Episode 49 : ល្ងីល្ងើមិនសមជាកូនបង.!

2.4K 252 4
                                    


Jiminបោះជំហ៊ានមួយៗចូលទៅជិតរាងកាយរបស់ថេយ៉ុងដែលកំពុងតែគេងដណ្តប់ភួយលើសាឡុងទាំងបើកភ្នែកសម្លឹងទៅខាងលើហើយស្ងៀមដូចមនុស្សរុក្ខជាតិ ស្របពេលដែលមានBora អ្នកស្រីKimនិងគ្រូពេទ្យម្នាក់នៅឈរមើលគេ។

« ថេយ៍.! ជាឯងពិតមែន...ហិកៗ.! យើងមើលមិនខុសទេឬ? ឯងមិនបានស្លាប់ទេ »Jiminរំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែកមុននឹងរត់ទៅអោបថេយ៉ុងដែលកំពុងគេងស្ងៀមនោះ។

« ... »គ្រាន់តែឮសម្លេងមិត្តភ្លាមថេយ៉ុងក៏ងាកក្បាលសន្សឹមៗទៅមើលជីមីនទាំងមិនមាត់សូម្បីមួយម៉ាត់ ចំណែកទឹកមុខក៏ស្មើរ មិនយំហើយក៏មិនសើច។

« មានរឿងអ្វីកើតឡើងទៅ? ហិកៗ »Jiminរាងស្រឡាំងកាំងនូវពេលដែលឃើញថាថេយ៉ុងធ្វើកាយវិការប្លែកៗហាក់ដូចជាមិនចាប់អារម្មណ៍ជាមួយនឹងគេសោះ។

« គេបែបនេះយូរហើយ.! »Boraឆ្លើយជំនួសព្រោះអ្នកស្រីKimអួលដើម.កនិយាយមិនចេញឡើយ ថេយ៉ុងមិននិយាយស្តី មិនកម្រើកខ្លួន គេងថ្មឹងដូចជារូបចម្លាក់បែបនេះតាំងពីដឹងខ្លួនដំបូងមកម្លេះ ទោះអ្នកស្រីគីមយំអង្វរយ៉ាងណាក៏ថេយ៉ុងមិនព្រមនិយាយជាមួយដែរ គេគេងដូចគល់ឈើយ៉ាងអ៊ីចឹង ហេតុដូចនេះហើយទើបអ្នកស្រីKimអោយលោកគីមនាំជីមីនមកទីនេះក្រែងថេយ៉ុងព្រមនិយាយ ប៉ុន្តែអ្វីដែលទទួលបានគឺដដែល ថេយ៉ុងនៅតែបែបហ្នឹង។

« ថេយ៍ៗ.! ឯងមិនស្គាល់យើងទេឬទើបធ្វើមុខបែបនេះ? ឯងឈប់ស្រឡាញ់មីននីរបស់ឯងហើយមែនទេ? »Jiminចាប់កាន់ដៃរបស់ថេយ៉ុងយ៉ាងជាប់រួចក៏និយាយលួងលោម ប៉ុន្តែថេយ៉ុងស្រាប់តែបែរមុខចេញទៅវិញ។

« ហេតុអ្វីឯងមិននិយាយជាមួយយើងហាស៎?...ហិកៗ..យើងធ្វើអ្វីខុស? ហេតុអ្វីឯងមិនព្រមនិយាយជាមួយយើងសោះបែបនេះ? ឯងចង់អោយយើងឆ្កួតដោយសារឯងឬយ៉ាងមិច? »Jiminស្រែកយំយកៗនូវពេលដែលឃើញបែបនេះ នាយពិតជាបារម្ភខ្លាំងណាស់ខ្លាចថាថេយ៉ុងនឹងនិយាយមិនរួច។

« មីននី... »Taehyungក៏ហៅជីមីនទាំងសម្លេងខ្សោយៗស្តាប់សឹងមិនឮប៉ុន្តែក៏ធ្វើអោយជីមីនសប្បាយចិត្តស្ទើរហោះទៅហើយ។

« មែនហើយគឺយើង...ហិកៗ គឺយើងណា៎ថេយ៍ »Jiminពេបមាត់យំស្ទុះទៅចាប់អោបថេយ៉ុង រីឯមនុស្សចាស់ទាំងបីក៏សប្បាយចិត្តមិនស្ទើរដែរ ដែលថេយ៉ុងព្រមនិយាយ តាមពិតពួកគាត់ក៏បារម្ភខ្លាចថេយ៉ុងនិយាយមិនរួចដូចជាជីមីនដែរ។

💙Make you mine🦋[ ចប់ ]Where stories live. Discover now