Episode 53 : ម្នាក់នោះគឺឯង.!

2.2K 247 8
                                    


   Taehyungបានដើរទៅរកជេនដែលកំពុងតែអង្គុយរងចាំក្នុងឡាននោះទាំងស្អុយ រីឯជេនដែលកំពុងអង្គុយក្នុងឡាននោះក៏មុខក្រញូវជាប់មិនដឹងថានាយមានរឿងអ្វីឡើយទើបធ្វើមុខបែបនេះ។

« ហេតុអ្វីក៏អ្នកប្រុសទៅថើបគ្នាជាមួយប្រុសម្នាក់នោះ? »Jenគ្រាន់តែឃើញថេយ៉ុងដើរមកអង្គុយក្នុងឡានភ្លាម នាយមិនអោយថេយ៉ុងនិយាយអ្វីទាន់នោះទេក៏រហ័សសួរទាំងទឹកមុខក្រញូវ ទោះឋានៈត្រឹមកូនចៅគ្មានសិទ្ធដេញដោលរឿងរបស់ចាហ្វាយក៏ដោយប៉ុន្តែគេហួងហែងមិនចង់អោយថេយ៍ទៅធ្វើបែបនេះដាក់មនុស្សទើបតែស្គាល់គ្នាទេ។

« ថើប? ខ្ញុំទៅថើបអ្នកណា? »Taehyungធ្វើភ្លើរមួយរំពេចនូវពេលដែលដឹងថាជេនបានឃើញ គេខ្លាចជេនយករឿងនេះទៅប្រាប់លោកគីមទើបគេធ្វើពើដូចជាមិនដឹងរឿង។

« បងនិយាយលេងទេ.! ហើយអ្នកប្រុសចង់ទៅណាបន្តទៀត? »Jenឃើញថេយ៉ុងធ្វើពើដូចជាមិនដឹងរឿងទើបនាយសុខចិត្តធ្វើមិនដឹងដែរ បន្ទាប់មកក៏ប្តូរប្រធានបទវិញ។

« ទៅសួនកម្សាន្តល្អទេបង? ខ្ញុំចង់ទៅមើលទេសភាព »Taehyungនិយាយឡើងទាំងមិនសូវហ៊ានមើលមុខរបស់ជេនឡើយព្រោះមានអារម្មណ៍ថារអៀសខ្លួន រីឯជេនក៏មិនបានមាត់អ្វីដែរនាយក៏បើកឡានចេញទៅសួនកម្សាន្តតាមបំណងថេយ៉ុង។

នៅតាមផ្លូវជេនបើកឡានទាំងមុខស្មើរជាប់រហូតទាំងដែលសព្វដងនាយមិនដែលធ្វើបែបនេះដាក់ថេយ៉ុងទេ តាមពិតទៅជេនលួចមានចិត្តទៅលើថេយ៉ុង ដោយសារការមើលថែរនិងនៅជាមួយថេយ៉ុងអស់រយៈពេល2ឆ្នាំទើបនាយមានចិត្តទៅលើភាពគួរអោយស្រឡាញ់របស់ចាហ្វាយ នាយដឹងថាវាហួសព្រំដែនប៉ុន្តែនាយក៏កំពុងហាមចិត្តខ្លួនឯងដូចគ្នា។

« ដល់ហើយអ្នកប្រុស.! »Jenប្រាប់ថេយ៉ុងបន្ទាប់ពីមកដល់ខាងមុខសួនកម្សាន្តប៉ុន្តែថេយ៉ុងបែរជាអង្គុយភ្លឹកអណ្តែតអណ្តូងដឹងដល់ទៅវិញ។

« ហៅខ្ញុំដូចពីមុនក៏បានដែរបងជេន.! ស្តាប់ទៅវាស្និតស្នាលជាង »Taehyungភ្ញាក់ពីការគិតបន្ទាប់ពីឮការហៅរបស់ជេន បន្ទាប់មកនាយក៏ប្រាប់ជេនអោយហៅគេឯងដូចពីមុនវិញព្រោះមានអារម្មណ៍ថាជេនកំពុងតែធ្វើខ្លួនអោយឃ្លាតឆ្ងាយពីគេ។

💙Make you mine🦋[ ចប់ ]Donde viven las historias. Descúbrelo ahora