ជេននិងជីហ៊ុនអង្គុយមើលកាម៉េរ៉ាពីល្ងាចចូលយប់តែម្តងព្រោះត្រូវឆែកមើលជុំវិញសណ្ឋាគារដ៏ធំស្កឹមស្កៃនេះទាំងមូលហើយជេននៅឆ្លៀតសួរនាំបុគ្គលិកនៅទីនេះថែមទៀតប៉ុន្តែនៅតែគ្មានតម្រុយសូម្បីបន្តិចទើបជេនសម្រេចចិត្តទៅមើលថេយ៉ុងវិញទាំងមុខស្ងួតព្រោះខំចំណាយពេលមួយល្ងាចគ្មានបានប្រយោជន៍អ្វីសូម្បីបន្តិចសោះ។« មកហើយមែនទេជេន? »អ្នកស្រីKimសួរឡើងទាំងសម្លេងខ្សាវៗបន្ទាប់ពីបានឃើញជេនបើកទ្វាចូលមកខាងក្នុងទាំងមានអាហារក្នុងដៃ។
« បាទអ្នកស្រី.! អ្នកស្រីពិសារអាហាររួចឬនៅ? »Jenសួរទៅកាន់គាត់ទាំងញញឹមតិចៗគួរសម ចំណែកក្នុងចិត្តក៏រាងឆ្ងល់ដែលមិនឃើញថេយ៉ុងនៅអង្គុយជាមួយអ្នកស្រីKim។
« អ៊ុំញ៊ាំរួចហើយ.! ជួយលួងលោមកូនថេយ៍ញ៊ាំបាយផងព្រោះគេមិនព្រមញ៊ាំអាហារនោះទេ អង្គុយយំទាល់តែគេងលក់តែម្តង.! មើលទៅប្រហែលខឹងលោកប្រុសធំរបស់ឯងខ្លាំងហើយ »អ្នកស្រីគីមពោលទាំងដកដង្ហើមធំ ក្នុងចិត្តគិតថាថេយ៉ុងប្រហែលខឹងរឿងលោកគីមវាយម្សិលមិញទើបអង្គុយយំលួងមិនបាត់បែបនេះប៉ុន្តែគាត់មិនបានដឹងរឿងដែលអាក្រក់កើតលើថេយ៉ុងក្រៅពីនេះឡើយ។
« បាទអ្នកស្រី.! »Jenយល់ព្រមទើបអ្នកស្រីគីមក្រោកដើរចេញទៅព្រោះគាត់ត្រូវសម្រាកនៅបន្ទប់ផ្សេង បន្ទាប់មកជេនក៏រៀបអាហារដាក់ចានកាន់ចូលទៅខាងក្នុងបន្ទប់របស់ថេយ៉ុងមុននឹងដាស់នាយតូចអោយក្រោកមកញ៊ាំអាហារ។
« អ្នកប្រុស.! ញ៊ាំអាហារបន្តិចទៅប្រយ័ត្នឈឺ »Jenនិយាយឡើងនូវពេលដែលឃើញថេយ៉ុងបើកភ្នែកឡើងសម្លឹងមើលមកនាយភ្លឹសៗទាំងមុខមីងមាំងគួរអោយស្រឡាញ់។
« ខ្ញុំមិនឃ្លានទេបង.! »Taehyung
« សូមអង្វរអ្នកប្រុស.! ញ៊ាំតែពីរ_បីម៉ាត់ក៏បាន អ្នកប្រុសកំពុងមិនស្រួលស្រាប់បើមិនញ៊ាំម្តេចនឹងឆាប់ជារទៅ...បើមិនអាណិតបងក៏អាណិតខ្លួនឯងផង ណា៎អ្នកប្រុសណា៎.! សូមអង្វរ »Jenចាប់កាន់ដៃរបស់ថេយ៉ុងរួចយកខ្នងដៃរបស់គេមកប៉ះលើថ្ពាល់របស់នាយមុននឹងនិយាយអង្វរទាំងមុខកំសត់ធ្វើអោយថេយ៉ុងរាងញញឹមឡើងបន្តិច។
ESTÁS LEYENDO
💙Make you mine🦋[ ចប់ ]
Fanficស្នេហារវាងកម្លោះឃាតករនិងក្មេងប្រុសកំព្រា ដោយសារតែគុំនំពីអតីតជាតិទើបធ្វើអោយជុងហ្គុកមានចិត្តចងគំនុំបោកប្រាស់ក្តីស្រឡាញ់របស់ថេយ៉ុងដើម្បីធ្វើបាបផ្លូវកាយនិងផ្លូវចិត្ត គោលដៅដែលធំបំផុតរបស់ជុងហ្គុកគឺចង់ក្លាយជាបិសាច.! តើសាច់រឿងនឹងទៅជាយ៉ាងណាបើជុងហ្គុកមានគំនិត...