ពីរឆ្នាំកន្លងផុតទៅ...
រយៈពេលច្រើនឆ្នាំកន្លងមកនេះ ស្នេហាពួកគេសមរលូនខ្លាំងណាស់គ្មានភាពរកាំរកូស គ្មានអ្នកណាមកធ្វើជាមាជ្រែក មានសេចក្តីសុខស្ទើររាល់ថ្ងៃគ្មានលស់មួយថ្ងៃនោះឡើយ។ទីបំផុតពួកគេក៏ទទួលបាននូវសមាជិកគ្រួសារចនម្នាក់ទៀត នោះជាកូនប្រុសដ៏គួរអោយស្រឡាញ់របស់ជេយ៉ុននិងហុីសុង ។ ក្មេងម្នាក់នេះមុខស្រដៀងហុីសុងខ្លាំងណាស់ ហើយវត្តមានរបស់គេធ្វើអោយគ្រួសារចនកាន់តែមានសេចក្តីសុខពីមួយថ្ងៃទៅមួយថ្ងៃ ទាំងជុងហ្គុកនិងថេយ៉ុងឥឡូវនេះស្រឡាញ់ចៅចង់លេីសឪរបស់គេទៅទៀត ។
ហុីសុងបានមេីលថែជេយ៉ុនរយៈកាលកន្លងមកនេះដែលមិនធ្លាប់ធ្វើអោយមានអារម្មណ៍ទេីសទាល់សូម្បីតែមួយដង គេបានបំពេញកាតព្វកិច្ចជាបុរសដ៏ល្អសម្រាប់ជេយ៉ុនមកជារៀងរាល់ថ្ងៃ ហើយក៏មិនដែលមានអារម្មណ៍ថាធុញទ្រាន់នោះឡើយ ។
ចំណែកឯជេអុីនវិញនោះ ពេលនេះលឺដំណឹងមកថាក៏ទទួលបានការព្យាបាលយ៉ាងដិតដល់ពីសំណាក់ពេទ្យនៅឯបរទេស បន្ទាប់ពីជាសះស្បើយហើយនោះគេក៏បានត្រឡប់មកសុំការអភ័យទោសពីជេយ៉ុននិងហុីសុងរួចរាល់ហើយដែរ ហើយក៏គ្មានការគុំគួនអ្វីតទៀតព្រោះគេដឹងច្បាស់ហើយថា វាមិនអាចមានថ្ងៃបកក្រោយដែលហុីសុងនឹងត្រឡប់មកស្រឡាញ់គេម្ដងទៀតទេ ទេីបគេព្យាយាមកាត់ចិត្តម្ដងបន្តិចៗរហូតដល់ចាត់ទុកហុីសុងជាបងប្រុសវិញ ។
ឥឡូវឈប់រៀបរាប់ត្រឹមនេះហើយយើងមកងាកមេីលត្រង់នេះវិញម្ដង...
ពិធីមង្គលការមួយដ៏ប្រណីតធ្វេីឡេីងនៅក្នុងអគារ មានការតុបតែងរចនាក្បូរក្បាច់យ៉ាងប្រណីតនិងធំសម្បើមអស្ចារ្យ ចាប់តាំងពីមាត់ផ្លូវចូលរហូតដល់ខាងក្នុងកម្មវិធីមានដេគ័រផ្កាស្រស់បញ្ចេញក្លិនក្រអូបសាយភាយគ្រប់ប្រភេទទាក់ចិត្តភ្ញៀវកិត្តិយសដែលភាគច្រើនជាអ្នកធំអោយមកចូលរួមនិងកោតស្ញប់ស្ញែងសរសើរក្រៃលែងទៅដល់ម្ចាស់កម្មវិធីហើយក៏មិនបាននិយាយដេីមជីបអូចៗអ្វីដែរ ។
ភ្ញៀវកិត្តិយសទាំងអស់អង្គុយតាមតុរៀងៗខ្លួន ស្របពេលកូនកម្លោះគ្រងឈុតគ្រហ៊្សែពណ៌ខ្មៅយ៉ាងស្រស់សង្ហា សក់ត្រូវរៀបរយស្អាត ក្លិនខ្លួនក្រអូប ស្នាមញញឹមស្រស់បស់លេីកសម្រស់អាយុសាមក្រាស់របស់គេអោយដូចក្មេងអាយុម្ភៃ ឈរនៅលើវេទិកាមានអាចារ្យឈរនៅកណ្ដាល ។
VOCÊ ESTÁ LENDO
BE UR FAV PERSON ( COMPLETED )
Romanceដោយសារទង្វើល្អរបស់លោកពូ ធ្វើអោយគេបាក់ចិត្តស្រឡាញ់ដោយភ្លេចពីឋានៈ លោកពូល្អដាក់គេគ្រប់បែបយ៉ាង តាំងពីតូចរហូតដល់ធំ មានតែលោកពូម្នាក់គត់ដែលទទួលបានក្ដីស្រឡាញ់ពីគេ ប៉ុន្តែគ្រប់យ៉ាងផ្ទុយស្រឡះហួសពីការស្មាន ក្រោយពេលដែលមកស្នាក់នៅជាមួយលោកពូអារម្មណ៍ដែលទទួលបានថ្មី...