Episode 3 : ស្នាមថើបដំបូង.!

3.6K 310 4
                                    


Taehyungដើរចូលទៅក្នុងហាងស៊ុបមួយកន្លែងនៅតាមជញ្ចើមផ្លូវក្រោយមកជុងហ្គុកក៏បានចូលមកអង្គុយទល់មុខនាយតូចតាមក្រោយ។

« ... »Taehyungមិននិយាយស្តីគិតតែពីអង្គុយមើលមេឃមើលផ្កាយបន្ទាប់ពីកម្មង់រួច នាយធ្វើដូចជាខ្លួនអង្គុយតែម្នាក់ឯងរហូតដល់អាហារដែលនាយបានកម្មង់មកដល់ទើបនាយចាប់ផ្តើមញ៊ាំយកៗដូចជាឃ្លានខ្លាំងណាស់អញ្ចឹង។

« ឃ្លានខ្លាំងមែនទេ? »Jungkookគិតតែពីអង្គុយសម្លឹងមុខថេយ៉ុងមិនដាក់ភ្នែក ខណៈនោះថេយ៉ុងក៏បានងើបមើលមុខរបស់ជុងហ្គុកបន្តិចមុននឹងងក់ក្បាលបញ្ជាក់ថាឃ្លាន។

« ឯងគ្មានគ្រួសារទេឬ? »Jungkookនឹកឃើញសួរព្រោះតាំងពីនាយបានជួបថេយ៉ុងមកនាយមិនដែលបានស្គាល់ប្រវត្តរបស់ថេយ៉ុងច្បាស់ឡើយហើយណាមួយក៏ឃើញថេយ៉ុងនៅតែម្នាក់ឯងទើបអាចស្មានដឹងថាគេគ្មានគ្រួសារ។

« គ្រួសារ? ខ្ញុំគ្មានទេ ខ្ញុំមានតែលោកយាយម្នាក់ប៉ុណ្ណោះ »Taehyungប្រាប់ជុងហ្គុកវិញទាំងមុខស្មើរព្រោះនាយមានអារម្មណ៍ថាស្អប់គ្រួសាររបស់គេខ្លាំងណាស់ ទោះជាថ្ងៃណាមួយពួកគាត់មកទទួលស្គាល់គេទៅវិញក៏គេមិនព្រមដែរព្រោះគាត់ជាអ្នកបោះបង់គេចោលតាំងពីតូចដោយខ្លួនឯង។

« អញ្ចឹងសោះទើបចរឹកឈ្លើយដូចគ្មានអ្នកប្រដៅ.! »Jungkookនិយាយតិចៗដោយងាកមុខចេញប៉ុន្តែនៅតែជៀសមិនផុតពីត្រចៀករបស់ថេយ៉ុងដដែល នាយតូចលើកទឹកត្រជាក់ជះចំកណ្តាលមុខជុងហ្គុកមុននឹងស្រែកដាក់។

« ស្អី? និយាយស្អីអម្បាញ់មិញនេះ? »Taehyungសួរម្តងទៀតបើជុងហ្គុកហ៊ាននិយាយទៀតនាយនឹងលើកទឹកស៊ុបដែលកំពុងពុះនោះជះកណ្តាលមុខតែម្តងកុំចង់ខ្លាំង។

« ថាចរឹកឯងល្អគ្មាននរណាដូច »Jungkookលើកដៃច្បូតមុខដែលពោពេញទៅដោយទឹកនោះចេញបន្តិចមុននឹងនិយាយប្តូរពាក្យវិញ។

« ប្តូរពាក្យបានលឿនគ្រាន់បើ.! »Taehyungសើចចុងមាត់បន្តិចព្រោះនាយជាអ្នកឈ្នះ។

« ចង់ស្តាប់ប្រវត្តរបស់យើងដែរទេ? »Jungkookខ្ចិលឈ្លោះក៏ប្តូរមកនិយាយធម្មតាជាមួយនាយតូចវិញ ចំណែកថេយ៉ុងវិញក្រោយឮបែបនេះនាយក៏សម្លឹងមុខជុងហ្គុកម្តងទៀតព្រោះរាងចង់ដឹងបន្តិចអត់បន្តិច។

💙Make you mine🦋[ ចប់ ]Donde viven las historias. Descúbrelo ahora