ភាគ២៧

846 88 28
                                    

ពីរនាក់ពូក្មួយសម្លឹងមុខគ្នាទៅវិញទៅមក បាញ់ក្រសែភ្នែកដាក់គ្នាបង្កប់រយលានអត្ថន័យ បេះដូងលោតញាប់សងខាង បបូរមាត់ញ័រតតាត់ អ្នកម្ខាងបាតដៃស្ទាបទ្រូង អ្នកម្ខាងទៀតដៃព័ទ្ធចង្កេះតូចស្ដើង វាមិនចម្លែកទេដែលពួកគេមានអារម្មណ៍ថាជ្រេញនោះ ។

« លោកពូ...ខ្ញុំឃ្លាន » ជេវ៉ុន ជេវូ រត់ទៅទាញខោលោកពូតិចៗ ខណៈពេលនោះដែរ លោកពូសង្ហាក៏រហ័សដោះលែងក្មួយប្រុស រៀបរឹករៀបពាអោយស្រួលបួលវិញ ស្របពេលដែលជេយ៉ុនក៏ចឹងផង

« ធ្វើដំណើរមកពីឆ្ងាយ បេីមិនឃ្លាន វាចម្លែកពេកហើយទេដឹងក្មួយ? តោះ! ពូនាំទៅសម្រាកសិន ហើយចាំចុះមកញាំុអី! អូខេទេ? » ហុីសុឹង បន្ទាបជង្គង់ចុះបន្តិចទេីបជេវ៉ុន ជេវូ ងក់ក្បាលព្រមគ្នាហេីយក៏ហក់លោតដេីរនៅពីមុខលោកពូ

ហុីសុឹង ដេីរបណ្ដេីរ អោបចង្កេះជេយ៉ុនបណ្ដេីរ មិនដឹងថាជាទង្វើអីទេ តែវាធ្វើអោយជេយ៉ុនអៀនស្ទើរតែជ្រែកដីរត់ទៅហើយ ។

« លែងទៅពូ » ជេយ៉ុន ទះខ្នងដៃរបស់គេតិចៗ ពេលដេីរមកដល់បរិវេណវីឡាតឿ

« អត់ » ដៃមិនលែងហេីយថែមទាំងទាញចង្កេះតូចស្ដើងអោយមកកៀកប្រាណរបស់គេទៀតផង

ជេយ៉ុនលេីកដៃវែកសក់សៀតត្រចៀក ទឹកមុខក៏ក្រហមដូចប៉េងប៉ោះទំ លោកពូមិនត្រឹមតែអោបចង្កេះគេទេ ម្រាមដៃរវាមកម្រេីកអង្អែលចង្កេះតូចរបស់គេអោយរសេីបទៀតផង ។

មកដល់ខាងក្នុងផ្ទះ ម្នាក់ៗក៏អស់កម្លាំងរៀងខ្លួន ជេវ៉ុន ជេវូហក់ទៅដេកនៅលើសាឡុង ហើយក៏ប្រឡែងគ្នាតាមរបៀបក្មេងៗអញ្ចឹងទៅ ។

« ជេវ៉ុន ជេវូ! ថ្នមដៃបន្តិចទៅមេីល កុំរពឹសពេក » ជេយ៉ុន គេចចេញពីលោកពូ ហើយក៏មកច្រតចង្កេះស្ដីណែនាំអោយប្អូនៗសិន ព្រោះពួកគេទាញខ្នេីយគប់គ្នាលេងទៀតហើយ គេខ្លាចថាមិនប្រយ័ត្នធ្វើអោយខូចខាតរបស់របរក្នុងផ្ទះលោកពូ បេីសុទ្ធតែជាវត្ថុមានតម្លៃអញ្ចឹងអី

« លោកពូ ពួកខ្ញុំសុំទោស » ជេវ៉ុន ពេបមាត់ដាក់ពូដឹងថាមានកំហុស ពេលត្រូវបងប្រុសណែនាំ

« សុំទោស? អ្នកណាហាមមិនអោយក្មួយលេង? មានពូនៅទីនេះហើយ ចង់ធ្វើអីធ្វើចុះ តាមសប្បាយ »

BE UR FAV PERSON ( COMPLETED ) Où les histoires vivent. Découvrez maintenant