ភាគ៤៩

923 110 39
                                    

ជំហានមួយៗរត់បោះឆ្ពួយពេញសួនច្បារ តាមដោយផ្ទៃមុខពោរពេញដោយស្នាមញញឹមក្រោយកែវភ្នែកប្រទះនិងក្មេងប្រុសម្នាក់កំពុងឈរយ៉ាងស្ងៀមស្ងាត់តែម្នាក់ឯងដែលសម្លឹងមើលផ្កាកំពុងរីកលម្អ
« ហុីសានកូនប្រុសប៉ា... » ម្ចាស់សម្លេងលុតជង្គង់ចុះទល់កែងជេីង ស្របពេលដៃក្រសោបចង្កួយស្មាកូនប្រុសប្រកបដោយសម្លេងញ័រៗពោរពេញដោយការរំភេីបចិត្តពន់ពេក នៅពេលដឹងថានេះជាកូនប្រុសរបស់គេគឺកូនប្រុសបង្កើតរបស់គេតែម្ដង

« កុំប៉ះខ្ញុំ!!!!! »
ស្នាមញញឹមលេីផ្ទៃមុខក៏ត្រូវរលត់បាត់ក្រោយពេលត្រូវកូនប្រុសទាញដៃរបស់ខ្លួនចេញ ក្រោយមកហើយក្មេងម្នាក់នោះក៏លេីកដៃបោសសម្អាតកន្លែងដែលគេប៉ះប្រៀបដូចបោសសម្អាតធូលីទៀតផង...

« ហុីសាន? អ្នកណាបង្រៀនអោយកូនធ្វើបែបនេះ? ក្មេងមិនល្អទេ » ទោះគេអន់ចិត្តនិងទង្វើកូនក៏គេនៅតែប្រាប់កូនដោយបំណងល្អដដែលហ្នឹង

« កុំហៅខ្ញុំថាកូន!!! ខ្ញុំគ្មានប៉ាដូចជាលោក!!! លោកជាមនុស្សចាស់ដែលចិត្តអាក្រក់!!! » សម្ដីប្រកបដោយកំហឹងចេញពីមាត់របស់ក្មេងប្រុសម្នាក់នេះដែលស្រដីគំហកទៅកាន់អ្នកនៅចំពោះមុខ

« ហុីសាន? ហេតុអីក៏កូនគិតបែបនេះ? »

« លោកជាមនុស្សអាក្រក់!!!! លោកធ្វើបាបចិត្តរបស់ appa ខ្ញុំ!!! លោករៀបការជាមួយអ្នកផ្សេង!!! ខ្ញុំគ្មានប៉ាដូចជាលោកទេ!!! កុំហៅខ្ញុំថាកូនអោយសោះ!!! ខ្ញុំស្អប់!!! ស្អប់លោកខ្លាំងណាស់!!!! »

« ហុីសាន...កូនស្ដាប់ប៉ាបកស្រាយសិនបានទេកូន?? ស្ងប់អារម្មណ៍សិនទៅណា ប៉ាអាចបកស្រាយបាន »

« ចេញទៅ!!! ចេញអោយផុតពីមុខខ្ញុំទៅ ហើយកុំត្រឡប់មកអោយខ្ញុំឃើញលោកទៀតអោយសោះ ខ្ញុំខ្ពេីមមុខរបស់លោក!!!!! ខ្ញុំមិនចង់ស្ដាប់ការបកស្រាយអីចេញពីមាត់របស់លោកទាំងអស់!! »

« ហុីសាន?!!!!!!! »
...
« ហុីសាន!!!!!! » សម្រែកមួយទំហឹងត្រូវកន្ត្រាក់ខ្លួនរបស់គេអោយក្រោកអង្គុយមួយរំពេច គេបែកញេីសបុិនគ្រាប់ពោតជោគថ្ងាសទាំងមូល ជោគខ្នង ទេីបត្រូវដកដង្ហើមចេញពីមាត់បណ្ដេញអារម្មណ៍ដែលកំពុងភ័យក្នុងដេីមទ្រូងក្រោយសុបិន្តឃើញកូនប្រុស

BE UR FAV PERSON ( COMPLETED ) Where stories live. Discover now