ភាគ៦

1K 107 22
                                    

( ក្មេងមួយនេះ ក្បាលខូចតាំងពីតូច ) Heeseung គិតនៅក្នុងចិត្តថែមទាំងអស់សំណើច មិនគិតយូរ គេក៏លោមុខទៅថេីបក្មួយប្រុសបណ្ដូលចិត្តដោយមិនរារែកទេីបធ្វើអោយនាយតូចញញឹមយ៉ាងសប្បាយចិត្ត

« យ៉ាងណាហើយ? បាត់ខឹងឥឡូវនេះបានរឺនៅ ម្ចាស់ចិត្តពូ? » ក្រោយពេលងេីបមុខចេញ Heeseung ក៏សួរក្មួយកំហូចខ្លួន ឯនាយតូចក៏ងក់ក្បាលប៉ក់ៗ ញញឹមដោយការសមចិត្តវិញ

« លោកពូចាំអូននៅត្រង់នេះណា អូនសុំងូតទឹកតែមួយភ្លេត តេីបានទេ? »

« មិនបានទេ » គេឆ្លើយវិញដាច់ក្បាលកន្ទុយ

« Awww!?? ហេតុអីទៅ អូនមិនទាន់បានងូតទឹកបន្តិចផង »

« គឺ...ពូបាត់មុខក្មួយមិនបាននោះអី!! »

« ហុឺ...អូនងូតទឹកតែបន្តិចទេណាលោកពូ »

« យ៉ាងណាក៏មិនសុខចិត្ត ទាល់តែពូបានងូតទឹកជាមួយក្មួយទេីបពូសុខចិត្ត »

« ប៉ុន្តែលោកពូងូតហើយៗហ្នឹង » ជេយ៉ុន ជ្រួញចិញ្ចេីមដាក់លោកពូ ឯលោកពូកាលដែលត្រូវក្មួយចាប់បានហើយក៏ព្យាយាមធ្វើមុខមាំងៗដូចមិនដឹងខ្យល់អី

« អ្នកណាថា? អាកាសធាតុនៅទីនេះស្រាប់តែក្ដៅចម្លែក ប្រសិនបើមិនបានងូតទឹក ពូហាក់ដូចមិនសប្បាយស្រណុកចិត្តបន្តិចសោះ » គេជ្រើសរើសការកុហកប្រសើរជាងការប្រាប់ការពិតទៅដល់ក្មួយថាគេចង់ងូតទឹកជាមួយក្មួយព្រោះគេខានងូតយូរដែរហើយ តាំងពីក្មួយគេកេីតមក នៅពេលដែលជាទារកតូចគេតែងតែងូតទឹកអោយក្មួយគេជារៀងរាល់ថ្ងៃ ចុះពេលនេះ? ហេតុអីគេនៅតែចង់មានអារម្មណ៍ងូតទឹកជាមួយក្មួយរាល់ពេលវេលា??

« អញ្ចឹងតោះ!!! let's gooooo!! » ជេយ៉ុន ស្រែកហេីយ លោកពូក៏ពរទៅកាន់បន្ទប់ផ្ទាល់ខ្លួនរបស់គេតែម្ដងទៅ ធ្វើបែបនេះក៏ស្រណុកចិត្តម្យ៉ាងផង

-

[ បន្ទប់ទឹក ]

Heeseung ទម្លាក់ក្មួយប្រុសចុះនៅលើការ៉ូថ្នមៗ ហេីយក៏ឈរច្រតចង្កេះមុននឹងប្រាប់ក្មួយថា :
« ដោះអាវខោចេញ ហើយចាំចូលអាងងូតទឹក »

« ដោះខោអាវខ្លួនឯងមែនទេ? » ជេយ៉ុន សួរលោកពូព្រោះអីរាល់ពេលងូតទឹកភាគច្រើន Appa របស់គេហ្នឹងហើយជាអ្នកងូតអោយគេ ដោះខោអាវអោយគេ ស្លៀកពាក់អោយគេថែមទៀតផង

BE UR FAV PERSON ( COMPLETED ) Where stories live. Discover now