ភូមិគ្រឹះដ៏សែនធំស្កឹមស្កៃស្ថិតនៅក្នុងទឹកដីដ៏ធំទំលាយ ធម្មជាតិស្រស់បំព្រង ដេីមឈេីដាំពីមាត់ផ្លូវចូលរហូតទៅដល់ខាងក្នុងជាម្លប់ដ៏សែនត្រជាក់សម្រាប់គ្រួសារតូចមួយដ៏សែនកក់ក្តៅ ។
គិតមកត្រឹមពេលនេះ គ្រួសារមួយនេះទទួលបានកូនប្រុសដ៏សែនឆ្លាតនិងស្រស់ស្អាតមួយឈ្មោះថា Jeon Jaeyun មានកូនតែមួយគ្រាប់ច្បាស់ជាថ្នាក់ថ្នមដូចកែវភ្នែកមិនបណ្ដោយអោយទៅណាតែផ្ដាសបានឡើយ ។
« ខិៗប៉ាៗ » ក្មេងប្រុសតូចច្រឡឹង ដៃជេីងមុខកំផ្លង់ៗ មានសាច់ត្រលកត្រលន់គួរអោយស្រឡាញ់គួរអោយខ្នាញ់ នៅពេលដែលឃើញលោកប៉ាដេីរចូលមកហើយក៏ទម្លាក់របស់លេងចោលរត់តេះតះទៅក្នុងរង្វង់ដៃលោកប៉ាដែលត្រៀមទទួលកូនប្រុសហើយស្រេច
« រីករាយថ្ងៃកំណើតកូនសម្លាញ់ចិត្តរបស់ប៉ា » អ្នកជាប៉ាថេីបថ្ពាល់កូនប្រុសមួយខ្សឺតយ៉ាងខ្នក់ខ្នាញ់ ខណៈពេលនោះដែរក៏ពរកូនប្រុសដេីរសម្ដៅទៅដាក់បង្គុយនៅលេីសាឡុងប្រណីត តែក៏ត្រូវឈប់ដំណើរទច់ង៉ក់ពេលឃេីញប្រពន្ធតូចឈរកាន់ចានបបរនៅមាត់ទ្វារចង្ក្រាន
« មកពីធ្វើការហើយអ្ហេសលោកប្ដី?! មានដឹងថាថ្ងៃនេះជាថ្ងៃអីដែរទេ? » Appa រូបស្រស់ Omega តូច ឈរកាន់ចានបបរសម្រាប់កូនប្រុសដេីរមកជិតស្វាមីហើយក៏សួរទៅកាន់គេ ខណៈពេលដែលដៃចាប់ផ្ដើមធ្វើសកម្មភាពបញ្ចុកបបរកូន
« ចាំមិនដែលភ្លេចទេប្រពន្ធសម្លាញ់ សឺតត » ស្វាមីកំហូចអោនថេីបថ្ពាល់ប្រពន្ធបណ្ដូលចិត្តមួយខ្សឺតវែងញញឹមបេះបួយផ្លែផ្កា អោយគេភ្លេចយ៉ាងណាបាន?ថ្ងៃនេះគឺជាថ្ងៃគម្រប់ខួបនៃក្ដីស្រឡាញ់របស់ពួកគេ ហើយក៏ជាថ្ងៃដែលកូនប្រុសចាប់កំណើតផងដែរ នេះគឺជាកាដូដំធំធេងបំផុតសម្រាប់ពួកគេ
« បងតែងតែរវល់នឹងការងារទុកអូននិងកូនចោល » Taehyung ងរង៉ក់ដាក់ស្វាមីស្របពេលដែលស្វាមីដាក់បង្គុយនៅលេីសាឡុង ឯខ្លួនក៏អង្គុយចុះទៅតាមគេផងដេីម្បីអោយមានភាពងាយស្រួលក្នុងការបញ្ចុកបបរកូនប្រុសបណ្ដូលចិត្ត
« អ្នកណាថា? មួយរយៈនេះទោះបងរវល់យ៉ាងណាក៏មិនដាច់ចិត្តទុកបណ្ដូលចិត្តទាំងពីររបស់បងចោលនោះដែរ មែនទេកូនសម្លាញ់?? » Jungkook ត្រូវជាស្វាមីក៏បកស្រាយទៅប្រាប់ភរិយាហើយក៏ងាកមកសួរកូនប្រុសដែលកំពុងញាំុបបរជាមួយ Appa វិញម្ដង
YOU ARE READING
BE UR FAV PERSON ( COMPLETED )
Romanceដោយសារទង្វើល្អរបស់លោកពូ ធ្វើអោយគេបាក់ចិត្តស្រឡាញ់ដោយភ្លេចពីឋានៈ លោកពូល្អដាក់គេគ្រប់បែបយ៉ាង តាំងពីតូចរហូតដល់ធំ មានតែលោកពូម្នាក់គត់ដែលទទួលបានក្ដីស្រឡាញ់ពីគេ ប៉ុន្តែគ្រប់យ៉ាងផ្ទុយស្រឡះហួសពីការស្មាន ក្រោយពេលដែលមកស្នាក់នៅជាមួយលោកពូអារម្មណ៍ដែលទទួលបានថ្មី...