ភាគ៣៦

870 98 49
                                    

« អ្ហឹកៗ ខ្ញុំធ្វើមិនបានទេពូ... »

« ត្រូវតែធ្វើអោយបាន ធ្វើនេះមិនមែនធ្វើដេីម្បីអ្នកណា ឯងច្បាស់ជាស្រឡាញ់ពូហើយពិតទេ? ចនជេយ៉ុន? ឯងច្បាស់ជាចង់ឃើញពូមានក្ដីសុខហើយពិតទេ? បេីឯងបំភ្លេចគ្រប់យ៉ាងទៅបាន ហើយចាកចេញពីជីវិតពូត្រឡប់មកជាលាជាពូនិងក្មួយវិញ នេះហើយជាក្ដីសុខរបស់ពូនោះ »

« ពូ....អ្ហឹកៗ »
« ឆាប់ក្រោកឡើងមក... » ហុីសុឹង លាបាតដៃឡើងមក បំណងចង់អោយជេយ៉ុនក្រោកឡើង លេីកនេះគេនិយាយដោយស្រួលមិនគំហក មិនមោះមាំ តែទោះជាយ៉ាងណាក៏នៅតែបំផ្លាញបេះដូងជេយ៉ុនដដែល

« ខ្ញុំដួល...ខ្ញុំក៏អាចក្រោកខ្លួនឯងទៅបាន ពូមិនបាច់មកធ្វើជាចិត្តល្អនៅពេលនេះទេ បេីពូចិត្តល្អតាំងពីដំបូង ស្មាននេះខ្ញុំមិនមកអង្គុយយំទេ » ថាហើយនាយតូចក៏ស្ទុះក្រោកឈរឡេីងពេញកម្ពស់ ដៃសងខាងលេីកទៅបោសវាសធូលីហើយក៏ជូតទឹកភ្នែកអោយស្អាតចេញពីថ្ពាល់ បន្ទាប់មកក៏ដេីរហួសលោកពូត្រឡប់ទៅវិញមិននិយាយស្ដីមួយម៉ាត់

ឯលោកពូក៏ដកដង្ហើមធំតាមហ្នឹងទៅ...
-
[ ថ្ងៃស្អែក ]
ថ្ងៃនេះហើយជាថ្ងៃដែលពួកគេត្រូវត្រឡប់ទៅវិញត្បិតថាមកនេះមានរយៈពេលខ្លីក៏ដោយ បំណងថាចង់មកអោយបានកន្លះខែ សុខៗជេយ៉ុនក៏ទទូចចង់ទៅវិញភ្លាមៗ ទេីបលោកពូបានត្រៀមគ្រឿងដំណើរសម្រាប់ក្មួយគេហេីយលេីកនេះគេក៏ទៅផង មិនត្រឹមតែប៉ុណ្ណោះទេ លី ជេអុីន ក៏តោងដៃទៅជាមួយផងដែរ ។

ជេយ៉ុន អង្គុយនៅចុងម្ខាងស្របពេលដែលជេវ៉ុន ជេវូ ចូលទៅគេងនៅឯខាងក្នុងបាត់ដោយសារអាកាសធាតុនៅខាងក្រៅរៀងក្ដៅគួរសម ណាមួយត្រូវធ្វើដំណើរផ្លូវទឹកឆ្ងាយផង ។

ជេយ៉ុន អង្គុយសម្លឹងមើលសមុទ្រដាច់កន្ទុយភ្នែក ទាំងក្នុងចិត្តឈឺចុកចាប់អួលណែនពេញប្រអប់ទ្រូង គេខំប្រឹងខាំមាត់បន្លំមេីលទេសភាពព្រោះមិនចង់អោយលោកពូឃេីញកែវភ្នែករលីងរលោងពោរពេញដោយដំណក់ទឹកភ្នែករបស់គេនោះឡេីយ ។

ត្រចៀកគេមិនបានហឹង ទោះភ្នែកមិនបានក្រឡេកមេីល ទោះជាយ៉ាងណាគេក៏បានស្ដាប់លឺសន្ទនាប្រកបដោយភាពសប្បាយរីករាយសេីចកក្អឹករបស់លោកពូនិងសង្សារលោកពូគ្រប់ម៉ាត់ សព្វនាមអូនបងប្ដីសម្លាញ់ប្រពន្ធសម្លាញ់ហៅគ្នាពេញមាត់គ្មានកេរ្តិ៍ខ្មាសគិតថាលាក់មុខអោយក្មេងនោះឡើយ ។

BE UR FAV PERSON ( COMPLETED ) Tahanan ng mga kuwento. Tumuklas ngayon