Episode 73 : ដោះលែងខ្ញុំទៅ!

2.3K 269 21
                                    


   មកដល់បន្ទប់Jungkookក៏ដាក់ខ្លួនអង្គុយលើគ្រែរួចក៏យកស្បែកជើងរបស់កូនមកអង្អែលថ្នមៗទាំងមុខស្ងួត នាយអង្គុយភ្លឹកមួយសន្ទុះមុននឹងក្រោកទៅយកបិចមួយដើមរួចក៏ដើរមកអង្គុយកន្លែងដើមវិញ។

« ប៉ាខុសធ្ងន់ណាស់កូន.! Mommyរបស់កូននឹងគ្មានថ្ងៃផ្តល់ឱកាសអោយប៉ាទេ...គេនឹងទៅរកអ្នកថ្មីដែលអាចមើលថែរគេនិងកូនបានល្អជាងប៉ា »Jungkookនិយាយជាមួយស្បែកជើងតូចៗនោះទាំងញញឹមក្លែងក្លាយលាក់ទុក្ខនៅក្នុងចិត្ត។

« បើកូនជាកូនប្រុសប៉ានឹងហៅកូនថាTaeguតែបើជាកូនស្រីប៉ានឹងហៅកូនថាJungki.! »Jungkookនិយាយបណ្តើរដៃកាន់បិចកត់ឈ្មោះកូនលើបាតស្បែកជើងបណ្តើរទាំងញញឹមលាយទឹកភ្នែក ទោះនាយគ្មានសិទ្ធដាក់ឈ្មោះកូនដោយផ្ទាល់បានត្រឹមសរសេរបែបនេះក៏នាយសប្បាយចិត្ត។

ក្រាក~

   សម្លេងបើកទ្វាស្រាប់តែបន្លឺឡើង ជុងហ្គុកក៏ងាកទៅមើលទើបឃើញថេយ៉ុងកំពុងតែដើរចូលមកទាំងកាន់កញ្ចប់នំដែលជេនទិញអោយនោះពេញដៃហើយបើនិយាយពីទឹកមុខវិញដូចជាចង់សម្លាប់មនុស្សអ៊ីចឹង គ្រាន់តែចូលមកដល់ឃើញរាងក្រាស់ភ្លាមក៏តាមសម្លក់ជុងហ្គុកស្ទើរលានភ្នែក។

« មកហើយមែនទេ? ម៉ោះទៅអង្គុយទៅ »Jungkookគ្រាន់តែឃើញថេយ៉ុងចូលមកភ្លាមនាយក៏ស្រវ៉េស្រវ៉ាក្រោកទៅដឹកដៃថេយ៉ុងអោយទៅអង្គុយលើគ្រែ ចំណែកនាយតូចវិញក៏ចេះតែក្រវាសដៃជុងហ្គុកចេញមិនឈប់។

« យកទឹកមកលាងជើងអោយខ្ញុំបន្តិច! »គ្រាន់បានមកអង្គុយលើគ្រែភ្លាម Taehyungក៏ប្រើជុងហ្គុកយកតែម្តងខណៈពេលដែលភ្នែកក៏ដៀងទៅមើលស្បែកជើងកូនដែលដាក់លើពូកនោះ។

« អូខេ! ចាំបន្តិចណា៎ »Jungkookថាហើយក៏រហ័សដើរតម្រង់ទៅបន្ទប់ទឹកយ៉ាងលឿនព្រោះចង់យកចិត្តយកថ្លើមថេយ៉ុង មិនចង់ធ្វើអ្វីអោយថេយ៉ុងទើសចិត្តឡើយ រីឯនាយតូចវិញគ្រាន់តែឃើញជុងហ្គុកចូលបន្ទប់បាត់គេក៏យកស្បែកជើងនោះមកមើល។

« .... »Taehyungធ្វើមុខស្មើរបង្វិលបាតស្បែកជើងមើលបន្តិចទើបឃើញមានឈ្មោះកូននៅលើនោះប៉ុន្តែគេគ្មានប្រត្តិកម្មអ្វីសូម្បីបន្តិច។

💙Make you mine🦋[ ចប់ ]Opowieści tętniące życiem. Odkryj je teraz