាគាររបស់ខ្លួនភ្លាមក៏ធ្វើអោយថេយ៉ុងភ្ញាក់ផ្អើលខ្លាំងមែនទែនក្រោយបានឃើញឪពុកកំពុងអង្គុយចាំគេរួចជាស្រេច។
« លោកប៉ា...ផាច់~ »Taehyungដើរទៅជិតគាត់បម្រុងសួរទៅហើយប៉ុន្តែក៏ត្រូវលោកគីមស្ទុះមកទះកំផ្លៀងគេមួយទំហឹងធ្វើអោយមុខរបស់ថេយ៉ុងងាកទៅតាមកម្លាំងដៃរបស់ឪពុក។
« ??? »Taehyungមិនមាត់ប៉ុន្តែក៏លើកដៃទៅខ្ទប់ថ្ពាល់ងាកសន្សឹមៗមកសម្លឹងមុខឪពុកទាំងទឹកមុខឡេឡឺរលីងរលោងមិនដឹងខ្យល់អ្វី។
ESTÁS LEYENDO
💙Make you mine🦋[ ចប់ ]
Fanficស្នេហារវាងកម្លោះឃាតករនិងក្មេងប្រុសកំព្រា ដោយសារតែគុំនំពីអតីតជាតិទើបធ្វើអោយជុងហ្គុកមានចិត្តចងគំនុំបោកប្រាស់ក្តីស្រឡាញ់របស់ថេយ៉ុងដើម្បីធ្វើបាបផ្លូវកាយនិងផ្លូវចិត្ត គោលដៅដែលធំបំផុតរបស់ជុងហ្គុកគឺចង់ក្លាយជាបិសាច.! តើសាច់រឿងនឹងទៅជាយ៉ាងណាបើជុងហ្គុកមានគំនិត...