ពួកគេនៅបន្តអង្គុយនិយាយគ្នាលេងរហូតដល់សារ៉ូមអស់សិនទើបថេយ៉ុងអាចចេញទៅវិញបាន ហើយថេយ៉ុងក៏បានបដិសេដចំពោះគ្រូពេទ្យអំពីការព្យាបាលផងដែរ។« លោកច្បាស់ហើយមែនទេថានឹងមិនទទួលការព្យាបាល? ព្រោះវាអាចនឹងបង្ករគ្រោះថ្នាក់ដល់លោកនូវថ្ងៃអនាគតបាន សូមគិតអោយល្អិតល្អន់ »គ្រូពេទ្យសួរថេយ៉ុងបញ្ជាក់ព្រោះចិត្តមិនចង់បណ្តោយអោយអ្នកជំងឺទៅទាំងគ្រោះថ្នាក់នៅនឹងមុខបែបនេះឡើយ។
« បាទខ្ញុំច្បាស់ហើយ.! »Taehyungនៅតែបដិសេដទោះជាគ្រូពេទ្យព្យាយាមបញ្ចុះបញ្ចូលយ៉ាងណាក៏ដោយ រីឯជីមីនវិញអង្គុយដកដង្ហើមធំពិបាកចិត្តខ្លាំងមែនទែនចំពោះមិត្ត។
« អញ្ចឹងលោកត្រូវលេបថ្នាំជាប្រចាំ.! ហើយនៅមានបំពង់អុកស៊ីសែនសម្រាប់សម្រួលផ្លូវដង្ហើមផងដែរព្រោះលោកអាចនឹងមានអាការៈថប់ដង្ហើមហើយបើគ្មានអុកស៊ីសែនទេនោះលោកអាចនឹងថប់ខ្យល់រហូតដល់ស្លាប់បាន »Doctor
« ខ្ញុំយល់ហើយ »Taehyungញញឹមទាំងមុខស្លេកដាក់ពេទ្យ ខណៈនោះលោកគ្រូពេទ្យក៏បានផ្សំថ្នាំនិងហុចបំពង់ជំនួយដង្ហើមអោយថេយ៉ុង។
« អាថេយ៍.! យើងថាធ្វើបែបនេះមិនល្អនោះទេ...ទទួលការព្យាបាលវិញទៅ »Jiminគ្រាន់តែពេទ្យចេញផុតភ្លាមនាយក៏ប្រញាប់និយាយអង្វរថេយ៉ុងព្រោះអាការៈដែលគ្រូពេទ្យប្រាប់មកមិនមែនធម្មតា ចេះតែបណ្តោយបានឡើយ។
« ហ៊ើយ~ ឯងកុំបារម្ភពេកបានទេ? យើងមានបានកើតអីឯណា..យើងរឹងមាំសឹងអី »Taehyungធ្វើជាសើចដើម្បីបន្លប់ជីមីនដែលកំពុងភ័យ។
« ហឹម.! អោយតែច្បាស់ថារឹងមាំរហូតទៅ...តោះទៅផ្ទះវិញ »Jiminចូលទៅជិតថេយ៉ុងបំណងចង់គ្រានាយតូចឡើងប៉ុន្តែក៏ត្រូវថេយ៉ុងបដិសេដ។
« យើងក្រោកខ្លួនឯងបាន »Taehyungខំប្រឹងក្រោកខ្លួនឯងទាំងលំបាកប៉ុន្តែដោយសារតែចង់អោយជីមីនឃើញថាគេរឹងមាំទើបប្រឹងជម្នះ ពួកគេក៏បាននាំគ្នាជិះTaxiទៅផ្ទះវិញដោយនៅតាមឡានជីមីនសួរថេយ៉ុងមិនឈប់។
« ជុងហ្គុកធ្វើបាបឯងមែនទេ? »Jiminរាងសង្ស័យព្រោះថេយ៉ុងបែកមាត់ផងបែកក្បាលផង ទាល់តែមានអ្នកធ្វើបាបទើបបែបហ្នឹងកើត។
YOU ARE READING
💙Make you mine🦋[ ចប់ ]
Fanfictionស្នេហារវាងកម្លោះឃាតករនិងក្មេងប្រុសកំព្រា ដោយសារតែគុំនំពីអតីតជាតិទើបធ្វើអោយជុងហ្គុកមានចិត្តចងគំនុំបោកប្រាស់ក្តីស្រឡាញ់របស់ថេយ៉ុងដើម្បីធ្វើបាបផ្លូវកាយនិងផ្លូវចិត្ត គោលដៅដែលធំបំផុតរបស់ជុងហ្គុកគឺចង់ក្លាយជាបិសាច.! តើសាច់រឿងនឹងទៅជាយ៉ាងណាបើជុងហ្គុកមានគំនិត...