ភាគ១៧

1K 97 18
                                    

បេនចាមីន និង ជេយ៉ុន ជាមិត្តនឹងគ្នាតាំងពីតូច ពីរនាក់គេនេះយល់ចិត្តគ្នាខ្លាំងណាស់ ម្នាក់មួយស្រឡាញ់ ម្នាក់មួយវិញទៀតមិនស្រឡាញ់ទេគ្រាន់តែរស់ខ្វះអត់បាន ជេយ៉ុនបានដឹងក្នុងចិត្តមកយូរហើយថាបេនចាមីនលួចស្រឡាញ់គេព្រោះគេតែងតែចាំសង្កេតមេីលជានិច្ច គេមិនដេញដោលបេនចាមីន ព្រោះគេដឹងស្រាប់ហេីយថា

[ យើងមិនអាចរងចាំពេលវេលាសម្រាប់សារភាពបានទេ ទុកពេលវេលាជាអ្នកកំណត់ទៅចុះថាគួរសារភាពនៅពេលណាទេីបបេះដូងមួយនេះវាកក់ក្ដៅពេលសារភាពហើយ ]

បន្ទាប់ពីធ្វើដំណើរហើយ ក៏មកដល់ភូមិគ្រឹះចនម្ដងទៀត បេនចាមីនជួយគ្រាជេយ៉ុនដេីរចូលទៅខាងក្នុង ពេលទៅដល់ខាងក្នុងក៏ទម្លាក់អ្នកជាមិត្តអោយអង្គុយនៅលេីសាឡុង ។

« ខ្ញុំទៅដាំទឹកក្ដៅអោយឯង » បេនចាមីន ក្រោកឈរឡើងដេីម្បីចូលទៅក្នុងចង្ក្រានបាយ ហើយដាំទឹកក្ដៅ អ្នកនៅទីនេះ អ្នកណាៗក៏ស្គាល់បេនចាមីនដែរ ព្រោះបេនចាមីននេះទម្លាប់មកលេងទីនេះតាំងពីតូចមកលេស

« ដាំទឹកក្ដៅអោយធ្វើមេីលតែមករដូវ » ពេលទឹកក្តៅយកមកដាក់នៅចំពោះមុខដោយដៃបេនចាមីន ជេយ៉ុនក៏និយាយបញ្ជោះចិត្តមិត្ត សេីចរលាក់តិចៗ ស្របពេលដែលបេនចាមីនទម្លាក់បង្គុយនៅខាងចុងសាឡុងឯជេយ៉ុនដេក គ្រាន់តែបេនចាមីនអង្គុយចុងជេីងគេតែប៉ុណ្ណោះ

« ក្រែងឯងឈឺមិនអញ្ចឹង? » បេនចាមីនទាញគ្រាប់ថ្នាំចេញពីបន្ទះ ហើយក៏ហុចទៅអោយជេយ៉ុន ខណៈពេលនោះដែរនាយតូចក៏គ្រវីក្បាលតិចៗ

« មិនចាំបាច់លេបទេ »

« ត្រូវតែលេប បេីឯងមិនលេប វាឈឺធ្វេីទុក្ខ តិចថាចូលបន្ទប់សង្គ្រោះបន្ទាន់មិនទាន់ »

« ឯងទៅព្រួយស្អីម៉េសហា៎? រឺថាឯងបារម្ភខ្លាចយេីងងាប់ចោលឯង? »

« អ្នកណាបារម្ភ? ខ្ញុំខ្លាចលោកពូមិនបានឃើញកូនគាត់ចេះដឹងទៅវិញទេ »

« មិនលេបទេចឹង! » ជេយ៉ុនផឹកទឹកក្តៅបន្តិចហើយក៏ទម្លាក់ខ្លួនដេកបែរខ្នងវិញ ទាញកូនខ្នេីយមកកេីយ

« នែ៎! លោកពូអោយខ្ញុំមកមេីលខុសត្រូវឯងហា៎ បេីឯងមិនលេប លោកពូខឹងខ្ញុំហើយ »

BE UR FAV PERSON ( COMPLETED ) Donde viven las historias. Descúbrelo ahora