Episode 69 : កុំទៅចោលបងអី.!

2.6K 258 13
                                    


Taehyungបានអង្គុយក្នុងឡានជាមួយជេនយ៉ាងស្ងៀមស្ងាត់ហើយក៏លួចបង្ហូរទឹកភ្នែកម្នាក់ឯងនូវពេលដែលមានអារម្មណ៍ថាខុសដែលនិយាយសន្យាជាមួយជុងហ្គុកហើយក៏បោះបង់វាចោល។

« ហេតុអ្វីអ្នកប្រុសយំ? តើគេធ្វើបាបអ្នកប្រុសមែនទេ? »Jenចាប់ផ្តើមសួរឡើងនូវពេលដែលឃើញថេយ៉ុងគិតតែពីយំតាំងពីចូលក្នុងឡានមក។

« អត់ទេបង! គេដឹងកំហុសហើយ គេសុំទោសខ្ញុំហើយ ហើយគេក៏ចាប់ផ្តើមល្អនឹងខ្ញុំដែរ...ហិកៗ »Taehyungក៏តបជេនវិញទាំងអួលដើម.កចំណែកដៃក៏លើកទៅអង្អែលពោះខ្លួនឯងថ្នមៗទាំងទឹកភ្នែកហូរម៉ាត់ៗមិនដាច់ចិត្តពីជុងហ្គុកទេ។

« បើការចាកចេញធ្វើអោយអ្នកប្រុសឈឺចាប់ដដែលនោះ! ហេតុអ្វីក៏អ្នកប្រុសមិនផ្តល់ឱកាសអោយគេទៅបើគេពិតជាដឹងកំហុសមែននោះ? »Jenប្រាប់ថេយ៉ុងខណៈពេលដែលភ្នែកកំពុងផ្តោតលើការបើកបរ បើសួរនាយថានៅស្រឡាញ់ថេយ៉ុងឬអត់? នាយច្បាស់ជាឆ្លើយថាស្រឡាញ់ប៉ុន្តែនាយក៏មិនចង់ឃើញមនុស្សដែលនាយស្រឡាញ់ឈឺចាប់ដែរ បើថេយ៉ុងចាកចេញហើយក៏មកយំសោកបែបនេះដដែលនោះហេតុអ្វីចាកចេញធ្វើអ្វី?

« ខ្ញុំខ្លាច...ខ្ញុំខ្លាចគេកុហកខ្ញុំទៀតបង...ហិកៗ គេប្រែប្រួលលឿនយ៉ាងនេះអោយខ្ញុំជឿរគេប៉ុន្មានភាគរយទៅបង? គេកុហកខ្ញុំច្រើនដងពេកហើយទោះលើកនេះជាការពិតក៏ខ្ញុំលែងហ៊ានក្បែរគេដែរ...ជួនកាលគេអាចដឹងកំហុសដោយសារចង់បានកូនរបស់ខ្ញុំក៏ថាបាន ខ្ញុំមិនអោយកូនរបស់ខ្ញុំទៅអ្នកណាទេ »Taehyungពេបមាត់ប្រាប់ជេនទាំងដង្ហក់យំព្រោះគេខ្លាចជុងហ្គុកដឹងកំហុសគ្រាន់តែជាអារម្មណ៍មួយឆាវ ជុងហ្គុកប្រែពីអាក្រក់ទៅល្អលឿនយ៉ាងនេះបន្តិចទៀតនាយអាចប្រែពីល្អទៅអាក្រក់វិញក៏ថាបាន។

« ហឹម.! មានតែអ្នកប្រុសទេដែលយល់ពីគេច្បាស់! បើអ្នកប្រុសគិតបែបនេះទៅហើយបងក៏គ្មានអ្វីត្រូវនិយាយដែរ បងស្របតាមតែអ្នកប្រុសប៉ុណ្ណោះ »Jenបានត្រឹមដកដង្ហើមធំរួចផ្តោតលើការបើកបរវិញព្រោះនាយមិនដឹងគួរនិយាយបែបណានោះទេបើថេយ៉ុងសម្រេចចិត្តបែបហ្នឹងទៅហើយនោះ។

« ប៉ុន្តែមុននេះខ្ញុំបានធ្វើអោយគេឈឺណា៎បង! ខ្ញុំ...ខ្ញុំបានឃើញឈាមចេញពីទ្រូងរបស់គេ...ហិកៗ គេព្យាយាមតាមខ្ញុំហើយពេលនេះគេនៅម្នាក់ឯងទៀត »Taehyungប្រាប់ជេនទាំងពេបមាត់ហូរទឹកភ្នែកកាន់តែខ្លាំងនូវពេលដែលនឹកបារម្ភពីជុងហ្គុក នាយក៏មិនយល់ពីខ្លួនឯងដូចគ្នា រត់ចោលគេហើយក៏មកអង្គុយយំបារម្ភគ្រប់រឿង។

💙Make you mine🦋[ ចប់ ]حيث تعيش القصص. اكتشف الآن