សម្លេងឡាន Lamborghini Urus បេីកយ៉ាងលឿនស្លេវអមនិងសុីម៉ាំងលាន់រំពងពាសពេញដងផ្លូវនៅទីក្រុងសៀងហៃដែលជាទីក្រុងរីកចម្រេីននិងទំនេីបជាងគេនៃប្រភេទចិន យេីងឃេីញតាមផ្លូវមានអគារខ្ពស់ផុតដី និងហាងម៉ាកល្បីៗតម្រៀបជួរគ្នាយ៉ាងច្រាញ់ច្រាល់ ។ ភ្លេីងពណ៌ចម្រុះបណ្តុះចិត្តឡូយឆាយទៅតាមចក្ខុវិញ្ញាណដល់អ្នកទស្សនានិងបានគេឯកភាពថានេះជាទីក្រុងដែលពោពេញទៅដោយក្តីស្រមៃនិងក្តីសង្ឃឹមរបស់មនុស្សគ្រប់ៗរូបហេីយសរបញ្ជាក់ថា ទីនេះជាពិភពឡួយឆាយសម្រាប់អ្នកមាននិងជាកន្លែងស្រក់ញេីសស្រក់ឈាមសម្រាប់អ្នកក្រ ។ បេីទោះបីទទួលបានក្រសែភ្នែកកោតសរសើរ ច្រណែន ពេបជ្រាយពីមហាជនជុំវិញខ្លួនក៏ដោយតែមិនបានធ្វេីឲ្យនារីរូបស្រស់ដែលជាម្ចាស់រថយន្តយកដាក់ក្នុងភ្នែកទេហាក់ដូចមនុស្សម្នារដែលនៅជុំវិញនាងមិ៊នសមនិងឋានះនាងអញ្ចឹង ។ វេលាកន្លងទៅប្រហែលមួយសន្ទុះឡានទំនេីបកន្លះលាននេះបានបត់ចូលភូមិគ្រិះមួយដែលមានអ្នកចាំបេីកទ្វាររួចជាស្រេច ។
ផាំង !!! សម្លេងបិទទ្វារឡានបានបន្លឺឡេីងដោយយេីងឃេីញរាងស្តេីងចុះមកជាមួយនិងវង់ភក្រ័ពងក្រពេីរ ខ្ទង់ច្រមុះស្រួចស្អាតបែបធម្មជាតិ សក់វែងពណ៌កាហ្វេមូលរួញតិចៗ ចិញ្ចឹមគូសដូចគំនូរ ដៃស្រឡូនដែលភ្ជាប់ជាមួយនាឡិការ Richard Mille តម្លៃខ្ទង់សែនដុល្លារ ហេីយដេីរតម្រង់ទៅក្នុងបន្ទប់ទទួលភ្ញៀវដែលតាំងដោយវត្ថុមានតម្លៃនិងសាឡុងយ៉ាងប្រណិតបំផុត ។ ទាំងការដេីរហេីរ ដំណេីរ ឬកពារនាងបង្ហាញឲ្យយេីងជាក់ច្បាស់ថានាងមិនមែនជាមនុស្សធម្មតានៅក្នុងផ្ទះនេះឡេីយ ។ ត្រូវហេីយនាងគឺជាកូនស្រីទោលក្នុងគ្រួសារ Zhang ដែលជាសេដ្ឋីលំដាប់មុខរបរគ្រួសារ Zhang មានចាប់តាំងពីតូចដល់ក្រុមហ៊ុន គ្រឿងឧបភោគបរិភោគ ធំដល់ ក្រុមហ៊ុនស្ថាបត្យកម្ម ។ កេីតលេីគំនរមាសប្រាក់មានបរិវារហែរហមឆ្វេងស្តាំធ្វេីឲ្យនាងមិនដែលត្រូវមេីលទឹកមុខអ្នកណាម្នាក់ទេ សូម្បីតែឳពុកម្តាយរបស់នាង ។ តែឈប់សិនសូមកុំច្រលំថានាងគឺជាថូរផ្កាដែលល្អតែមេីលហេីយមិនចេះធ្វេីអីណា នាងបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យដ៏ល្បី ឈីងហ័រ (清华大学) នៃប្រទេសចិន និង សកលវិទ្យាល័យ Harvard University នៅប្រទេសអាម៉េរិក ។ សព្ធថ្ងៃនាងកំពុងបម្រេីការនៅក្រុមហ៊ុនស្ថាបត្យកម្មរបស់គ្រួសារនាងនៅសៀងហៃនេះដែលមានតួរនាទីជាប្រធាននាយកប្រតិបត្តិ ។

ESTÁS LEYENDO
Direction Of Heart ទិសដៅនៃបេះដូង [Khmer] [GxG] [GL]
RomanceShu Xing " រឿងទាំងអស់ដែលកេីតឡេីងពេលនោះជាការយល់ច្រលំ មិនមែនកេីតចេញពីចិត្តខ្ញុំទេ ពួកយេីងទាំងពីរគ្មានថ្ងៃអាចទៅរួចជាដាច់ខាត នាងធ្វេីឲ្យខ្ញុំធុញទ្រាន់នាងមែនទែន Qing Yi " ។ នាងចង់បានលុយប៉ុន្មានខ្ញំឲ្យនាង សុំតែម្យ៉ាងឈប់មករំខានជីវិតខ្ញុំទៀតខ្ញុំខ្ពេីមរំអេី...