Episode 37 : អូនមិនទាន់ជឿរចិត្តបងទេ.!

1.9K 183 1
                                    


« លោកអ៊ុំគួរតែយកវាទៅពិចារណាទាន់គ្រប់យ៉ាងមិនទាន់ហួសពេល.! ពេលនេះគេអាចលើកលែងអោយលោកអ៊ុំបានប៉ុន្តែមិនប្រាកដថាលើកក្រោយគេនឹងលើកលែងអោយម្តងទៀតទេ.! »ដោយសារឃើញជុងហ្គុកដូចជាកំពុងតែគិតទើបយ៉ុនហ្គីនិយាយបន្ថែម ខណៈនោះជុងហ្គុកស្រាប់តែភ្ញាក់ពីការគិតរួចងើបមុខមកសម្លឹងមុខរបស់យ៉ុនហ្គី។

« យើងធ្វើអ្វីយើងដឹងខ្លួនឯងច្បាស់.! មិនចាំបាច់ក្មេងដូចជាឯងមកប្រដៅក្បាលយើងទេ »Jungkookថាហើយក៏ក្រោកឡើងទៅខាងលើបាត់ទាំងមុខមាំ រីឯយ៉ុនហ្គីបានត្រឹមតាមមើលជុងហ្គុកទាំងហួសចិត្ត។

« ហេតុអ្វីក៏មនុស្សចាស់ពិបាកនិយាយគ្នាម្លេះ? »Yoongiដកដង្ហើមធំព្រោះទាំងម៉ាក់របស់គេនិងជុងហ្គុកគឺពិបាកនិយាយដូចគ្នា មិនខ្វល់ច្រើនយ៉ុនហ្គីក៏ក្រោកដើរចេញទៅខាងក្រៅដើម្បីធ្វើដំណើរទៅក្រុមហ៊ុនរបស់នាយតាមធម្មតា។

Skip✨

Boraបាននាំថេយ៉ុងចូលផ្សារទំនើបដ៏ល្បីប្រចាំSeoul នាងដើរទិញនេះទិញនោះជះលុយដូចទឹក ខុសពីថេយ៉ុងដែលមិនហ៊ានទិញអ្វីទាល់តែសោះ ទោះជុងហ្គុកអោយកាតខ្មៅមកគេក៏គេមិនហ៊ានចាយផ្តេសផ្តាស់ដែរព្រោះមិនមែនលុយខ្លួនឯង។

« ក្មួយថេយ៉ុងមិនគិតទិញអ្វីខ្លះទេឬ? ដើរតាមអ៊ុំមើលតែអង្គរក្សទៅហើយនៀក »Boraអត់មិនបានក៏ងាកមកសួរថេយ៉ុងតែម្តងព្រោះនាងទិញសឹងតែអស់ពីហាងទៅហើយប៉ុន្តែថេយ៉ុងមិនបានអ្វីសូម្បីតែមួយ។

« មិនអីទេអ៊ុំស្រី.! ខ្ញុំគ្រាន់តែមកកំដរអ៊ុំប៉ុណ្ណោះ »Taehyungញញឹមដាក់គាត់ស្រាលៗទាំងមុខមិនសូវសម ស្របពេលនោះBoraស្រាប់តែចាប់កាន់ដើមដៃរបស់គេរួចអូសចូលហាងសម្លៀកបំពាក់។

« បើក្មួយមិនហ៊ានចាយលុយបងជុង.! អ៊ីចឹងចាំអ៊ុំជាអ្នកចេញអោយក្មួយក៏បាន »Boraនិយាយឡើងបន្ទាប់ពីចូលមកដល់ហាងសម្លៀកបំពាក់ នាងនិយាយបណ្តើររើសខោរអាវមកឡ៎លើខ្លួនរបស់ថេយ៉ុងបណ្តើរហើយក៏បោះចូលកន្ត្រកឥវ៉ាន់។

« អ៊ុំស្រីខ្ញុំ... »Taehyungប្រុងប្រកែកប៉ុន្តែក៏ត្រូវBoraនិយាយកាត់មិនអោយគេប្រកែកទាន់។

💙Make you mine🦋[ ចប់ ]Where stories live. Discover now