ព័ត៌មានបានល្បីសុះសាយទូទាំងប្រទេស បណ្ដាអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសគ្រប់គ្នាកំពុងជ្រួលច្របល់ជាខ្លាំងរងចាំតារាល្បីចេញមកបកស្រាយ ហើយពេលនេះដំណឹងគេស្ងាត់ឆឹង!!!
មកដល់វេលានេះជេីងហោះហើរពីប្រទេស K - E ក៏បានចុះចត Heeseung ចាប់ផ្តើមបុកពោះភេីតៗ ពេលឃើញអ្នកសារព័ត៌មានថែមទាំងអ្នកគាំទ្ររាប់សិបរយនាក់កំពុងកកុញគ្នានៅពីមុខព្រលានយន្តហោះ គេបិទមុខជិតជាមួយឈុតខ្មៅមេីលសឹងតែមិនស្គាល់ បន្ទាប់មកគេក៏បង្ខំចិត្តចេញតាមច្រកសម្ងាត់វិញដេីម្បីសុវត្ថិភាពគេផ្ទាល់ ។
« ហុឹម! » មកដល់ក្នុងឡានទំនើប Heeseung ដកដង្ហើមធំមួយរំពេចបន្ទាប់មកក៏ទាញម៉ាសចេញ ជញ្ជក់មាត់យ៉ាងក្ដៅក្រហាយ គេខឹងស្ទើរស្ទះឈាមទៅហេីយ គេចង់ដឹងខ្លាំងណាស់ថានរណាជាអ្នកធ្វើអោយរឿងទាំងអស់នេះកេីតឡេីងមក? បេីគេរកមុខឃើញ គេច្បាស់ជាមិនលេីកលែងទោសនោះទេ
« ចេញដំណើរទៅកោះ JINJU ឥឡូវនេះ! ហើយជូនដំណឹងទៅពួកវាផងថាអោយត្រៀមអូប័រមួយគ្រឿងសម្រាប់ខ្ញុំ ខ្ញុំនឹងទៅរស់នៅទីនោះ! » Heeseung ប្រាប់ទៅកាន់ជំនិតដែលកំពុងក្ដាប់ចង្កូតឡាន
« ចា...ចាហ្វាយ?! ចុះរឿងព័ត៌មាននោះ?? » ជំនិតគេងាកមកសួរជ្រួញចិញ្ចេីម រំពេចនោះគេស្រាប់តែសម្លក់ជំនិតគេភ្លាម
« ចេះដឹងស្អីម្លេះ??បេីឯងបារម្ភណាស់ ឯងទៅធ្វើតារាវិញទៅ! »
« បាទ...ខ្ញុំមិនហ៊ានទេ » ជំនិតរូបស្រស់លេបទឹកមាត់ក្អឹកៗ ហើយក៏បង្ខំចិត្តលេបពាក្យសម្តីទាំងប៉ុន្មានចូលពោះវិញអោយអស់បេីហ៊ានតែសួរទៀត ចាហ្វាយគេច្បាស់ជាសម្លាប់គេពុំខាន!!
-
[ 5 ឆ្នាំកន្លងផុតទៅ ]ព្រះអាទិត្យរៀបអស្តង្គត សម្លេងទឹករលកបោកផ្ទប់ច្រាំង ដេីមដូងយោលទៅតាមជំនោរខ្យល់បង្កើតជាតន្រ្តីមួយដ៏សែនពិរោះអង្រួនចិត្តនាយកម្លោះដែលដេកនៅលេីអង្រឹងក្រោមដេីមដូងងាកសម្លឹងមេីលព្រះអាទិត្យរៀបលិចមិនដាក់ ។
ជីវិតគេមកនៅទីនេះស្ងប់ស្ងាត់ម្យ៉ាង គេបានបេីកសណ្ឋាគារថែមទាំងកាស៊ីណូនៅកោះនេះ មេីលទៅជីវិតគេដូចជាស្ងប់ស្ងាត់ណាស់ព្រោះគេបានប្រើជីវិតសាមញ្ញៗរបស់គេនៅទីនេះយ៉ាងសប្បាយ មិនខ្វល់ខ្វាយពីអ្វីទាំងអស់ ទាំងដែលរឿងគេនៅមិនទាន់ស្ងប់ស្ងាត់ព្រោះអ្នកគាំទ្រនៅតែស្វែងរកដំណឹងគេឥតសប្បេីយប៉ុន្តែគេបែរជាមិនគិតនាំតែឈឺក្បាលទៅវិញ
នៅសុខៗ Heeseung ស្រាប់តែនឹកឃើញដល់ក្មួយប្រុសជាទីស្រឡាញ់ មិនគិតយូរក៏ទាញទូរស័ព្ទចុចតេទៅបងប្រុសភ្លាមព្រោះមានតែបងប្រុសប៉ុណ្ណោះដែលដឹងថាគេនៅទីណា :
« ហេឡូ! ជេយ៉ុននៅដែរទេ? » គ្រាន់តែដឹងថាបងប្រុសចុចលេីកភ្លាម នាយកម្លោះក៏ផ្ដេីមសួរបងប្រុសពីក្មួយប្រុសភ្លេត
( ឯងមានការស្អីទេីបរកតែកូនយេីង? )
« នឹកក្មួយក៏មិនបានដែរមែន? »
( នឹកស្ទើររាល់ថ្ងៃ តេស្ទើររាល់ថ្ងៃ វារំខាន! )
« ជេយ៉ុននៅទេ? » គេសួរម្ដងទៀត« លោកពូ!!អូននៅទីនេះ » សម្លេងស្រែកចេញពីមាត់ក្មួយប្រុសក៏លេចចេញមកស្របពេលដែលគេកំពុងរត់តេមតាមឡើងមកលើពូកអង្គុយលើភ្លៅលោកប៉ាហើយក៏ទាញទូរស័ព្ទពីលោកប៉ាមកនិយាយជាមួយលោកពូយ៉ាងលឿន :
« លោកពូរកអូនមែនទេ? »« បាទពិតមែនហើយ! អូហូ...នេះក្មួយពូទេីបតែមកពីរៀនមែនទេ? » ស្នាមញញឹមលេចចេញមកពេលឃើញវត្តមានក្មួយប្រុសនៅត្រង់កញ្ចក់ទូរស័ព្ទ គេហាក់ដូចជាមានក្ដីសុខម្លេសទេពេលលឺសម្លេងក្មួយម្ដងៗ លឺកាលណាទុក្ខកង្វល់សាយចេញពេលនោះ
« បាទ! »
« នឹកពូដែរទេជេយ៉ុន? »
« នឹកណាស់ នឹកលោកពូបំផុត អូនមិនដឹងថាពេលណាលោកពូមកលេងអូនទៀតទេ »
« នេះនឹកដល់ថ្នាក់បំផុតផងហ៎? »
« បាទ!!នឹកលោកពូជាងគេ »
« ពូក៏នឹកជេយ៉ុនដែរណា »
« មាត់ថានឹក ហេតុអីលោកពូមិនមកលេងអូន? »
« ព្រោះការងារពូរវល់នោះអី »
« តេីការងារលោកពូសំខាន់ជាងអូនប៉ុណ្ណា? »
KAMU SEDANG MEMBACA
BE UR FAV PERSON ( COMPLETED )
Romansaដោយសារទង្វើល្អរបស់លោកពូ ធ្វើអោយគេបាក់ចិត្តស្រឡាញ់ដោយភ្លេចពីឋានៈ លោកពូល្អដាក់គេគ្រប់បែបយ៉ាង តាំងពីតូចរហូតដល់ធំ មានតែលោកពូម្នាក់គត់ដែលទទួលបានក្ដីស្រឡាញ់ពីគេ ប៉ុន្តែគ្រប់យ៉ាងផ្ទុយស្រឡះហួសពីការស្មាន ក្រោយពេលដែលមកស្នាក់នៅជាមួយលោកពូអារម្មណ៍ដែលទទួលបានថ្មី...