Episode 82 : តើបងមិនមែនជាមនុស្សទេឬ?

2K 221 9
                                    


ព្រឹកថ្ងៃថ្មីឈានមកដល់បង្ហាញអោយឃើញបុរសមាឌធំកំពុងអង្គុយគងជើងផឹកកាហ្វេនៅវេរ៉ងដាខាងមុខបន្ទប់ម្នាក់ឯង ខណៈពេលដែលខ្លួនផឹកកាហ្វេបណ្តើរនិយាយទូរស័ព្ទជាមួយយ៉ុនហ្គីបណ្តើរ។

« អឹម.! ល្ងាចនេះយើងនឹងទៅរកឯង »Jungkookបន្លឺសម្លេងឡើងនិយាយជាមួយក្មួយសំណព្វចិត្តខ្សាវៗធ្វើអោយថេយ៉ុងដែលកំពុងលង់លក់លើគ្រែម្នាក់ឯងនោះត្រូវភ្ញាក់។

« លោកប្តី~ »Taehyungបើកភ្នែកឡើងភ្លាមដៃក៏ស្រវ៉ារកអោបជុងហ្គុកតែមិនប៉ះទើបគេរហ័សក្រោកអង្គុយទាំងមីងមាំងដើម្បីស្រែករក។

« ប៉ុណ្ណឹងសិនចុះ.! »Jungkookថាហើយក៏ចុចបិទរួចក៏ក្រោកទៅរកនាយតូចភ្លាមៗព្រោះខ្លាចក្មេងយំនូវពេលដែលភ្ញាក់ឡើងមិនឃើញនាយ។

« Bubbyភ្ញាក់ហើយមែនទេ?? អា៎ៗ...ប្រុងបន្លំគេងទៀតហើយមែនទេ? »Jungkookដើរមកឈរក្បែរនាយតូចបំណងសួរនាំតែក៏ត្រូវថេយ៉ុងលូកដៃមកអោបចង្កេះរបស់នាយជាប់រួចក៏ខ្ទប់មុខក្នុងពោះរបស់នាយសង្ងំគេងបន្តថែមទៀត។

« ក្មេងកម្ចិលឆាប់ក្រោកភ្លាមមក.! ម៉ោង9ហើយប្រុងគេងដល់ថ្មើរណាទៀតហឹម?..ប្រពន្ធនរណាអីក៏ខ្ចិលយ៉ាងនេះ? »Jungkookលើកដៃអង្អែលក្បាលថេយ៉ុងទាំងសើចតិចៗហួសចិត្ត ឃើញភ្ញាក់ស្មានតែព្រមក្រោកហើយតើ ចុងក្រោយគេងវិញដដែល។

« បើកភ្នែកមិនរួចទេ...ហិកៗ កុំរំខានអូនអី.!! »Taehyungពេបមាត់ចង់យំទាំងបិទភ្នែកនៅឡើយនូវពេលដែលត្រូវជុងហ្គុករំខានដោយយកដៃមកលេងសក់របស់គេចុះឡើង។

« មិនអោយបងរំខានយ៉ាងមិចបើBubbyអោបបងជាប់មិនអោយបងបានអង្គុយផងហ្នឹង? »Jungkookរអ៊ូរងូវៗទាំងមិនសុខចិត្ត ចំណែកដៃក៏មិនស្ងៀមដូចគ្នារាវស្ទាបចុះឡើងពេញខ្លួនប្រាណរបស់ថេយ៉ុងរហូតដល់ថេយ៉ុងលែងងងុយ។

« ដៃនឹងល្មមៗបានហើយ.! »Taehyungទាញដៃជុងហ្គុកចេញពីរាងកាយទាំងមុខក្រញូវមើលមិនបាន មុននេះគេរលីវៗជិតគេងលក់ទៅហើយប៉ុន្តែក៏ត្រូវជុងហ្គុកស្ទាបដល់ស្វាងចែស។

« មានទៅត្រូវតែមានមកចឹងហើយ.! អូនអោបបងបងស្ទាបអូនមានអីខុស? »Jungkookមិនព្រមចាញ់នោះទេនៅតែបន្តតមាត់ថេយ៉ុងមិនដាច់ រហូតដល់ថេយ៉ុងត្រូវគាំងតបលែងចេញ។

💙Make you mine🦋[ ចប់ ]Where stories live. Discover now