ក្មេងអេីយក្មេង ពិតជាក្មេងមែន ក្មួយគេនៅក្មេងខ្ចីសម្ដីគ្រាន់ជាងមនុស្សធំទៅទៀត ។ ជេយ៉ុន និយាយចោលមួយប្រយោគដាក់លោកពូហើយថែមទាំងគ្រលាស់ដៃចេញមិនអោយលោកពូប៉ះដៃរបស់គេបាន មិនត្រឹមតែប៉ុណ្ណោះគេងាកមុខចេញទៅម្ខាងថែមទៀតផង ។
« ហុឹម...ជេយ៉ុន កុំរឹងទទឹងដាក់ពូបានទេ? ក្មួយត្រូវរបួសហើយណា »
« ត្រូវប៉ុណ្ណឹងមិនស្លាប់ទេ លោកពូកុំបាច់មករវល់ ទៅនិយាយជាមួយសង្សារលោកពូវិញទៅ »
« ជេយ៉ុន...ពូបារម្ភពិតមែនណា » ម្ដងនេះគេក៏សាកយកដៃបម្រុងនឹងចាប់ដៃក្មួយទៀតប៉ុន្តែក៏ត្រូវក្មួយគ្រលាស់ដៃចេញសារជាថ្មី
« អុឹសសសស! មិនចាំបាច់ទេ » ថាហើយក៏ក្រោកឈរឡើងដោយខ្លួនឯង បោសសម្អាតធូលីដីចេញរួចក៏ដេីរចូលទៅក្នុងវិញបាត់ បន្សល់ទុកអោយក្រសែភ្នែកលោកពូតាមសម្លឹងមេីលក្មួយទាំងហួសចិត្តជាមួយរឹកពាក្បាលរឹងគេនេះ
មកដល់ខាងក្នុង ជេយ៉ុនដេីរទប់កែងដៃដែលហូរឈាមចេញមករឹមៗ ហើយគេព្យាយាមក្រឡេកឆ្វេងស្ដាំរកលោកប៉ានិង Appa របស់គេ រំពេចនោះក៏ប្រទាក់គ្នាជាមួយអ្នកបម្រើម្នាក់ :
« លោកប៉ាទៅណា? »
« អូអ្នកប្រុសតូច គឺលោកប្រុសគាត់បានចេញទៅបំពេញការងារជាមួយអ្នកប្រុសថេយ៉ុងបាត់ហេីយ គាត់ផ្ដាំមកថាថ្ងៃនេះមិនបាននាំអ្នកប្រុសតូចទៅជាមួយបាននោះទេ » អ្នកបម្រើស្រីម្នាក់នោះឆ្លើយតបទៅវិញយ៉ាងគួរសម ប៉ុន្តែអ្នកប្រុសតូចល្អិតម្នាក់នេះស្រាប់តែជ្រួញចិញ្ចេីមភ្លាម
« លោកប៉ាចេញទៅតាំងពីពេលណា? ហេតុអីក៏គ្មានអ្នកណាទៅប្រាប់ខ្ញុំសោះ? »
« ចាស...គឺពួកខ្ញុំរវល់ត្រៀមបង្អែមអាហារពេលល្ងាចដែលលោកប្រុសបានអោយរៀបចំ »
ខណៈពេលពួកគេកំពុងនិយាយគ្នា អ្នកបម្រើវ័យចំណាស់ដែលត្រូវជាម៉ែដោះនាយតូចក៏ដេីរចេញពីចង្ក្រានបាយ ពេលក្រឡេកឃើញដៃអ្នកប្រុសតូចភ្លាមក៏សួរដោយក្ដីព្រួយបារម្ភ :
« អ្នកប្រុសតូចអ៊ុំ ដៃត្រូវនឹងអ្វីមក?ពុទ្ធោ នេះឈឺប៉ុណ្ណាទៅអ្នកប្រុសតូច » គាត់ដេីរមកចាប់ដៃអ្នកប្រុសតូចបណ្ដូលចិត្តឡើងមកពិនិត្យមេីល ប៉ុន្តែក៏ត្រូវអ្នកប្រុសតូចសំណព្វតែមួយដកដៃចេញ
YOU ARE READING
BE UR FAV PERSON ( COMPLETED )
Romanceដោយសារទង្វើល្អរបស់លោកពូ ធ្វើអោយគេបាក់ចិត្តស្រឡាញ់ដោយភ្លេចពីឋានៈ លោកពូល្អដាក់គេគ្រប់បែបយ៉ាង តាំងពីតូចរហូតដល់ធំ មានតែលោកពូម្នាក់គត់ដែលទទួលបានក្ដីស្រឡាញ់ពីគេ ប៉ុន្តែគ្រប់យ៉ាងផ្ទុយស្រឡះហួសពីការស្មាន ក្រោយពេលដែលមកស្នាក់នៅជាមួយលោកពូអារម្មណ៍ដែលទទួលបានថ្មី...