Taehyungរហ័សរត់ចូលទៅខាងក្នុងហួសមាត់ទ្វារបន្តិចក៏ត្រូវជុងហ្គុុកតាមទាន់ចាប់ដៃរបស់គេទាញអោយបែរទៅរកនាយវិញ។« ថេយ៍ស្តាប់បងសិនទៅ.! វាមិនដូចអ្វីដែលអូនបានឮឡើយ »Jungkookចាប់ស្មាររបស់ថេយ៉ុងទាំងសងខាងជាប់រួចក៏និយាយទាំងទឹកមុខភ័យៗហាក់ដូចជាខ្លាចថេយ៉ុងខឹងនាយអ៊ីចឹង។
« មិនដូចយ៉ាងមិច?...ត្រចៀកអូនមិនទាន់ថ្លង់ទេជុង.! អូនឮប៉ុណ្ណឹងហើយបងថាមិនដូចដែលអូនឮទៀតឬ?..ហិកៗ.! ចង់អោយអូនយំដោយសារតែបងប៉ុន្មានដងទៀតទើបបងអស់ចិត្តហាស៎? »Taehyungស្រែកយំខ្លាំងៗរហូតឮដល់ជីមីននិងប៉ូរ៉ាដែលកំពុងតែអង្គុយនិយាយគ្នាលេងនោះ។
« ថេយ៍បងមិនបានទិញជញ្ជៀនអោយនាងទេ បងទិញអោយអូនតែម្នាក់ប៉ុណ្ណោះ »Jungkookនៅតែចង់បកស្រាយទោះជាថេយ៉ុងព្យាយាមគេចមិនចង់ស្តាប់ក៏ដោយ រីឯថេយ៉ុងវិញគិតតែពីអោនមុខចុះបង្ហូរទឹកភ្នែកចុះមកមិនឈប់។
« ឈប់កុហកអូនទៀតទៅជុង...អូនដឹងគ្រប់យ៉ាងអស់ហើយ.! អូនដឹងតាំងពីដំបូងមកម្លេះ...ហិកៗ ឈប់សម្តែងទៀតទៅ បងសម្តែងលែងសមហើយ »Taehyungព្យាយាមទាញដៃរបស់ជុងហ្គុកចេញពីស្មាររបស់គេប៉ុន្តែមិនរបេះ គ្រាន់តែឮថេយ៉ុងនិយាយដូចច្នេះភ្លាមជុងហ្គុកស្រាប់តែច្របាច់ស្មាររបស់ថេយ៉ុងមួយទំហឹងធ្វើអោយនាយតូចស្រែកភ្លាមៗ។
« អូយ~ ជុង...ហិកៗ.! អូនឈឺណាស់ជុង លែងអូនទៅ.! »Taehyungពេបមាត់យំរួញខ្លួននូវពេលដែលត្រូវជុងហ្គុកចាប់ច្របាច់ស្មារសឹងតែផុងសាច់។
« យើងស្មានតែឯងល្ងង់.! តាមពិតឆ្លាតគ្រាប់បើ...ដឹងក៏ល្អព្រោះយើងនៀកវាខ្ចិលសម្តែងធ្វើស្រឡាញ់មនុស្សល្ងីល្ងឺដូចជាឯងណាស់.! មានអារម្មណ៍ថារអើមចង់ក្អួតនូវពេលដែលហើបមាត់ថាស្រឡាញ់ឯងម្តងៗ »Jungkookស្រាប់តែមួលម៉ៅឡើងមករួចក៏និយាយពាក្យទាំងនោះទៅកាន់ថេយ៉ុងធ្វើអោយអ្នកដែលបានឮនោះហូរទឹកភ្នែកចុះមកដោយក្តីឈឺចាប់ពេញទ្រូង។
« អូនគួរអោយរអើមដល់ម្លឹងមែនទេ? »Taehyungសួរទៅកាន់នាយក្រាស់ទាំងញ័រខ្លួនទទ្រើត ពេលនេះបើជុងហ្គុកមិនកាន់ស្មាររបស់គេជាប់ទេ គេច្បាស់ជាទន់ជង្គង់ដួលទៅលើឥដ្ឋបាត់ហើយ គេមិននឹកស្មានថាជុងហ្គុកខ្ពើមគេដល់ម្លឹងទេ។
YOU ARE READING
💙Make you mine🦋[ ចប់ ]
Fanfictionស្នេហារវាងកម្លោះឃាតករនិងក្មេងប្រុសកំព្រា ដោយសារតែគុំនំពីអតីតជាតិទើបធ្វើអោយជុងហ្គុកមានចិត្តចងគំនុំបោកប្រាស់ក្តីស្រឡាញ់របស់ថេយ៉ុងដើម្បីធ្វើបាបផ្លូវកាយនិងផ្លូវចិត្ត គោលដៅដែលធំបំផុតរបស់ជុងហ្គុកគឺចង់ក្លាយជាបិសាច.! តើសាច់រឿងនឹងទៅជាយ៉ាងណាបើជុងហ្គុកមានគំនិត...