« ថេីបអញ្ចឹង លោកពូគិតអីលេីខ្ញុំ? »
« គ្រាន់តែថេីបលួងប៉ុណ្ណោះ គ្មានអីលេីសពីនេះនោះទេ សម្រេចថាបាត់ខឹងពូហេីយ? »
« ខ្ញុំស្រួលលួងណាស់មែនទេលោកពូ? »
« ស្រួលណាស់ ស្រួលបែបនេះហើយទេីបពូចូលចិត្តតាមលួងក្មេងបែបនេះ »
« អញ្ចឹងមិនមែនព្រោះលួងខ្ញុំចេញពីចិត្តទេអ្ហ? »
« ពូទទួលស្គាល់ក៏បានដែរណា តែថា... »« ខ្ញុំចង់ត្រឡប់ទៅបន្ទប់ខ្ញុំវិញ » ជេយ៉ុនគេចមុខចេញទៅម្ខាង ទឹកមុខក៏ធ្លាក់ចុះមួយរំពេច លោកពូយល់សាច់ការក៏ក្រោកឈរឡើងពេញកម្ពស់លូកដៃជ្រែកចូលហោប៉ៅមុននឹងស្រដី:
« ទៅចុះ បេីបាត់ខឹងហើយ » ហុីសុឹង មិនឃាត់មិនហាម ទេីបនាយតូចក្រោកអង្គុយសម្លឹងមុខលោកពូមួយពព្រិច ហើយក៏វារចុះពីលើពូក
« ជេយ៉ុន ពេលនេះពួកយើងមិនសមគ្នាទេ ទុកអោយពេលវេលាជាអ្នកគិតគូរទៅចុះ ក្មួយនៅក្មេងខ្ចីទេីបពូមិនអាចគិតអីលេីសពីនេះបាន បេីពេលនេះក្មួយពេញវ័យ ពូនឹង.... »« មិនបាច់និយាយអីច្រើន ខ្ញុំក៏មិនបានគិតអីលេីលោកពូ ខ្ញុំនៅក្មេងមិនសមនឹងមនុស្សចាស់ ខ្ញុំសមតែស្រឡាញ់គ្នាជាមួយបុរសមានវ័យដំណាលខ្ញុំ...លោកពូមិនបាច់ភ័យនោះទេ ខ្ញុំនឹងមិនគិតអ្វីលេីសពីពូក្មួយឡេីយ ហើយរឿងដែលបានកេីតឡើងមក វាសុទ្ធតែកំហុសអចេតនាត្រឹមតែមួយថ្ងៃ វាងាយស្រួលនឹងបំភ្លេចសម្រាប់ខ្ញុំផ្ទាល់ » ជេយ៉ុន ងាកមករៀបរាប់ទាំងអួលដេីម.ក បេីគេកេីតលឿនជាងនេះ លោកពូច្បាស់ជាស្រឡាញ់គេដូចគេស្រឡាញ់លោកពូ ស្រដីហើយក៏បែរខ្នងដេីរចាកចេញទៅទាំងហូរទឹកភ្នែក
« Aww?! Jaeyun កូនចូលទៅបន្ទប់លោកពូរបស់កូនធ្វើអី? » ថេយ៉ុង ដែលទេីបនឹងមកពីក្រៅ បំណងថាឡើងមកហៅកូនប្រុសអោយចុះទៅ ប៉ុន្តែមកដល់មាត់ជណ្តើរក៏ប្រទាក់ដំណើរកូនដេីរចេញពីបន្ទប់របស់លោកពូ
« លោកពូហៅខ្ញុំមកចរចា » ជេយ៉ុន ជ្រើសយកការកុហកហើយក៏ប្រាប់ Appa ដោយមិនស្ទាក់ស្ទើរគេដឹងថា Appa ច្បាស់ជាមិនដេញដោលគេនោះទេ
ទេីបគេមិននិយាយអីច្រេីន បានត្រឹមតែលេីកដៃវាសទឹកភ្នែកដែលចង់នឹងហូរ« ពិតមែនហើយ ល្ងាចនេះកូនត្រូវទៅចូលរួមកម្មវិធីដំណាងអោយលោកប៉ាកូនផងណា ប៉ារបស់កូនជាប់រវល់មិនបានទៅទេ »
BẠN ĐANG ĐỌC
BE UR FAV PERSON ( COMPLETED )
Lãng mạnដោយសារទង្វើល្អរបស់លោកពូ ធ្វើអោយគេបាក់ចិត្តស្រឡាញ់ដោយភ្លេចពីឋានៈ លោកពូល្អដាក់គេគ្រប់បែបយ៉ាង តាំងពីតូចរហូតដល់ធំ មានតែលោកពូម្នាក់គត់ដែលទទួលបានក្ដីស្រឡាញ់ពីគេ ប៉ុន្តែគ្រប់យ៉ាងផ្ទុយស្រឡះហួសពីការស្មាន ក្រោយពេលដែលមកស្នាក់នៅជាមួយលោកពូអារម្មណ៍ដែលទទួលបានថ្មី...