ភាគ១៥

1K 118 27
                                    

« អឹប* ហុឹម » ពូកម្លោះគ្រហឹមដូចសត្វខ្លាក្នុងបំពង់កតិចៗ ពេលត្រូវក្មួយប្រុសចាប់បឺតមាត់យ៉ាងស្ទាត់ជំនាញ ដៃម្ខាងរបស់គេលូកចូលទៅខាងក្រោយកញ្ចឹងកនាយតូចថែមទាំងក្រសោបវាទាញឡើងលេីតិចៗ ស្របពេលអណ្ដាតគេមិនដឹងកេីតអីក៏លូនចូលទៅក្នុងក្រអូមមាត់ក្មួយប្រុសថែមទាំងកេវអណ្ដាតក្មួយផ្ដោះផ្ដង់ទឹកមាត់អោយគ្នាទៅវិញទៅមកទៀតផង

អារម្មណ៍គេជ្រួលច្របល់ពេលដឹងថាស្ថានភាពក្មួយស្រវឹងទេីបឡេឡឺចាប់គេបឺតមាត់បែបនេះ ចុះបេីលេីសពីនេះទៀត តេីអោយគេត្រូវធ្វើយ៉ាងណា? គេគិតដល់ចំណុចនេះក៏ស្ទុះទាំងកម្រោលដកបបូរមាត់របស់ខ្លួនចេញហើយហើយឡើងក្រោកឈរដកដង្ហើមគឃីសគឃូស ភ័យចង់ស្លាប់ហើយតែក្មួយប្រុសរបស់គេបែរជាដេកលក់មិនដឹងខ្យល់ទៅវិញ ។

« បបូរមាត់ឯងផ្អែមម្លេសបេនចាមីន? » ជេយ៉ុនបង្ហេីរមួយប្រយោគហើយសន្លប់ដេកលក់ឆឹងបាត់ស្មារតី ស្របពេលអ្នកដែលឈរស្ដាប់ ធ្វើទឹកមុខក្រម៉ូវ ជ្រួញចិញ្ចេីមឡើងភ្លាមៗ បេនចាមីនអញ្ចឹងអ្ហេស? មិញហ្នឹងគិតថាគេជាបេនចាមីនមែនបានចាប់គេបឺតមាត់ដូចគ្មានខ្លាចតិចសោះចឹង?
-

ថ្ងៃថ្មីបានឈានចូលមកដល់ ព្រះអាទិត្យរះឡើងបំភ្លឺពាសពេញលោកា សន្សេីមដក់ជាប់រុក្ខជាតិ បក្សាបក្សីហោះឆ្វែលឆ្វាត់ស្រែកជីបអូចពេញភូមិគ្រឹះ ដាស់កម្លោះតូចដែលដេកលក់ស្រួលអោយភ្ញាក់ពីដំណេក ។

ជេយ៉ុនពត់ខ្លួនក្រោកអង្គុយឆ្ងក់ទាំងមិនអស់ងងុយ គេពត់ដៃពត់ជេីងហើយក៏គ្រវីក្បាលតិចៗតាមទម្លាប់របស់មនុស្សខ្ជិលមុននឹងបេីកភ្នែក ។ ក្រោយពេលបេីកភ្នែកក្រឡេកឆ្វេងស្ដាំធ្វើអោយនាយកម្លោះបេីកភ្នែកធំៗ ចំហមាត់ធ្លុងពេលដែលដឹងថានេះជាបរិវេណបន្ទប់របស់លោកពូ ហើយគេមកបានដោយរបៀបណា? គេព្យាយាមងាកឆ្វេងស្ដាំមិនឃើញវត្តមានលោលពូទេីបប្រញាប់សម្រូតចុះពីលេីពូក បោះជំហានដេីម្បីរត់ចេញខាងក្រៅ ។

រត់មិនទាន់ដល់ក្រៅផងក៏ជ្រួសដំំណើរនឹងលោកពូនៅពីមុខបន្ទប់ទឹក លោកពូដេីរចេញមកជាមួយកន្សែងរុំត្រឹមចង្កេះ សក់សេីម បង្ហាញក្បាលពោះប្រាំមួយកង់នៅចំពោះមុខជេយ៉ុនពេញៗភ្នែក ទេីបនាយកម្លោះតូចសម្លឹងមើលវាមិនដាក់សោះ ។

BE UR FAV PERSON ( COMPLETED ) Where stories live. Discover now