ភាគ៣៨

814 90 28
                                    

ហុីសុង ឆ្លើយតបសំណួរក្មួយប្រុសជាមួយកែវភ្នែកប្រកបដោយចិត្តដាច់ គេសុខចិត្តជ្រើសរើសការកុហកប្រសើរជាងការនិយាយការពិតថាគេធ្លាប់គិតបែបនេះទៅលេីក្មួយប្រុស គេធ្លាប់ស្រឡាញ់ ធ្លាប់ពេញចិត្ត ធ្លាប់ប្រាថ្នាប៉ុន្តែពេលនេះគេដេីរដល់ផ្លូវទាល់ហើយជម្រើសគេប្រៀបដូចជាសមីការក្នុងការដោះស្រាយលំហាត់ដែលមានឫសពីរមិនដឹងថាគួរយកមួយណាមកជំនួសយ៉ាងអញ្ចឹង ។

រវាងជេអុីននិងជេយ៉ុន តេីគួរជ្រើសយកម្នាក់ណា? ម្នាក់មួយស្រឡាញ់ជាអនាគត ម្នាក់មួយទៀតមិនចង់បាត់បង់ ទំនាក់ទំនងពូក្មួយ វាហួសព្រំដែនសម្រាប់គ្រប់គ្នាខ្លាំងណាស់...ប្រសិនបើពេលនេះគេជ្រើសរើសយកជេយ៉ុន តេីមានអ្នកណាដែលយល់ស្របស្នេហាគេនោះ? ផ្ទុយទៅវិញគ្រប់គ្នាច្បាស់ជាវាយប្រហារគេមិនខាន ។

អតីតកាលគេធ្លាប់ធ្វើបាបចិត្តបងប្រុសបង្កើតរហូតដល់ថ្នាក់បេះដូងស្ទើរលែងដំណើរការចូលបន្ទប់សង្គ្រោះបន្ទាន់ជិតមួយអាទិត្យទម្រាំដឹងខ្លួនវិញ ម៉ាក់របស់គេជាដេីមហេតុធ្វើអោយម៉ាក់របស់បងប្រុសស្លាប់ ប៉ុន្តែបងប្រុសគេនោះទោះមានម្ដាយទីទៃក៏ដោយនៅតែមានចិត្តអាណិតស្រឡាញ់ដល់គេហើយចិញ្ចឹមគ្រប់សព្វបែបយ៉ាងទៀតផង បេីគេជ្រើសរើសយកជេយ៉ុននោះ នេះគេមិនធ្វើបាបចិត្តបងប្រុសទ្វេរដងហើយទេអ្ហេស?

គេកំពុងបំផ្លាញអនាគតកូនបងប្រុសរបស់គេហើយ...គេត្រូវតែដាស់សតិខ្លួនឯង!

« អ្ហឹកៗ.... » លឺប្រយោគលោកពូហេីយ ជេយ៉ុនខាំមាត់ទន់ជង្គង់ដួលទៅលេីឥដ្ឋការ៉ូ បាតដៃសងខាងរបស់គេទប់លំនឹងខ្លួនឈ្ងោកមុខស្រែកយំលែងខ្មាសលោកពូទៅហេីយ គេឈឺចាប់ណាស់ ឈឺចាប់ដែលលង់ខ្លួនជ្រុលស្រឡាញ់លោកពូដល់ថ្នាក់នេះ បេីគេដឹងថាមានថ្ងៃនេះ គេច្បាស់ជាទុកឱកាសអោយអ្នកដែលចូលមកចែចង់គេហេីយ

« ទៅគេងចុះ... » ហុីសុង គ្រាន់តែប្រាប់ក្មួយតាមធម្មតា គេជិតដាច់ណាស់ គេឈរធ្មឹងមិនកម្រើកគេគ្មានចិត្តសូម្បីតែលេីកក្មួយឡើង

« ខ្ញុំ...ខ្ញុំមិនដែលគិតថា...ពូនឹងនិយាយបែបនេះមកកាន់ខ្ញុំនោះទេ...កន្លងមកនេះ...អ្ហឹកៗ...ខ្ញុំល្ងង់ដែលជឿសម្ដីពូខ្លាំងណាស់ ពិតទេ...? អ្ហឹកៗ...ពិតដែរទេ...លោក...ពូ? »

BE UR FAV PERSON ( COMPLETED ) Dove le storie prendono vita. Scoprilo ora