ភាគ៣៩

858 103 19
                                    

អស់រយៈពេលច្រើនថ្ងៃកន្លងទៅ គិតចាប់ពីថ្ងៃដែលជេយ៉ុនឈប់ស្រដីរកលោកពូមក គេក៏បានសុំលោកប៉ានិង Appa មករស់នៅខនដូវិញ គេមិនអាចទ្រាំរស់នៅភូមិគ្រឹះតទៀតនោះឡើយ គេមិនចង់ឃើញមុខរបស់លោកពូនោះទេ ។

កាលពីដំបូងឡើយ ថេយ៉ុងមិនអនុញ្ញាតតែជុងហ្គុកអនុញ្ញាត យ៉ាងណាកូនពូជរបស់គេ ចង់បានអីត្រូវតែបានដូចចិត្តស្រាប់ហើយ គេមិនដែលជំទាស់និងបំណងរបស់កូនម្ដងណាទេ ។

ជេយ៉ុន សុំអនុញ្ញាតលោកប៉ាចូលរៀនខាងផ្នែកវិស័យសិល្បៈ នេះជាបំណងប្រាថ្នារបស់គេដែលចង់ក្លាយជាតារាល្បី ថ្មីៗនេះគេកំពុងវិវត្តខ្លួនរៀនខាងផ្នែកសិល្បៈផងនិងមិនបានរៀនខាងសេដ្ឋកិច្ចនោះឡើយ គេសុំនិយាយជាមួយលោកប៉ាត្រង់ៗថា គេមិនចាប់អារម្មណ៍រឿងក្រុមហ៊ុននោះទេ ។

ទំនាក់ទំនងរវាងគេនិងលោកពូបានចប់អស់ហើយ បេីគិតតាំងពីថ្ងៃនោះមកម្លេះ គេមិនដែលឃើញមុខលោកពូ រឹតតែមិនបានតាមដានព័ត៌មានរបស់លោកពូពីអ្នកណា គេបានត្រឡប់ទៅធ្វើជាជេយ៉ុនកាលពីមុន គឺជេយ៉ុនដែលនឹកតែរឿងសប្បាយមិនចេះខ្វាយខ្វល់ពីរឿងស្នេហា ។

[ STUDIO ]

ស្ថានភាពវឹកវររញ៉េរញ៉ៃរបស់អ្នកនៅទីនេះកំពុងមមាញឹកក្នុងការផាត់មុខតុបតែងខ្លួនអោយកម្លោះតូចដេីម្បីត្រៀមថតផ្សាយពាណិជ្ជកម្មមួយ ថ្មីៗនេះ គេទទួលបានការងារជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនសម្លៀកបំពាក់មួយដែលជាប្រេនល្បីប្រចាំសកលលោក មានរយៈពេលខ្លីណាស់ដែលគេបានរៀនសូត្រការងារទាំងនេះប៉ុន្តែគេដូចមានទេពកោសល្យអស្ចារ្យបំផុតជាងអ្នកឯទៀត បែបនេះហើយទេីបគេចាប់ផ្ដើមទទួលបាននូវប្រជាប្រិយភាពបន្តិចម្ដងៗ ។

បន្ទាប់ពីថតចប់អស់ហើយគេក៏ត្រូវមកផ្លាស់សម្លៀកបំពាក់ចេញម្ដង ដេីម្បីត្រៀមត្រឡប់ទៅខនដូរបស់គេវិញ ប៉ុន្តែក៏មិនភ្លេចទៅកាន់អ្នកចាត់ការផ្ទាល់ខ្លួនរបស់គេថា :
« បងហាឌី! សប្ដាហ៍ក្រោយនេះខ្ញុំមានកាលវិភាគអ្វីខ្លះ? ជួយឆែកបន្តិចមក »

« ចា...គឺគ្មានទេណាចា...ប៉ុន្តែអ្នកប្រុសត្រូវទៅចូលរួមកម្មវិធីមង្គលការរបស់លោកពូណាចា! » ហាឌី ភេទទីបី ជាអ្នកចាត់ការរបស់ជេយ៉ុន

BE UR FAV PERSON ( COMPLETED ) Tempat cerita menjadi hidup. Temukan sekarang